ព័ត៌មាន

Standard Chartered ព្យាករណ៍ថា GDPវៀតណាមអាចទទួលបាន៦,៩%

យោងតាមរបាយការណ៍ស្រាវជ្រាវសកលរបស់ធនាគារ Standard Chartered ដោយបានព្យាកណ៍ថា​កំណើន GDP របស់​វៀតណាម ក្នុងឆ្នាំ ២០១៦​គឺ៦,៩%។ ការព្យាករណ៍នេះគឺផ្អែកទៅលើវិស័យចំនួន២ ដែលកំពុងមាន កំណើន​ល្អ​របស់​វៀត​ណាម នោះគឺផលិតកម្មនិងការសាងសង់ ក្នុងកាលៈទេសៈ​ដែល​ការ​វិនិយោគ​ផ្ទាល់​ពីបរទេស(FDI)បន្ត​ទទួល​បាន​លទ្ធផលគួរ​ឲ្យកត់​សម្គាល់។ លោក​ Nirukt Sapru អគ្គនាយក​ធនាគារ Standard Chartered វៀត​ណាម​បាន ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ២០១៦ វៀតណាមអាចក្លាយទៅជាខឿន​សេដ្ឋកិច្ច​ អភិវឌ្ឍន៍លឿនទី២នៅ​ទ្វីបអាស៊ី ពោលគឺ​នៅក្រោយ​ប្រទេស​ឥណ្ឌា។ លើសពីនេះ ទៅទៀត វៀតណាម​ក៏ត្រូវ​បាន​វាយ​តម្លៃ​ថាជាខឿន​ សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម ខឿន​សេដ្ឋកិច្ច​ ដែល​មានឱកាសវិនិយោគល្អក្នុងកាលៈ​ទេសៈ ដែលសេដ្ឋកិច្ច​សកលមិនសូវមានភាពភ្លឺ​ស្វាង​ប៉ុន្មា​ននោះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top