ព័ត៌មាន

USAID និងក្រសួងផែនការនិងវិនិយោគវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការ

យោងតាមកិច្ចព្រមព្រៀងនេះ ជំនួយរបស់ USAID លើវិស័យខាងលើនឹងកើន ឡើងពី ៤២ លានដុល្លាដល់អតិបរមា ១០០ លានដុល្លា ហើយរយៈពេលនៃការអនុវត្ត នឹងអូសបន្លាយរយៈពេល ៣ ឆ្នាំ បន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៨។

ថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រសួងផែនការ និងវិនិយោគវៀតណាមបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដែលបានធ្វើវិសោធនកម្មដើម្បីពង្រីកវិសាលភាពនៃជំនួយរបស់ USAID ដល់វៀតណាម។ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ទ្វេភាគីដែលបានធ្វើវិសោធនកម្ម នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ទីភ្នាក់ងារ ទាំងពីរក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងl;វិស័យសេដ្ឋកិច្ចឯកជន ជំរុញ នវានុវត្តនភាព និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ពង្រឹងធនធានមនុស្ស ហើយពង្រីក សមត្ថភាពក្នុងស្រុក។

 

យោងតាមកិច្ចព្រមព្រៀងនេះ ជំនួយរបស់ USAID លើវិស័យខាងលើនឹងកើន ឡើងពី ៤២ លានដុល្លាដល់អតិបរមា ១០០ លានដុល្លា ហើយរយៈពេលនៃការអនុវត្ត នឹងអូសបន្លាយរយៈពេល ៣ ឆ្នាំ បន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៨។ សកម្មភាពផ្ដល់ជំនួយបច្ចេកទេសរបស់ USAID ក្រោមកិច្ចព្រមព្រៀងនេះ នឹងជួយលើកកំពស់សមត្ថភាពសម្រាប់អាជីវកម្មខ្នាតតូច និងកំពុងអភិវឌ្ឍន៍របស់ វៀតណាម រួមទាំងអាជីវកម្មដែលគ្រប់គ្រងដោយមនុស្សដែលស្ថិតនៅក្នុងក្រុមងាយរង គ្រោះ តាមរយៈការបង្កើតបរិយាកាសអំណោយផលសម្រាប់ពួកគេដើម្បីទទួលបាន បច្ចេកវិទ្យាដែលជួយបង្កើនសមត្ថភាពប្រកួតប្រជែង ជំនាញអភិបាលកិច្ចអាជីវកម្ម និងដើមទុន៕

top