ព័ត៌មាន

SOM-DOC៖ បញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងសេរី ភាពនាវាចរណ៍នៅសមុទ្រខាងកើត

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រារព្ធកិច្ច ប្រជុំមន្ត្រីជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិនលើកទី២០ អំពី ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM -DOC)។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន វៀតណាម។ (រូបថត៖ VNA)

អង្គប្រជុំបានបញ្ជាក់សារជាថ្មីអំពីតម្លៃ និងសារៈសំខាន់របស់ DOC ចំពោះតំបន់; ចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញមួយចំនួននៅសមុទ្រខាងកើតនាពេលកន្លងមក ហើយសង្កត់ធ្ងន់ថា អាស៊ាននិងចិន ចាំបាច់ត្រូវអនុវត្តន៍ DOC ឲ្យកាន់ តែម៉ត់ចត់ មានប្រសិទ្ធភាព និងពេញលេញនូវបទប្បញ្ញត្តិទាំងអស់របស់ DOC។ អង្គ ប្រជុំក៏បានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ការគោរព គោលការណ៍នានាដូចជា៖ អនុវត្តការអត់ធ្មត់ មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់ កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

កិច្ចប្រជុំ SOM DOC បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការចរចាអំពីក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) និងផ្លាស់ប្តូរទិសដៅសម្រាប់ដំណើរការចរចា COC; សង្កត់ធ្ងន់ថា ចាំបាច់ត្រូវសម្រេចបាននូវក្រម COC ប្រកបដោយប្រសិទ្ធភាព ភាពជាក់ស្ដែង សមស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ រួមចំណែកក្នុងការ កសាងទំនុកចិត្ត និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពថែមទៀតនូវឧប្បត្តិហេតុនៅ សមុទ្រខាងកើត។

ថ្លែងមតិនៅឯកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Vu Ho បានសង្កត់ធ្ងន់ថា អាស៊ាន និងចិនគួរតែយកបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និង UNCLOS ជា ត្រីវិស័យសម្រាប់ សកម្មភាពនៅសមុទ្រខាងកើត។ ខណៈពេលដែលជំរុញខ្លាំងនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព ភាពជាក់ស្ដែង ស្របតាមច្បាប់ អន្តរជាតិ និង UNCLOS ហើយទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ប្រទេស នានាក៏ចាំបាច់ត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវបទប្បញ្ញត្តិទាំងអស់នៃ DOC ផងដែរ។ កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងរួមចំណែកដល់ការបង្កើតបរិយាកាស អំណោយផលសម្រាប់ដំណើរការចរចា COC


top