ពាណិជ្ជសញ្ញាវៀតណាម

Vinamilk និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងវិស័យទឹកដោះគោវៀតណាម

ក្រុមហ៊ុន Vinamilk ត្រូវបានចាត់ទុកថា ជាពិសេសភាពគំរូអំពីបច្ចេកវិទ្យា និងទិសដៅអភិវឌ្ឍន៍ចីរភាព។

នៅក្នុងដំណើរការទំនើបកម្មនៃឧស្សាហកម្មម្ហូបអាហារ រោងចក្រផលិតទឹកដោះគោវៀតណាម Mega របស់ក្រុមហ៊ុន Vinamilk ត្រូវបានចាត់ទុកថា ជាពិសេសភាពគំរូអំពីបច្ចេកវិទ្យា និងទិសដៅអភិវឌ្ឍន៍ចីរភាព។ ជាមួយនឹងដើមទុនវិនិយោគសរុបជាង ៤.១០០ ពាន់លានដុង រោងចក្រនេះរួមបញ្ចូលប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបឈានមុខគេលើពិភពលោកបង្ហាញពីសមត្ថភាព ផលិតតាមទ្រង់ទ្រាយធំ និងចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន​។

វិស្វករដំណើរការខ្សែសង្វាក់ផលិតទឹកដោះគោស្រស់បច្ចេកវិទ្យាខ្ពស់ ជាមួយប្រព័ន្ធដំណើរការស្វ័យប្រវត្តិ។ រូបថត៖ ឡេមិញ / VNP

ដោយកិត្តិនាមថា "រោងចក្រ Mega" (Mega Factory) មានសមត្ថភាពផលិតទឹកដោះគោ ៨០០ លានលីត្រ ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល ២, លានលីត្រ ក្នុងមួយថ្ងៃ។ នៅពេលដែលដំណើរការជាស្ថេរភាព រោងចក្រនេះរួមចំណែកបង្កើនសមត្ថភាពផលិតទឹកដោះគោរាវសរុបប្រមាណ ១,៤ពាន់លានលីត្រ ក្នុងមួយឆ្នាំ ឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងការនាំចេញមួយថ្ងៃទៅ​មួយ​ថ្ងៃ​​កាន់តែកើនឡើង​។

ទិដ្ឋភាពរោងចក្រផលិតទឹកដោះគោវៀតណាម នៅសង្កាត់ ឡុងង្វៀន (Long Nguyen) ទីក្រុងហូជីមិញ ។ រូបថត៖ ឡេមិញ / VNP
 

ចំណុចលេចធ្លោរបស់ Mega Factory គឺប្រព័ន្ធបច្ចេកវិទ្យារួមបញ្ចូលគ្នា ធ្វើស្វ័យប្រវត្តិកម្មស្ទើរតែទាំងស្រុងនូវដំណើរការផលិត។ ចាប់ពីការទទួលវត្ថុធាតុដើម កែច្នៃ  ច្រោះដាក់ក្នុងកំប៉ុង ការវេចខ្ចប់ រហូតដល់ការរក្សាទុកក្នុងឃ្លាំង និងការដឹកជញ្ជូន សុទ្ធតែត្រូវបានគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងវៃឆ្លាត ដើម្បីធានាបាននូវភាពត្រឹមត្រូវ សុវត្ថិភាព និងសមកាលកម្ម។ ជាពិសេស រោងចក្រនេះ ត្រូវបានវិនិយោគលើឃ្លាំងវៃឆ្លាត ដែលដំណើរការស្វ័យប្រវត្តិទាំងស្រុង ហើយមានសមត្ថភាពផ្ទុកទំនិញក្នុងជាង ២៧.០០០ កន្លែង ក្នុងផ្ទៃដីប្រមាណ ៦.០០០ ម៉ែត្រការ៉េ ដែលរួមចំណែកដល់ការបង្កើនប្រសិទ្ធភាព Logisticsនិងកាត់បន្ថយចំណាយលើប្រតិបត្តិការ។ 

ដំណើរការខ្សែសង្វាក់ផលិតកម្មសម្រាប់ "ទឹកដោះគោអុងថូ (Ong Tho)" - ម៉ាកទឹកដោះគោខាប់ដ៏ល្បីល្បាញរបស់ Vinamilk។ រូបថត៖ ដាំង គីមភឿង
វិស្វករដំណើរការប្រព័ន្ធកម្ចាត់បាក់តេរី (Pasteurization) និងសម្លាប់បាក់តេរី (Sterilization)  ដោយស្វ័យប្រវត្តិនៅ Mega Factory ។ រូបថត៖ ឡេមិញ / VNP
ទឹកដោះគោវត្ថុធាតុដើម ត្រូវបានកម្ចាត់បាក់តេរី (Pasteurization) នៅសីតុណ្ហភាព 75°C ក្នុងរយៈពេល ១៥ វិនាទី និងសម្លាប់បាក់តេរី(Sterilization) នៅសីតុណ្ហភាព 140°C ក្នុងរយៈពេល ៤ វិនាទី ដើម្បីសម្លាប់បាក់តេរីបង្កគ្រោះថ្នាក់

ទន្ទឹមនឹងទ្រង់ទាយផលិតកម្មដ៏ធំ រោងចក្រនេះ បានឆ្លើយតបនឹងស្តង់ដារគ្រប់គ្រងអន្តរជាតិយ៉ាងតឹងរ៉ឹងជាច្រើន ដូចជា FSSC 22000, GMP, ISO 9001:2015, ISO 50001, ISO 17025 និង HALAL។ នេះគឺជាគ្រឹះសំខាន់ ដែលជួយឱ្យផលិតផលទឹកដោះគោរបស់ Vinamilkឆ្លើយតបទៅនឹងតម្រូវការដ៏តឹងរ៉ឹងនៃទីផ្សារសកលលោក។

ដំណើរការកែច្នៃទឹកដោះគោនៅក្នុងរោងចក្រ ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ តាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ទឹកដោះគោវត្ថុធាតុដើម ត្រូវបានកម្ចាត់បាក់តេរី (Pasteurization) នៅសីតុណ្ហភាព 75°Cក្នុងរយៈពេល ១៥ វិនាទី និងសម្លាប់បាក់តេរី(Sterilization) នៅសីតុណ្ហភាព 140°Cក្នុងរយៈពេល ៤ វិនាទី ដើម្បីសម្លាប់បាក់តេរីបង្កគ្រោះថ្នាក់ ប៉ុន្តែនៅតែរក្សាបាននូវតម្លៃអាហារូបត្ថម្ភ។ រោងចក្រក៏បានអនុវត្តដំណោះស្រាយដកហូត និងប្រើប្រាស់ឡើវិញនូវកម្តៅ ពីចរន្តទឹកដោះគោក្តៅក្នុងដំណើរការផលិត ដែលជួយឆ្លៀតយកម្តៅរហូតដល់ ៩២% សន្សំសំចៃថាមពល និងកាត់បន្ថយជាតិឧស្ម័ន។

- រោងចក្រទឹកដោះគោវៀតណាម (Mega Factory) ជារោងចក្រមួយទំនើបបំផុតក្នុងប្រទេសវៀតណាម និងតំបន់ ដែលកំពុងបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យារួមបញ្ចូល និងស្វ័យប្រវត្តិជឿនលឿន សមត្ថភាពផលិត ៨០០លានលីត្រ/ឆ្នាំ រួមចំណែកបង្កើនបរិមាណទឹកដោះគោរាវសរុបរបស់ Vinamilk ដល់ ១.៤ពាន់លានលីត្រ/ឆ្នាំ។ រូបថត៖ ឡេមិញ / VNP
វិស្វករដំណើរការខ្សែសង្វាក់ផលិតទឹកដោះគោស្រស់បច្ចេកវិទ្យាខ្ពស់ ជាមួយប្រព័ន្ធដំណើរការស្វ័យប្រវត្តិ។ រូបថត៖ ឡេមិញ / VNP

ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព Mega  Factory ដំណើរការដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មាកម្លាំង ៣,៣៩ MWpដោយមាន  ៧៥៤២ បន្ទះសូឡា (solar)មានប្រសិទ្ធភាពខ្ពស់ និងអាំងវែទ័រ (Inverter) កម្លាំង ១១០ kWចំនួន ២៧ គ្រឿង។ ប្រព័ន្ធនេះត្រូវបានរចនាឡើងឱ្យបាន​ប្រើប្រាស់ក្នុងអំឡុងពេលជាង ៣០ឆ្នាំ ដែលរួមចំណែកកាត់បន្ថយចំណាយថាមពល និងឧស្ម័ន CO ស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសវៀតណាម ក្នុងការសម្រេចបានការបំភាយឧស្ម័នស្មើសូន្យក្នុង​ឆ្នាំ២០៥០។ 

យោងតាមលោកស្រី ម៉ាយ គៀវលាន (Mai Kieu Lien) សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាក្រុមហ៊ុន Vinamilkការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅបណ្តារោងចក្រ និងកសិដ្ឋានចិញ្ចឹមគោ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រថាមពលកកើតឡើងវិញរបស់ក្រុមហ៊ុន។ នេះក៏ជាការប្តេជ្ញាចិត្តជាក់ស្តែងរបស់ Vinamilk ក្នុងការលើកកម្ពស់លក្ខណៈវិនិច្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)និងអមដំណើរជាមួយប្រទេសវៀតណាមឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

ឃ្លាំងឆ្លាតវៃនេះដំណើរការដោយស្វ័យប្រវត្តិទាំងស្រុង និងមានសមត្ថភាពផ្ទុកប្រហែល ២៧០០០ កន្លែង (កន្លែងនីមួយៗអាចផ្ទុកបាន ១ តោន) លើផ្ទៃដី ៦០០០ ម៉ែត្រការ៉េ។ រូបថត៖ ឡេ មិញ/ VNP
 

ពីប្រទេសមួយ ដែលស្ទើរតែគ្មានឧស្សាហកម្មទឹកដោះគោអភិវឌ្ឍ វៀតណាមបានបង្កើតអាជីវកម្ម ដែលមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ បច្ចុប្បន្ន Vinamilk នាំចេញផលិតផលទៅកាន់ប្រទេស និងដែនដីជិត ៦០ កន្លែង ស្ថិតក្នុងក្រុមម៉ាកផលិតផលទឹកដោះគោដែលមានតម្លៃខ្ពស់ លើពិភពលោក ក្នុងរយៈ​ពេល​​ជាច្រើនឆ្នាំបន្តបន្ទាប់គ្នា។ ជាមួយនឹងគ្រឹះបច្ចេកវិទ្យាទំនើប និងយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតង រោងចក្រទឹកដោះគោវៀតណាម Mega មិនត្រឹមតែបង្កើនសមត្ថភាពផលិតកម្មប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ការរីកចម្រើនយ៉ាងខ្លាំងក្លារបស់ឧស្សាហកម្មទឹកដោះគោវៀតណាម ក្នុងដំណើរការធ្វើសមាហរណកម្មសកលផងដែរ៕

អត្ថបទ៖ ឡេមិញ រូបថត៖ ឡេមិញ គីមភឿង / VNP


top