ព័ត៌មាន

WB, ADB នឹងចំណាយជាង ១២ពាន់លានដុល្លារលើគម្រោងបៃតងនៅអាស៊ាន

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី FadillaFadilla បាននិយាយថា ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ជំនួយដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ១២,៥ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងបៃតងនៅក្នុងតំបន់។

ទឹកប្រាក់ដែលរួមមាន ២,៥ ពាន់លានដុល្លារ ពី WB និង ១០ ពាន់លានដុល្លារពី ADB នឹងត្រូវបានបន្ថែមដោយការវិនិយោគឯកជន ដើម្បីបើកឱកាសការងារថ្មី និងអាជីវកម្មនៅក្នុងអាស៊ាន ។

ថ្លែងក្នុងពិធីបិទវេទិកាថាមពលនិរន្តរភាព និងកកើតឡើងវិញ នៅថ្ងៃទី៤ ខែកញ្ញា នៅទីក្រុង Kuchinh (ម៉ាឡេស៊ី) លោក Fadillah មានប្រសាសន៍ថា អ្នកវិនិយោគឯកជនអន្តរជាតិមកពីតំបន់អារ៉ាប់ ជប៉ុន និងចិន ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងតំបន់ ជាពិសេសក្នុងបណ្តាញថាមពលអាស៊ាន (APG)។ លោកបានបង្ហាញក្តីសង្ឃឹមថា ការវិនិយោគថ្មីទាំងនេះនឹងនាំមកនូវឱកាសការងារ និងធុរកិច្ចដល់អាស៊ានទាំងមូល ដោយលោកបញ្ជាក់ថា រដ្ឋសមាជិកអាស៊ានបានឯកភាពថា APG គឺជាផ្លូវឆ្ពោះទៅមុខសម្រាប់តំបន់៕


top