ព័ត៌មាន

VinFuture - នាំវៀតណាមក្លាយជាគោលដៅថ្មីនៃវិទ្យាសាស្ត្របច្ចេកវិទ្យាពិភពលោក

នាយប់ថ្ងៃទី២០ ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ បច្ចេកវិទ្យា សកលលោក VinFuture លើកទី១។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅពិធីប្រគល់ពានរង្វាន់ VinFuture។ (រូបថត៖ TTXVN)


នេះគឺជាពានរង្វាន់វិទ្យាសាស្ត្របច្ចេកវិទ្យាជា ប្រចាំឆ្នាំដោយមានតម្លៃដ៏ធំលើពិភពលោក ដែលត្រូវបានប្រគល់ដោយមូលនិធិ VinFuture បង្កើតឡើងដោយលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup និងលោកជំទាវ។ តាំងពីឆ្នាំដំបូង VinFuture បានទាក់ទាញការយកចិត្ត ទុកដាក់ដ៏ខ្លាំងក្លារបស់សហគមន៍អ្នកវិទ្យាសាស្ត្រមកពីប្រទេសចំនួន៦០។ ពានរង្វាន់ បានទទួលគម្រោងចំនួនជិត៦០០ចូលរួមប្រកួត ក្នុងនោះមានគម្រោងជិត១០០របស់បណ្ដាអ្នកវិទ្យាសាស្ត្រដែលត្រូវបានគេដកស្រង់ជាច្រើនបំផុតលើពិភពលោក។ មនុស្ស ជាច្រើនក្នុងចំណោមនេះធ្លាប់ទទួលបានពានរង្វាន់ដ៏ខ្ពង់ខ្ពស់នានាដូចជា Nobel Breakthrough Tang Prize Japan Prize ជាដើម។

អញ្ជើញថ្លែងនៅពិធីប្រគល់ពានរង្វាន់ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ពានរង្វាន់ VinFuture គឺសំដៅលើកតម្កើងរាល់តម្លៃវិទ្យាសាស្ត្រ ដែលរួមវិភាគទានសម្រាប់មនុស្សលោក ក៏ដូចជាលើកតម្កើងអ្នកវិទ្យាសាស្ត្រដែល បានធ្វើការសិក្សាស្រាវជ្រាវទាំងយប់ទាំងថ្ងៃ ដោយប្រាជ្ញាវាងវៃដាច់គេ ក្រអៅបេះដូង ក្លៀវក្លានិងសេចក្ដីប្រាថ្នាលះបង់សម្រាប់មនុស្សជាតិ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖

“នៅវៀតណាម ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ត្រូវបានកំណត់ថា ជាគោល នយោបាយជាតិជួរមុខ ជាការបោះជំហានយុទ្ធសាស្ត្រមួយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គម។ ការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព ពឹងផ្អែកភាគច្រើនលើវិទ្យា សាស្ត្របច្ចេកវិទ្យា នវានុវត្តភាពនិងការផ្លាស់ប្ដូរឌីជីថល។ រដ្ឋកំពុងជំរុញខ្លាំងការបង្កើត យន្តការ គោលនយោបាយនានាដើម្បីនាំវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្លាយជាគោលដៅ និងកម្លាំងចលករដ៏សំខាន់យ៉ាងពិតប្រាកដ ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាតិឲ្យកាន់តែខ្លាំងមាំមួននិងវិបុលភាព។ ការជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្ត ភាពក៏ជាគោលជំហរដ៏ធំដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមចំពោះសហ គមន៍អន្តរជាតិក្នុងបរិបទសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនាបច្ចុប្បន្នផងដែរ”។

នៅពិធី តាងនាមគណៈចាត់តាំង នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញប្រគល់ពានរង្វាន់ធំ (VinFuture Grand Prize) ជូន អ្នកវិទ្យាសាស្ត្រចំនួន៣រូប គឺលោកស្រី Katalin Kariko លោក Drew Weissman (អាមេរិក) និងលោក Pieter Cullis (កាណាដា) ជាមួយនឹងបច្ចេកវិទ្យា mRNA ដែល ជួយបង្កើតវ៉ាក់សាំងការពារជម្ងឺរាតត្បាតកូវីដ-១៩ប្រកប ដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ពានរង្វាន់ VinFuture បានចូលរួមចំណែកនាំវៀតណាមក្លាយជា គោលដៅថ្មីនៃវិទ្យាសាស្ត្របច្ចេកវិទ្យាពិភពលោក ព្រមទាំងបង្កើតឱកាស និងទំនាក់ ទំនងសហប្រតិបត្តិការដោយផ្ទាល់រវាងអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top