ព័ត៌មាន

WB ផ្តល់ប្រាក់កម្ចីជិត ៦៦៧ លានដុល្លារអាមេរិក ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធនិងរបរចិញ្ចឹមជីវិតនៅតំបន់ឆ្នេរសមុទ្រវៀតណាម

គម្រោងទាំងបីនេះត្រូវបានផ្តល់ហិរញ្ញប្បទាន តាមរយៈប្រាក់កម្ចីសរុបជិត ៦៦៧ លានដុល្លារអាមេរិកពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (IBRD)។

នាវានេសាទចេញទៅសមុទ្រ។ (រូបថត៖ TTXVN)

ធនាគារពិភពលោកទើបបានអនុម័តលើគម្រោងថ្មីចំនួនបី ដើម្បីគាំទ្រប្រទេសវៀតណាមក្នុងការពង្រឹងច្រករបៀងពាណិជ្ជកម្ម សម្រាប់តភ្ជាប់ទំនិញកសិកម្មនិងឧស្សាហកម្មកែច្នៃ ផលិតជាមួយនឹងទីផ្សារ ព្រមទាំងពង្រឹងវិស័យជលផលតាមឆ្នេរសមុទ្រផងដែរ។

គម្រោងទាំងបីនេះត្រូវបានផ្តល់ហិរញ្ញប្បទាន តាមរយៈប្រាក់កម្ចីសរុបជិត ៦៦៧ លានដុល្លារអាមេរិកពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (IBRD)។ គម្រោងទាំងនេះរួមមាន៖ គម្រោងអភិវឌ្ឍន៍ទីក្រុងហៃផុងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ (ប្រហែល ២៦០ លានដុល្លារ) គម្រោងបង្កើនការតភ្ជាប់តំបន់ដីសណ្តទន្លេ Cuu Long ដោយសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ (ជាង ២៥១ លានដុល្លារ) និងគម្រោងអភិវឌ្ឍន៍ជលផលប្រកបដោយចីរភាព (ជាង ១៥៥ លានដុល្លារ)។

នៅពេលដែលគម្រោងទាំងនេះត្រូវបានអនុវត្តន៍ អ្នកនេសាទ កសិករធ្វើវារីវប្បកម្ម និងប្រជាជននៅតំបន់ឆ្នេរសមុទ្រជាង ៥២៥.០០០ នាក់នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនប្រាក់ចំណូល ការបង្កើនគុណភាពជលផល និងការកាត់បន្ថយការខាតបង់បន្ទាប់ពីការប្រមូលផល៕


top