ព័ត៌មាន

UN អំពាវនាវឱ្យមេដឹកនាំស៊ូដង់ខាងត្បូង ព្រមទទួលដំណើរការបោះឆ្នោត

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) បានអំពាវនាវឱ្យមេដឹកនាំប្រទេសនេះ ព្រមទទួលដំណើរការបោះឆ្នោតប្រកបដោយសេរីភាព យុត្តិធម៌ និងគួរឱ្យទុកចិត្ត។
  នាយទាហាន UNMISS ធ្វើល្បាតនៅ Leer ប្រទេសស៊ូដង់ខាងត្បូង។ រូបថត៖ AFP/TTXVN  

យោងតាមលោក Nicholas Haysom បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ូដង់ខាងត្បូង គោលមាគ៌ាទៅកាន់ស្ថិរភាពនៅក្នុងប្រទេសអាហ្រ្វិកខាងកើតនេះ គឺមិនងាយស្រួលនោះទេ ហើយប៉ុន្មានខែខាងមុខគឺជារយៈពេលដ៏សំខាន់ នៅពេលដែលដំណាក់កាលអន្តរកាលនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០២៣។

នៅក្នុងសុន្ទរកថានៅមុនពិធីខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិស៊ូដង់ខាងត្បូងនៅថ្ងៃទី ៩ ខែកក្កដា លោក Nicholas Haysom បានសង្កត់ធ្ងន់ថា នេះគឺជារយៈពេលជាគន្លឹះ សម្រាប់មេដឹកនាំស៊ូដង់ខាងត្បូង ឈានដល់កិច្ចព្រមព្រៀងមួយស្តីពីដំណើរការបោះឆ្នោតដោយមានស្តង់ដារ ក្របខ័ណ្ឌពេលវេលា និងអាទិភាពច្បាស់លាស់។ លោកក៏បានប្តេជ្ញា បន្តលើកកម្ពស់បរិយាកាសសុវត្ថិភាពសម្រាប់ប្រជាជន ក៏ដូចជាបង្កលក្ខណ្ឌអំណោយផលក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជួយសម្រួលដល់បណ្តាក្រុមគ្រួសារ និងជនភៀសខ្លួនវិលត្រឡប់ទៅកាន់ស្រុកកំណើតរវិញ៕


top