ពាណិជ្ជសញ្ញាវៀតណាម

Traphaco - ពាណិជ្ជសញ្ញានាំយកឱសថវៀតណាមឈានទៅឆ្ងាយ

រួមបញ្ចូលប្រណីតភាព​នៃវេជ្ជសាស្ត្របុរាណ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប និង

រួមបញ្ចូលប្រណីតភាព​នៃវេជ្ជសាស្ត្របុរាណ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព Traphaco បាន​យក​ឱសថ​វៀត​ណាម ធ្វើជា​មូលដ្ឋានគ្រឹះ ​កសាងពាណិជ្ជសញ្ញ​ឱសថ​ ដ៏មានកិត្យានុភាព និង​បោះ​ជំហាន​បន្តិច​ម្ដងៗ ក្នុងការបញ្ជាក់ទីជំហ​​របស់ខ្លួន នៅលើទីផ្សារអន្តរជាតិ។

តំបន់​ដាំដុះរុក្ខជាតិឱសថអាទីសូ (Actiso) របស់ Traphaco នៅ Sapa តាម​ស្តង់ដារ​ GACP-WHO។ រូបថត៖ Traphaco

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​១៩៧២ កាលសម័យ​​សង្គ្រាម ក្រុមអ្នក​ផលិត​ឱសថមួយ ដែល​ចំណុះ​មន្ទីរ​សុខាភិបាល​ផ្លូវរថភ្លើង​ បាន​បង្កើតឡើង​នៅទីក្រុង​ហាណូយ ជាមួយ​នឹង​ភារកិច្ច​ផ្សំថ្នាំ ផលិតសេរ៉ូម​ និង​សេរ៉ូមបញ្ចូលសរសៃ​ឈាម ដើម្បី​បម្រើ​ការ​សង្គ្រោះ​ទាហាន​រងរបួស និង​មាន​ជំងឺ​។ ពីបុគ្គលិកដំបូង​ ត្រឹមតែ១៥​នាក់ អង្គភាពនេះ បាន​អភិវឌ្ឍ​ទៅជា​ក្រុមហ៊ុន​ភាគហ៊ុន Traphaco ដែល​ជា​សហគ្រាស​ទទួល​បាន​កិត្តិយស​ជាពាណិជ្ជសញ្ញា​ជាតិវៀតណាម អស់រយៈពេលជាច្រើនឆ្នាំបន្តគ្នា និងជាពាណិជ្ជ​សញ្ញា​​ឱសថ​វៀត​ណាម​តែមួយគត់ ​ដែល​មានវត្តមាន​ក្នុង​បញ្ជី​កំពូល​ពាណិជ្ជសញ្ញា​​ទំនិញ​ប្រើប្រាស់ទាំង ២៥ របស់​ទស្សនាវដ្តី Forbes វៀតណាម ក្នុង​ឆ្នាំ២០២៣។

 

អគ្គនាយិកា ដាវ ធ្វី​ហា​ (អាវពណ៌ស្វាយ) ចុះ​ពិនិត្យតំបន់​ដាំដុះដើម​ Ipomoea nil (L.) Choisy របស់​​ក្រុមហ៊ុន នៅថាញ់​ធ្វី ខេត្តភូថ័រ​​។ រូបថត៖ Traphaco
បុគ្គលិក​​បច្ចេកទេស Traphaco កំពុង​ណែនាំ​ប្រជាជន នៅតំបន់​ដាំដុះដើម​ពោល្យំ​ ដែល​សម្រេច​បាន​ស្តង់ដារ GACP-WHO នៅខេត្តណាម​ឌិញ​​។ រូបថត៖ Traphaco

ប្រការ​​ដែល​បង្កើតជា​អត្តសញ្ញាណរបស់ Traphaco មិនមែន​គ្រាន់​តែ​ជា​ការ​អភិវឌ្ឍ​លើ​ទំហំ​ប៉ុណ្ណោះ​ទេ នៅទាំង​ជា​​តម្រង់​ទិស​យ៉ាង​ខ្ជាប់​ខ្ជួន​ជាមួយ​នឹង​ឱសថ​វៀត​ណាម​ផង​ដែរ​។ ក្នុងដំណាក់កាល​ដែល​ទីផ្សារ​ឱសថ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ផលិតផល​​នាំចូល សហគ្រាសនេះបានជ្រើសរើសទាញយកតម្លៃ នៃវេជ្ជសាស្ត្រ​បុរាណ ដោយរួមបញ្ចូលជាមួយ​នឹង​បច្ចេកវិទ្យាទំនើប ដើម្បី​បង្កើត​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់។ ផលិតផលដូចជា បង្កើន​ឈាម​ឡើង​ខួរ​ក្បាល​ ឬ Boganic បានក្លាយជាឈ្មោះដែល​ធ្លាប់ស្គាល់​ នៅក្នុងគ្រួសារវៀតណាម​ជាច្រើន បង្កើត​ទំនុកចិត្ត​ដល់អ្នកប្រើប្រាស់គ្រប់​​ជំនាន់​។

 

ក្រុមហ៊ុន​មានរោងចក្រធំៗ​ចំនួន ៤ ជាមួយ​នឹង​ខ្សែ​សង្វាក់​ផលិតកម្ម​សម្រេច​បាន​ស្តង់ដារ​ GMP-WHO ដែល​ក្នុងនោះ​រោងចក្រផលិតឱសថសម័យ​ទំនើប Traphaco ហឹង​អៀន​ ត្រូវ​បាន​ស្វ័យប្រវត្តិកម្ម​ស្ទើរតែទាំង​ស្រុង នូវ​ដំណើរ​ការ​ផលិត​។ រូបថត៖ Traphaco
 

ទន្ទឹមនឹង​ការអភិវឌ្ឍ​ផលិតផល Traphaco បាន​ជ្រើស​រើស​ផ្លូវ​អភិវឌ្ឍន៍បៃតង​យ៉ាង​ឆាប់​រហ័ស។ ចាប់តាំងពីចុងឆ្នាំ២០០០ សហគ្រាសបាន​អនុវត្ត​គម្រោង GreenPlan ជាមួយនឹង​ទម្រង់​រូបភាព​តភ្ជាប់ទំនាក់ទំនង រវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងកសិករ ដើម្បី​កសាងតំបន់វប្បកម្ម​ឱសថ​លំដាប់​ស្តង់ដារ GACP - WHO។ រហូតមក​ដល់បច្ចុប្បន្ន Traphaco បាន​អភិវឌ្ឍជាង ៣៦.៣០០ហិកតា នៃ​តំបន់​វត្ថុធាតុដើម ដោយ​មាន​ឱសថជាច្រើន​ប្រភេទ លំដាប់​ស្តង់ដារ​អន្តរជាតិ ម្ចាស់​ការ​លើប្រភពវត្ថុធាតុដើមស្អាត និង​ធានាគុណភាព តាំងពីដំណាក់កាល​ដំបូង។


ស្តង់ដារ​រោងចក្រ​ទាំងនេះ ក៏បាន​ពង្រីក​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​សម្ពន្ធ​ក្រុមហ៊ុន​ឱសថ Daewoong របស់កូរ៉េខាងត្បូង តាមរយៈកម្មវិធី​ផ្ទេរ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​ផលិតផល​ថ្មីៗ​ផងដែរ។ រូបថត៖ Traphaco

មិន​​ត្រឹមតែបង្កើត​ប្រភពឱសថប្រកបដោយ​ចីរភាព​ប៉ុណ្ណោះទេ ទម្រង់រូបភាព​នេះ ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន នៅ​តាម​តំបន់​ជាច្រើន​ផង​ដែរ។ នៅ​​ខេត្តឡាវកាយ  គ្រួសារ​ជនជាតិ​ភាគតិច​ជាច្រើន ដែល​ចូលរួម​ក្នុង​តំបន់​វប្បកម្ម​​ឱសថ ទទួល​បាន​​ប្រាក់​ចំណូលកើន​​ពី៣​ទៅ៥​ដង បើធៀប​នឹង​វិធីសាស្ត្រ​ធ្វើ​កសិកម្ម​បែបប្រពៃណី ព្រមទាំង​បង្កើតការងារ​បន្ថែម និង​ចូលរួម​ចំណែក​កាត់​បន្ថយភាព​ក្រីក្រ​ប្រកប​ដោយ​ចីរភាព។

តំបន់​ដាំដុះអាទីសូ (Actiso) នៅ Sapa របស់ Traphaco សម្រេចបាន​ស្តង់ដារ GACP-WHO របស់​ក្រសួងសុខាភិបាល។​ រូបថត៖ Traphaco

ការខិតខំប្រឹងប្រែងទាំងនោះ បានជួយឱ្យ Traphaco ក្លាយ​ជា​សហគ្រាស​វៀតណាម ដំបូង បាន​ចូលរួមក្នុង​សម្ព័ន្ធពាណិជ្ជកម្មជីវសាស្ត្រ​ប្រកបដោយ​សីលធម៌ (UEBT) ព្រមទាំង​ទទួល​បាន​កិត្តិយស​ជាច្រើន​ឆ្នាំបន្ត​គ្នា ក្នុង​បញ្ជី​កំពូល​សហគ្រាស​ប្រកប​ដោយ​​ចីរភាព​ទាំង ១០ ​របស់វៀតណាម និង​ទទួល​បាន​ពាន​រង្វាន់​សហគ្រាស​ឆ្នើម និង​​ប្រកបដោយ​ចីរភាព​អាស៊ី ឆ្នាំ​២០២២។ នៅ​ឆ្នាំ២០២៤ សហគ្រាសនេះ បន្ត​ទទួល​​បាន​​ពានរង្វាន់ UN Women WEPs Awards ផ្នែក​សមភាព​យេនឌ័រ នៅលើ​ទីផ្សារ អះអាង​សន្យា​អភិវឌ្ឍន៍​ប្រកបដោយចីរភាព លើគ្រប់វិស័យទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និង​សង្គម។

ពានរង្វាន់មួយចំនួន ដែលក្រុមហ៊ុនទទួល​បាន។ រូបថត៖ Traphaco

លោកស្រី ដាវ​ ធ្វី​ហា​ (Dao Thuy Ha) - អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Traphaco បាន​មាន​ប្រសាសន៍​ថា ការអនុវត្តតាម​ស្តង់ដារ​អន្តរជាតិ មិនមែន​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចំពោះមុខរបស់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជា​ជម្រើស​​យុទ្ធសាស្ត្រ​​យូរអង្វែង​។ លោកស្រីបា​នចែករំលែកថា៖ "នៅពេល​ដែល​បរិយាកាស​ច្បាប់​ផ្លាស់​ប្តូរ សហគ្រាស​ជាច្រើន​ត្រូវរត់តាម ដើម្បីអនុវត្តឱ្យស្របតាមច្បាប់ នោះគឺ​ជាប្រៀប​ខ្លាំង​​ពិសេស របស់ Traphaco។ យើងខ្ញុំ​បានធ្វើត្រឹមត្រូវតាំងពីដើម​ដំបូង ទោះបី​​នៅពេលនោះ គ្មាន​នរណា​ម្នាក់មើលឃើញ​ក៏ដោយ"។

ជា​ជំហាន​ដំបូង Traphaco បាន​បង្ហាញ​វត្តមាន​ នៅកម្ពុជា មីយ៉ាន់ម៉ា បែលហ្ស៊ិក និងអ៊ុយក្រែន​ — ដែល​ជាទីផ្សារបើកផ្លូវ សម្រាប់​ដំណើរវែងឆ្ងាយ​ខាងមុខ​។ រូបថត៖ Traphaco

បច្ចុប្បន្ននេះ Traphaco នៅ​តែបន្តប្រកាន់ខ្ជាប់យុទ្ធសាស្ត្រ​យក​ប្រភព​ឱសថ​វៀត​ណាម ធ្វើជាមូលដ្ឋាន​គ្រឹះ រួមបញ្ចូល​ចំណេះដឹង​ផ្នែកវេជ្ជសាស្ត្រ​បុរាណ ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប និង​ការគ្រប់គ្រងតាមស្តង់ដារ​អន្តរជាតិ។ លោកស្រី ដាវ​ ធ្វី​ហា បាន​បញ្ជាក់​ថា៖​ "ដំណើរ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព​របស់យើងខ្ញុំ​ មាន​ប្រភព​ចេញពី​បេសកកម្ម​ផលិតថ្នាំ​សង្គ្រោះ​មនុស្ស​។ ហើយនៅ​គ្រប់ដំណាក់កាល​ នៃដំណើរនោះ យើងខ្ញុំ​​តែងតែ​ប្រកាន់​​ស្មារតីនាំ​មុខ​ នវានុវត្តន៍​ និង​ការអនុលោម​តាមស្តង់ដារ​យ៉ាង​តឹងរ៉ឹង​បំផុត"​។

ផលិតផល​តំណាងមួយចំនួន របស់ក្រុមហ៊ុន។ រូបថត៖ Traphaco

ពីក្រុមផ្សំថ្នាំមួយ នា​​​សម័យសង្គ្រាម ដល់ក្លាយជាពាណិជ្ជសញ្ញា​ឱសថ​ឈានមុខ​ Traphaco បង្ហាញ​ឱ្យឃើញថា ឱសថ​វៀត​ណាម​ពិត​ជា​អាច​កសាង​កិត្យានុភាព នៅលើ​ទីផ្សារ​អន្តរជាតិ​បាន នៅពេលដែលត្រូវ​បានអភិវឌ្ឍដោយវិទ្យាសាស្ត្រ គុណភាព និង​ការ​ទទួល​ខុស​ត្រូវ ចំពោះសហគមន៍៕

អត្ថបទ៖ វីថាវ​ - រូបថត៖ Traphaco

ប្រែសម្រួល​៖ រីកើង​


top