ព័ត៌មាន

VinFast អភិវឌ្ឍន៍បច្ចេកវិទ្យាផលិតថ្មរថយន្តដោយគោលបំណងក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីឆ្លាតវៃសកល

លោកប្រធានរដ្ឋបានពិភាក្សាជាមួយប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីអំពីគោលនយោបាយ អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ ហើយដំបូងបង្អស់គឺ ថ្មពិលគ្រប់ប្រភេទ និងបានឯកភាពដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំនេះនូវគោលនយោបាយជាតិមួយចំនួន ដើម្បីគាំទ្រដល់បច្ចេកវិទ្យាខ្ពស់។

នេះគឺជាព័ត៌មានដែលលោកប្រធានរដ្ឋបានលើកឡើងនៅនារសៀលថ្ងៃទី ១២ ធ្នូ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតថ្មពិល VinES នៅតំបន់សេដ្ឋកិច្ចមួយស្ថិតក្នុងតំបន់សេដ្ឋកិច្ច Vung Ang (ខេត្ត Ha Tinh)។ គម្រោងនេះមានទុនវិនិយោគសរុប ៤.០០០ ពាន់លានដុង។

រោងចក្រផលិតថ្មពិល VinES នឹងផ្គត់ផ្គង់ថ្ម Lithium សម្រាប់រថយន្តអគ្គិសនី និងរថយន្តក្រុងអគ្គិសនីរបស់ក្រុមហ៊ុន VinFast។ ដំណាក់កាលទី១ រោងចក្រមានសមត្ថភាពផលិតថ្មរថយន្តបាន១០ម៉ឺនឈុតក្នុងមួយឆ្នាំ។ ដំណាក់កាលទី ២ នឹងត្រូវបានពង្រីកដើម្បីផលិតកោសិកាថ្ម និងបង្កើនសមត្ថភាពផលិតថ្មទៅដល់ ១ លានឈុតក្នុងមួយឆ្នាំ។ ជាមួយនឹងកម្រិត ស្វ័យប្រវត្តិកម្មខ្ពស់លើសពី ៨០% បច្ចេកវិទ្យាស្ដង់ដាររបស់សហរដ្ឋអាមេរិកនិងអឺរ៉ុប នេះត្រូវបានគេចាត់ទុកថាជារោងចក្រផលិតថ្មដំបូងគេ និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម។

អញ្ជើញថ្លែងក្នុងពិធីនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ថាមពល និងសន្តិសុខថាមពល គឺជាកត្តាសំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាំងអស់ មិនត្រឹមតែការផលិតថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបត់បែនបានក្នុងការស្តុកទុក និងការដឹកជញ្ជូនទៅកាន់គ្រប់ទីកន្លែងដែលត្រូវការ។ ដូច្នេះការប្រណាំងដ៏ធំមួយគឺការផលិតថ្ម។ ដោយកោតសរសើរថា Vingroup ក៏កំពុងសហការជាមួយដៃគូឈានមុខគេក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យាត្រួសត្រាយផ្លូវ ដើម្បីផលិតថ្មរថយន្ត លោកប្រធានរដ្ឋបានលើកឡើងថា ការចាប់យក និងអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតថ្មយ៉ាងសកម្ម គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ VinFast ដើម្បីសម្រេចបានយ៉ាងឆាប់រហ័សនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឆ្លាតវៃសកល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top