ព័ត៌មាន

VINASA រៀបចំការបោះឆ្នោតសម្រាប់ “សហគ្រាសបច្ចេកវិទ្យាព័ត៌មានវៀតណាមកំពូលទាំង១០”

ឆ្នាំនេះ គណៈកម្មាធិការរៀបចំបានដាក់បន្ថែមប្រភេទពិនិត្យ សហគ្រាស TOP ១០ ក្នុងការស្រាវជ្រាវ ការផលិត និងការចែកចាយឧបករណ៍បច្ចេកវិទ្យាព័ត៌មាន”។
  តំណាង VINASA ឧទ្ទេសនាមកម្មវិធីសហគ្រាស IT កំពូលទាំង ១០ របស់វៀតណាមក្នុងឆ្នាំ ២០២២ (រូបថត៖ hanoimoi.com.vn)  

កម្មវិធីបោះឆ្នោត “សហគ្រាសបច្ចេក វិទ្យាព័ត៌មានវៀតណាមកំពូលទាំង ១០” ក្នុងឆ្នាំ ២០២២ ដោយសម្ព័ន្ធសមាគមផ្នែកទន់និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) បានទទួលពាក្យសុំ អនុម័តជាផ្លូវការរហូតដល់ថ្ងៃទី ២០ ខែមិថុនា។ ក្រៅពីវិស័យពិនិត្យសំណុំឯកសារដូចឆ្នាំមុនៗ ឆ្នាំនេះ គណៈ កម្មាធិការរៀបចំ បានដាក់បន្ថែមប្រភេទពិនិត្យសហគ្រាស TOP ១០ ក្នុងការស្រាវជ្រាវ ការផលិត និងការចែកចាយឧបករណ៍បច្ចេកវិទ្យាព័ត៌មាន”។ ជាពិសេស តាមគម្រោងក្នុងឆ្នាំនេះ សហគ្រាសព័ត៌មានវិទ្យាធំៗដែលមានប្រាក់ចំណូលជាង ១.០០០ពាន់លានដុង នឹងក្លាយជាសមាជិកនៃក្លឹប “សហគ្រាសរាប់ពាន់លាន”។ លោក Nguyen Van Khoa ប្រធានសមាគមផ្នែកទន់និងសេវាបច្ចេក វិទ្យាព័ត៌មានវៀតណាម (VINASA) បានឲ្យដឹងថា៖ “ខ្ញុំជឿថា នឹងបង្កើតឥទ្ធិពលល្អខ្លាំងណាស់ ដោយបង្កើតនូវមូលដ្ឋានសម្រាប់ការអភិវឌ្ឍឈានមុខគេក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។ ជាពិសេស ថ្ងៃទី ១០ ខែតុលា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃនៃការផ្លាស់ប្តូរឌីជីថលជាតិ ហើយយើងនឹងរួមដំណើរជាមួយរដ្ឋាភិបាល ជាមួយអាជីវកម្ម និងជាមួយប្រជាជន។ សមាគមផ្នែកទន់និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាមនឹងបន្តរួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិ”៕


top