នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី
នេះគឺជាសំណើរបស់នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue នាថ្ងៃថ្ងៃទី ១០ មិថុនា នៅទីក្រុងហាណូយ។
ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត ក្នុងប៉ុន្មានខែពាក់កណ្តាលឆ្នាំ ២០១៩ នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃថា ខេត្ត Thua Thien Hue បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាមួយការអភិវឌ្ឍ ប៉ុន្តែនៅតែមិនទាន់រកឃើញកម្លាំងចលករសម្រាប់បង្កើនកំណើននៅឡើយ។
នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខេត្ត Thua Thien –Hue គួរខិតខំប្រឹងប្រែងដើម្បីក្លាយជាមជ្ឈមណ្ឌលវប្បធម៌ អប់រំនិងសុខាភិបាលពិសេស។ រូបសណ្ឋានគំរូកំណើន ត្រូវការបង្កើនប្រសិទ្ធភាពក្នុងតំបន់និងបង្កើនទំនាក់ទំនងជាមួយខេត្តនៅក្នុងតំបន់។ យោងតាមនាយករដ្ឋមន្រ្តីថា ចក្ខុវិស័យអភិវឌ្ឍន៍របស់ខេត្ត Thua Thien Hue ត្រូវតែមានរយៈពេលវែងសូម្បីតែការអភិវឌ្ឍទីក្រុងក៏ដូចគ្នាដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម