សន្និសីទវេទិកាសេដ្ឋកិច្ចពិពភលោកស្ដីពីអាស៊ានឆ្នាំ ២០១៨ (WEF ASEAN 2018) ដែលជាព្រឹត្តិការណ៍ការទូតសំខាន់បំផុតក្នុងឆ្នាំ ២០១៨ របស់វៀតណាម បានបិទបញ្ចប់នាថ្ងៃទី ១៣ កញ្ញានៅទីក្រុងហាណូយ។ សន្និសីទនេះបានផ្តោតលើបញ្ហា ដែលរដ្ឋាភិបាល សហគ្រាស និងប្រជាជននៃបណ្ដាប្រទេសអាស៊ានក្នុងនោះវៀតណាមកំពុងយកចិត្តទុកដាក់ពិសេស ក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម 4.0 ។
សន្និសីទ WEF-ASEAN លើកនេះបានក្លាយទៅជាទិវាផ្លាស់ប្តូរគំនិត ការច្នៃប្រឌិត និងជាកម្លាំងចលករ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនោះ វៀតណាមបានបង្កើតសញ្ញាសម្គាល់ពិសេសក្នុងតួនាទីតភ្ជាប់ និងសមត្ថភាពចាត់តាំង។
សន្និសីទវេទិកាសេដ្ឋកិច្ចពិពភលោកស្ដីពីអាស៊ានឆ្នាំ ២០១៨ (WEF ASEAN 2018) ដែលជាព្រឹត្តិការណ៍ការទូតសំខាន់បំផុតក្នុងឆ្នាំ ២០១៨ របស់វៀតណាម
WEF ASEAN 2018 ទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ក្នុងរយៈពេល៣ ថ្ងៃប្រព្រឹត្តិទៅ ជាមួយសម័យពិភាក្សាចំនួន ៦០ នោះ តំណាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងសម្ព័ន្ធក្រុមហ៊ុនបរទេសជួរមុខចំនួន ជិត ១ ០០០ នាក់ បានផ្តោតទៅលើបញ្ហាក្តៅគគុកនៃតំបន់និងពិភពលោក ចែករំលែកគំនិតផ្ដួចផ្ដើម ការច្នៃប្រឌិតក្នុងបរិបទឧស្សាហកម្ម 4. 0 ដែលកំពុងតែជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចទាំសមូល។
WEF អាស៊ានឆ្នាំ 2018 ទាក់ទាញបានការយកចិត្តទុកដាក់ជាច្រើនកុះករពីសហគមន៍អន្តរជាតិ ដោយសារ សន្និសីទ WEF អាស៊ានឆ្នាំ 2018បានផ្ដោតទៅលើបញ្ហាដែលប្រទេសទាំងអស់កំពុងយកចិត្តទុកដាក់ នោះគឺធ្វើយ៉ាងម៉េចដើម្បីឆ្លៀតយកឱកាសនៃបដិវត្តវត្តន៍ឧស្សាកម្ម4.0 ។ ខ្លឹមសារនេះសមស្របនឹងបណ្ដាប្រទេសអាស៊ាន ក្នុងនោះវៀតណាមដែរ ក្នុងបរិបទបច្ចុប្បន្ននេះខណៈដែលអាស៊ីអាគ្នេយ៍កំពុងកសាងសហគមន៍សាមគ្គីភាព និងអភិវឌ្ឍន៍ដោយចីរភាព។ ចែករំលែកអំពីជោគជ័យនៃសន្និសីទ WEF លើកនេះប្រធាន WEF លោក Borge Brende បានអះអាងថា៖
“ក្នុងរយៈពេល ២៧ ឆ្នាំនៃការរៀបចំវេទិកា WEF តំបន់អាស៊ាននិងអាស៊ីបូព៌ាមក នេះគឺជាវេទិកាដែលទទួលបានជោគជ័យបំផុត។ តាមការប៉ាន់ស្មានថា វៀតណាមនិងអាស៊ានកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាង 7% ឆ្នាំនេះ។ GDP របស់វៀតណាមបានកើនឡើងទ្វេដងហើយនាបច្ចុប្បន្នអត្រាអ្នកក្រីក្រនៅត្រឹម 5% តែប៉ុណ្ណោះ។ សន្និសីទលើកនេះ ទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំមកពីអាស៊ីអាគ្នេយ៍ និងសហគ្រាសជួរមុខជាច្រើនគុះករ។យើងខ្ញុំពិតជាពេញចិត្តណាស់ នៅពេល បានធ្វើការជាមួយដៃគូរបស់វៀតណាម ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំសន្និសីទនេះប្រកបដោយជោគជ័យផងដែរ”។
ជោគជ័យរបស់ WEF-ASEAN អាស៊ានឆ្នាំ 2018បានបន្សល់ទុកនូវសញ្ញាសម្គាល់វៀតណាមថ្មីមួយក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ
ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានកសាងការតភ្ជាប់អំពីគោលគំនិត ការផ្លាស់ប្ដូរថ្មី និងការច្នៃប្រឌិតរវាងអាស៊ាន និងវេទិកាសេដ្ឋកិច្ចពិភពលោក។ រាល់គោលគំនិតរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អំពីការយកអាស៊ានជាមជ្ឈមណ្ឌល ការកសាងក្រមប្រតិបត្តិរបស់អាស៊ានក្នុងការចែករំលែកទិន្នន័យជាដើម គឺសុទ្ធតែទទួលបានការស្រុះចិត្តគំនិត ការគោរព និងការស្វាគមន៍យ៉ាងកក់ក្តៅរបស់មិត្តភក្តិអន្តរជាតិ។
អះអាងនូវសញ្ញាសម្គាល់របស់វៀតណាម ជោគជ័យរបស់ WEF-ASEAN អាស៊ានឆ្នាំ 2018បានបន្សល់ទុកនូវសញ្ញាសម្គាល់វៀតណាមថ្មី មួយក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ។នោះគឺភាពរស់រវើក រួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវ សមត្ថភាពក្នុងតភ្ជាប់ សម្របសម្រួល និងរៀបចំព្រឹត្តិការថ្នាក់អន្តរជាតិ។ លើសពីនេះទៀត ជោគជ័យនៃ WEF ASEAN 2018 បានអះអាងសារជាថ្មីនូវតួនាទីត្រួសត្រាយរបស់វៀតណាមក្នុងប្លុកអាស៊ានដែលជាសមាជិកសកម្ម១ក្នុងការតភ្ជាប់អាស៊ានជាមួយដៃគូខាងក្រៅ ហើយកសាងសហគមន៍អាស៊ាន ដោយវិបុលភាព។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖
“រួមជាមួយការពង្រឹងសាមគ្គីភាព ការយោគយល់គ្នា ការពង្រីកកម្លាំងក្នុងស្រុក និងភាពខ្លួនទីពឹងខ្លួននោះ អាស៊ានកំពុងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយតំបន់ផ្សេងៗនិងលើពិភពលោក។ អាស៊ានមានក្ដីសង្ឃឹមថា WEF នឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាននាពេលខាងមុខ ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវរាល់គំនិតផ្ដួចផ្ដើម និងការច្នៃប្រឌិតជាក់ស្ដែងរបស់ខ្លួន។
តាមរយៈ WEF ASEAN 2018 វៀតណាមមានបំណងចង់រួមសហការជាមួយ WEF ដើម្បីជំរុញទំនាក់ទំនងកិច្ចការបរទេស និងពង្រឹងទំនាក់ទំនងភាពជាដៃគូ ដើម្បីតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍វិបុលភាព”។
តាមរយៈជោគជ័យនៃ WEF- អាស៊ីបូព៌ាឆ្នាំ ២០១០ ឆ្នាំ APEC ២០១៧ និង WEF-ASEAN ឆ្នាំ ២០១៨ នោះ វៀតណាមពិតជាបានក្លាយទៅជាទីកន្លែងមកដល់ប្រកបដោយសុវត្ថិភាព ជឿទុកចិត្ត ជាមួយសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។ អាស្រ័យហេតុនេះ វៀតណាមអាចមានមោទនភាពក្នុងដំណើរការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ជាមួយសហគមន៍អន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម