ព័ត៌មាន

Tri Canh - សិប្បកម្មដ៏វិសេសវិសាលនៅឃុំ Ham Giang ខេត្តត្រាវិញ

Tri Canh គឺជាសិប្បកម្មផលិតរាល់ផលិតផលពីដើមឬស្សី និងដើមឬស្សីពីងពង់ដែលត្រូវបានលោក Tri Canh ជនជាតិខ្មែរម្នាក់បង្កើតឡើងនៅភូមិ Tra Tro B ឃុំ Ham Giang ស្រុក Tra Cu ខេត្ត Tra Vinh ។ នេះគឺជាគំរូផលិតកម្មអាជីវកម្មលេចធ្លោ ដែលមានផលិតផលដ៏វិសេសវិសាលនៅភូមិរបរសិប្បកម្មឃុំ Ham Giang។
  លោក Tri Canh ជនជាតិខ្មែរម្នាក់ ដែលជាម្ចាស់ សិប្បកម្ម Tri Canh ដ៏វិសេសវិសាលនៅឃុំ Ham Giang ខេត្តត្រាវិញ  

ដូចទៅនឹងគ្រួសារដទៃទៀតនៅឃុំ Ham Giang ដែរ នៅពេលប្រកបរបរថ្មីៗ សិប្បកម្ម Tri Canh បានផលិតគ្រឿងសង្ហារឹម ដូចជាទូ តុ កៅអី Salon និងធ្នើរដាក់សៀវភៅពីដើមឬស្សី ដែលរចនាសាមញ្ញៗ។ ផលិតផលរបស់សិប្បកម្ម Tri Canh លក់មិនទាន់បានច្រើនឡើយ ហើយភាគច្រើនគឺលក់ក្នុងស្រុកប៉ុណ្ណោះ។ ក្រោយរយៈពេល ស្វែងយល់ទីផ្សារ ផ្ទៀងស្ដាប់ការពិគ្រោះយោបល់នៅពេលចូលរួមសិក្ខាសាលា និងពិពណ៌តាំងបង្ហាញផ្សព្វផ្សាយផលិតផលមក លោក Tri Canh និងក្រុមជាងរបស់ខ្លួនបានផលិតឈុតផលិតផល Salon ប្រណិតពីគល់ឬស្សីប្រកបដោយជោគជ័យ។ គំនិតផ្ដួចផ្ដើមដ៏មុតស្រួច និងច្នៃប្រឌិតនេះគឺជាជំហានរបត់សម្រាប់សិប្បកម្ម Tri Canh អភិវឌ្ឍន៍។ ឈុតផលិតផល Salon ពីគល់ឬស្សីគឺរឹងមាំ រលោង ស្រស់ស្អាត ហើយមានការរចនាប្លែកៗ ដូច្នេះហើយផលិតផលនេះលក់ដាច់ណាស់។ លោក Tri Canh ម្ចាស់សិប្បកម្ម Tri Canh បានឲ្យដឹងថា៖ ផលិតផល Salon ជាប់ស្តង់ដារ OCOP ផ្កាយ ៤ (OCOP ជាកម្មវិធីជាតិ ឃុំមួយផលិតផលមួយ)។ កាលពីមុនគ្រួសារខ្ញុំបានប្រកបរបរប្រពៃណី ដែលមរតកពីឪពុកដល់កូន។ បច្ចុប្បន្ន សិប្បកម្ម Tri Canh ផលិតផលិតផលតាមការបញ្ជាទិញ ដើម្បីបញ្ចេញលក់ទាំងក្នុង និងក្រៅប្រទេស។ ភូមិរបរនេះមានគ្រួសារមួយចំនួនបានធ្វើការជាមួយសិប្បកម្ម Tri Canh។ យើងខ្ញុំទទួលបានប្រាក់ចំណូលប្រមាណ ៨០០ លានដុង/ខែ។ សិប្បកម្ម Tri Canh ត្រូវបានគណៈកម្មាធិការប្រជាជនឃុំ Ham Giang ជួយឧបត្ថម្ភប្រាក់កម្ចីបង់រំលស់ដើម្បីវិនិយោគលើគ្រឿងចក្រ និងឧបករណ៍ ហើយមជ្ឈមណ្ឌលលើកទឹកចិត្តឧស្សាហកម្ម និងពន្លឿនពាណិជ្ជកម្ម (មន្ទីរឧស្សាហ ពាណិជ្ជកម្មខេត្តត្រាវិញ) ជួយឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយសម្រួលចូលរួមពិព័រណ៍ និងស្វែងរកធាតុចេញសម្រាប់ផលិតកម្មសិប្បកម្មវិចិត្រសិល្បៈ។ ជាទូទៅ ផលិតផលរួមមានតុ និងកៅអីធ្វើពីឫស្សី។ យើងខ្ញុំបានរចនារបស់របរសម្រាប់មណ្ឌលទេសចរណ៍ homestay និង គម្រោងធំៗមួយចំនួននៅស្រុកកោះ Phu Quoc ទីក្រុងហូជីមិញ និងទីក្រុង Phan Thiet ផងដែរ

ម្ចាស់សិប្បកម្ម Tri Canh និងក្រុមជាងតែងតែស្វែងយល់ ច្នៃប្រឌិត កែលម្អផលិតផល ធ្វើពិពិធកម្មផលិតផល ដែលផលិតពីដើមឫស្សី។ បច្ចុប្បន្ននេះ សិប្បកម្ម Tri Canh មានផលិតផលជាង ២០ មុខដែលផលិតពីដើមឫស្សី ក្នុងនោះផលិតផលប្រណិតជាច្រើនបានឆ្លើយតបនឹងតម្រូវការរបស់គ្រុមគ្រួសារ មណ្ឌលទេសចរណ៍អេកូឡូស៊ី មណ្ឌល resort ភោជនីយដ្ឋាន និងហាងកាហ្វេ។ សិប្បកម្ម Tri Canh បាននាំចេញ ផលិតផលទៅកាន់ប្រទេសជាច្រើន ជាពិសេសគឺឈុតផលិតផល Salon ពីដើមឬស្សី Tri Canh បានបង្កើតកិត្យានុភាព និងពាណិជ្ជសញ្ញាសម្រាប់ភូមិរបរ។ ឈុតផលិតផល Salon - ផលិតផល OCOP ផ្កាយ ៤ របស់សិប្បកម្ម Tri Canh កំពុងបញ្ចេញលក់យ៉ាងច្រើននៅបណ្ដាខេត្ត៖ Lam Dong, Binh Thuan, Ba Ria - Vung Tau, ទីក្រុងហូជីមិញ, ស្រុកកោះ Phu Quoc។

ដោយសារផលិតកម្ម និងអាជីវកម្មរីកចម្រើន សិប្បកម្ម Tri Canh បានបង្កើតការងារធ្វើជាច្រើនសម្រាប់ពលករក្នុងស្រុក។ បច្ចុប្បន្ន សិប្បកម្ម Tri Canh មានពលករចំនួន ៤២ នាក់ ហើយប្រាក់ចំណូលរបស់ពលករម្នាក់ៗគឺចាប់ពី ៦ ទៅ ៩ លានដុង/ខែ។ លោក Chau Quoc Van មេជាងម្នាក់នៅសិប្បកម្ម Tri Canh បាននិយាយថា៖ ខ្ញុំបានធ្វើការនៅទីនេះជាង ១០ ឆ្នាំមកហើយ។ នាបច្ចុប្បន្ន មានមេជាងចំនួន ៣ នាក់ ហើយមេជាងម្នាក់ៗទទួលបានប្រាក់ចំណូល ៩ លានដុង/ខែ។ ការងារប្រចាំថ្ងៃរបស់យើងខ្ញុំគឺខួង និងតម្លើងកៅអីជាដើម។ សិប្បកម្មបានផលិតផលិតផលជាច្រើនតាមការបញ្ជារបស់អតិថិជន ដូចជាកៅអីធ្វើពីក្រចៅ និង salon ធ្វើពីគល់ឫស្សី

ដោយឈានមុខគេក្នុងតំបន់អំពីការផ្លាស់ប្តូរការរចនាផលិតផល សិប្បកម្ម Tri Canh កំពុងពង្រីកអាជីវកម្ម និងទទួលការរចនា តុបតែងសម្រាប់ភោជនីយដ្ឋាន និងហាងកាហ្វេពីខេត្ត-ក្រុងជាច្រើននៅភាគខាងត្បូង។ ផលិតផលរបស់សិប្បកម្មទទួលបានការនិយមចូលចិត្តពីអតិថិជនទាំងជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកអភិរក្ស និងពង្រីកភូមិរបរសិប្បកម្មឃុំ Ham Giang ផងដែរ។


top