ព័ត៌មាន

WB៖ វិនិយោគិនបរទេសបន្តរក្សាជំនឿជឿជាក់ចំពោះសេដ្ឋកិច្ចវៀតណាម

នេះបើតាមការវាយតម្លៃរបស់ធនាគារពិភពលោក (WB) តាមរយៈទិន្នន័យអំពីដើមទុនវិនិយោគដោយផ្ទាល់ (FDI) នៅវៀតណាមក្នុងរយៈពេល៨ខែកន្លងមកនៃឆ្នាំ២០២១។

របាយការណ៍ធ្វើបច្ចុប្បន្នកម្មម៉ាក្រូសេដ្ឋកិច្ចរបស់ WB ដែលបានប្រកាស កាលពីថ្ងៃទី១៥ ខែកញ្ញា ឲ្យដឹងថាក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១ ដើមទុន FDI ចុះបញ្ជីសរុបចូលមកវៀតណាម សម្រេចបានចំនួន១៤ពាន់លានដុល្លាអាមេរិក ទាប ជាងតែ២%ប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ខណៈដែល ដើមទុន FDI ដែលបានបើកចំណាយ សម្រេចបានចំនួន១១,៧ពាន់លានដុល្លាអាមេរិក កើន២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកក្នុងខែសីហាឆ្នាំ២០២១ ស្របពេលដែលជម្ងឺរាតត្បាតកូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញក្នុងប្រទេសនោះ វៀតណាមនៅតែទាក់ទាញដើមទុន FDI បានចំនួន២,៤ពាន់លានដុល្លាអាមេរិក កើន ៦៥%បើធៀបនឹងខែកក្កដា។ កំណើននេះ បានបង្ហាញឲ្យឃើញថា វិនិយោគិនបរទេសបន្តរក្សាជំនឿជឿជាក់ចំពោះសេដ្ឋកិច្ចវៀត ណាមក្នុងរយៈពេលមធ្យមនិងរយៈពេលវែង។

តាម WB នាពេលខាងមុខ លទ្ធផលសេដ្ឋកិច្ចទូទៅក្នុងឆ្នាំ២០២១របស់វៀតណាម នឹងពឹងផ្អែកសឹងតែទាំងស្រុងទៅលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ ទល់នឹងជម្ងឺរាតត្បាតក្នុងខែកញ្ញានេះ ដើម្បីស្ដារប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញក្នុង ត្រីមាសទី៤ឆ្នាំ២០២១។ WB ចាត់ទុកថា វៀតណាមកំពុងដើរតាមទិសដៅត្រឹមត្រូវ ដោយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមានអាយុពី១៨ឆ្នាំឡើងឲ្យបានយ៉ាងហោចណាស់ ៧០%៕


top