ព័ត៌មាន USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់ 22/09/2026 នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទទួលជួបលោក ថូម៉ាស ហាឌី នាយកស្តីទីនៃទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA) (រូបថត៖ ថុង ញ៉ិត/TTXVN)ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យ USTDA បង្កើនការសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័ន និងសហគ្រាសវៀតណាម ដើម្បីជ្រើសរើសគម្រោងយុទ្ធសាស្ត្រមួយចំនួន ដែលមានការរីកសាយភាយខ្ពស់ ដើម្បីផ្តោតលើការគាំទ្រ ជាបឋមគឺក្នុងវិស័យថាមពល និងបណ្តាញអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមជ្ឈមណ្ឌលទិន្នន័យ អាកាសចរណ៍ កំពង់ផែសមុទ្រ ភស្តុភារកម្ម (Logistics) និងដឹកជញ្ជូនទំនើប; លើកកម្ពស់តួនាទី "បើកផ្លូវ" ចាប់តាំងពីដំណាក់កាលត្រៀមរៀបចំគម្រោង ដើម្បីជួយឱ្យវៀតណាមអាចឈានទៅសម្រេចបាននូវស្តង់ដារ បច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង និងប្រភពធនធានរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យ USTDA យកចិត្តទុកដាក់បន្ថែមទៀតលើវិស័យថ្មីៗដែលមានកម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់ ដូចជាបញ្ញាសិប្បនិម្មិត (AI) ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព បណ្តាញអគ្គិសនីវៃឆ្លាត សន្តិសុខថាមពល និងដំណោះស្រាយបម្រើឱ្យការបំប្លែងពណ៌បៃតង; បង្កើនការតភ្ជាប់បណ្តាសហគ្រាសបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់សហរដ្ឋអាមេរិក ជាមួយដៃគូវៀតណាម។ចំពោះភាគីខ្លួនវិញ លោក Thomas R. Hardy បានអះអាងថា USTDA ចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក; ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការត្រៀមលក្ខណៈ និងអភិវឌ្ឍន៍គម្រោងនានាដែលមានគុណភាពខ្ពស់; ដោយអះអាងថា USTDA ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីកំណត់គម្រោងដែលសមស្រប និងកៀរគរឧបករណ៍គាំទ្រដល់ការត្រៀមរៀបចំគម្រោង។ លោក Thomas R. Hardy បានអះអាងថា នឹងបង្កើនការសម្របសម្រួលរវាង USTDA ជាមួយស្ថាប័ន និងសហគ្រាសវៀតណាម ដោយផ្តោត លើគម្រោងជាក់ស្តែង អាចទៅរួច និងមានឥទ្ធិពលរីកសាយភាយខ្ពស់; ជំរុញការតភ្ជាប់តម្រូវការអភិវឌ្ឍន៍របស់វៀតណាម ជាមួយនឹងបច្ចេកវិទ្យា ប្រភពធនធាន និងសហគ្រាសរបស់សហរដ្ឋអាមេរិក៕

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទទួលជួបលោក ថូម៉ាស ហាឌី នាយកស្តីទីនៃទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA) (រូបថត៖ ថុង ញ៉ិត/TTXVN)ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យ USTDA បង្កើនការសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័ន និងសហគ្រាសវៀតណាម ដើម្បីជ្រើសរើសគម្រោងយុទ្ធសាស្ត្រមួយចំនួន ដែលមានការរីកសាយភាយខ្ពស់ ដើម្បីផ្តោតលើការគាំទ្រ ជាបឋមគឺក្នុងវិស័យថាមពល និងបណ្តាញអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមជ្ឈមណ្ឌលទិន្នន័យ អាកាសចរណ៍ កំពង់ផែសមុទ្រ ភស្តុភារកម្ម (Logistics) និងដឹកជញ្ជូនទំនើប; លើកកម្ពស់តួនាទី "បើកផ្លូវ" ចាប់តាំងពីដំណាក់កាលត្រៀមរៀបចំគម្រោង ដើម្បីជួយឱ្យវៀតណាមអាចឈានទៅសម្រេចបាននូវស្តង់ដារ បច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង និងប្រភពធនធានរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យ USTDA យកចិត្តទុកដាក់បន្ថែមទៀតលើវិស័យថ្មីៗដែលមានកម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់ ដូចជាបញ្ញាសិប្បនិម្មិត (AI) ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព បណ្តាញអគ្គិសនីវៃឆ្លាត សន្តិសុខថាមពល និងដំណោះស្រាយបម្រើឱ្យការបំប្លែងពណ៌បៃតង; បង្កើនការតភ្ជាប់បណ្តាសហគ្រាសបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់សហរដ្ឋអាមេរិក ជាមួយដៃគូវៀតណាម។ចំពោះភាគីខ្លួនវិញ លោក Thomas R. Hardy បានអះអាងថា USTDA ចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក; ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការត្រៀមលក្ខណៈ និងអភិវឌ្ឍន៍គម្រោងនានាដែលមានគុណភាពខ្ពស់; ដោយអះអាងថា USTDA ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីកំណត់គម្រោងដែលសមស្រប និងកៀរគរឧបករណ៍គាំទ្រដល់ការត្រៀមរៀបចំគម្រោង។ លោក Thomas R. Hardy បានអះអាងថា នឹងបង្កើនការសម្របសម្រួលរវាង USTDA ជាមួយស្ថាប័ន និងសហគ្រាសវៀតណាម ដោយផ្តោត លើគម្រោងជាក់ស្តែង អាចទៅរួច និងមានឥទ្ធិពលរីកសាយភាយខ្ពស់; ជំរុញការតភ្ជាប់តម្រូវការអភិវឌ្ឍន៍របស់វៀតណាម ជាមួយនឹងបច្ចេកវិទ្យា ប្រភពធនធាន និងសហគ្រាសរបស់សហរដ្ឋអាមេរិក៕