និយាយដល់ស្ថាបត្យករ Takashi Niwa ជនជាតិជប៉ុន មិត្តភក្តិវៀតណាមហៅបងថា “មេតន្រ្តីករ” នៃសំណង់បៃតង ពីព្រោះបងតែងស្វែងរកទ្រឹស្តីស្ថាបត្យកម្ម សម្រប នឹងបរិស្ថានធម្មជាតិ វប្បធម៌ និងមនុស្សក្នុងសំណង់នីមួយៗ។
បុរសវិស្វករកើតឆ្នាំ១៩៧៩ ធ្លាប់មានបំណងក្លាយជាវេជ្ជបណ្ឌិត មុនពេលជ្រើសយករបរស្ថាបត្យករ។ បង Takashi Niwa យល់ឃើញថា ការងារទាំងពីរនេះ មិនបដិបក្ខគ្នា តែផ្ទុយទៅវិញ វិស្វករទេពកោសល្យជាមួយនឹងសំណង់រចនាឧត្តមភាពទាំងអស់នេះ អាចរួមចំណែកក្នុងការព្យាបាលជំងឺជូនមុខសញ្ញាអ្នកជំងឺជាក់ស្តែង ជួយពួកគាត់ឆាប់រហ័សកែតម្រូវស្ថានភាពសុខភាព។ ភារកិច្ចវិស្វករគឺបង្កើតបរិយាកាសសម្រាប់មនុស្សគ្រប់រូបមានអារម្មណ៍ស្រស់ស្រាយពេលរស់នៅនិងធ្វើការនៅទីនោះ។
បង Takashi Niwa សង្កត់ធ្ងន់ទ្រឹស្តីស្ថាបត្យកម្មបៃតងស្ថិតនៅលើមនុស្សជាមួយរនាំងវប្បធម៌និងបរិស្ថានធម្មជាតិគឺតែមួយ អត្ថិភាពរួមបរិយាកាសតែមួយ នាំមកនូវជីវភាពប្រពៃជាង។
មិនបញ្ឈប់ត្រឹមសមិទ្ធផលសម្រេចបាន បង Takashi Niwa ឃ្មាតខ្មីសាងតម្លៃពាណិជ្ជសញ្ញាសម្រាប់សំណង់ស្ថាបត្យកម្មបៃតង ផ្តល់អត្ថប្រយោជន៍ជូនសហគមន៍៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង