ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង VinFast និងរដ្ឋាភិបាលរដ្ឋ Tamil Nadu ឆ្ពោះទៅគោលដៅរួមនៃការជំរុញការអភិវឌ្ឍការដឹកជញ្ជូនបៃតងនៅក្នុងប្រទេសឥណ្ឌា និងក្នុងតំបន់។
រោងចក្រផលិតរថយន្តអគ្គិសនី VinFast នៅ Hai Phong ប្រទេសវៀតណាម (រូបថត៖ Van Xuyen/BNEWS/TTXVN)
ក្រុមហ៊ុន VinFast
Auto នឹងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងរោងចក្រផលិតរថយន្តអគ្គិសនីរួមបញ្ចូលគ្នានៅទីក្រុង
Thoothukudi រដ្ឋ Tamil Nadu ប្រទេសឥណ្ឌានៅថ្ងៃអាទិត្យសប្តាហ៍ក្រោយនេះ
(ថ្ងៃទី ២៥ ខែកុម្ភៈ) ជាមួយនឹងការវិនិយោគដំបូងចំនួន ៥០០លានដុល្លារអាមេរិក
ដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនី ១៥០.០០០ គ្រឿងក្នុងមួយឆ្នាំ។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង
VinFast និងរដ្ឋាភិបាលរដ្ឋ Tamil Nadu ឆ្ពោះទៅគោលដៅរួមនៃការជំរុញការអភិវឌ្ឍការដឹកជញ្ជូនបៃតង នៅក្នុងប្រទេស
ឥណ្ឌា និងក្នុងតំបន់។
កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង
VinFast
និងរដ្ឋាភិបាលរដ្ឋ Tamil Nadu ត្រូវបានបង្កើតឡើងបន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ
(MoU) នៅថ្ងៃទី ៦ ខែមករា។ តាមនោះ VinFast ប្តេជ្ញាវិនិយោគ ៥០០ លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលទី ១
នៃគម្រោងរោងចក្រផលិតរថយន្តអគ្គិសនី ដែលត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ។
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរ បើកទូលាយសកលរបស់ VinFast ដោយសម្គាល់ការបោះជំហានរបស់ក្រុមហ៊ុនចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីដ៏មានសក្តានុពលឈានមុខគេរបស់ពិភព
លោក។ គម្រោងរោងចក្រផលិតរថយន្តអគ្គិសនីរួមបញ្ចូលគ្នារបស់ VinFast នៅ Tamil Nadu នៅពេលដំណើរការជាផ្លូវការនឹងបង្កើតការងារប្រហែល
៣.០០០ ទៅ ៣.៥០០ កន្លែងសម្រាប់ពលករក្នុងស្រុក។
រោងចក្រផលិតនេះមិនត្រឹមតែបំពេញតាមគោលដៅអភិវឌ្ឍន៍នៅក្នុងទីផ្សារឥណ្ឌាប៉ុណ្ណោះទេ
ថែមទាំងបម្រើដល់គោលដៅនាំចេញទៅកាន់បណ្តាប្រទេសអាស៊ីខាងត្បូង មជ្ឈិមបូព៌ា
និងអាហ្វ្រិកផងដែរ៕