ព័ត៌មាន

Samsung Electronics Thai Nguyen នាំមុខគេក្នុងចំណោមសហគ្រាសធំ ទាំង ១០ នៅវៀតណាមឆ្នាំ ២០១៩

នាថ្ងៃទី ២៦ ខែវិច្ឆិកា ក្រុមហ៊ុនភាគហ៊ុនរបាយការណ៍វៀតណាម (Vietnam Report) បានសហការជាមួយកាសែត VietnamNet បានប្រកាសចំណាត់ថ្នាក់ VNR500 - Top ៥០០ សហគ្រាសធំបំផុតនៅវៀតណាម ឆ្នាំ ២០១៩។ នេះជាឆ្នាំទី ១៣ ជាប់គ្នា ដែលតារាងរៀបចំណាត់ថ្នាក់ត្រូវបានប្រកាស ដើម្បីលើកតម្កើងសហគ្រាសមានទ្រង់ទ្រាយធំបំផុតនៅវៀតណាម។


រោងចក្រ Samsung  Electronics Thai Nguyen (រូបថត៖ vov.vn)

នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ក្រុមហ៊ុន Samsung  Electronics Thai Nguyen ឈរនៅចំណាត់ថ្នាក់លេខ១ បន្ទាប់មកគឺសម្ព័ន្ធក្រុមហ៊ុនអគ្គិសនី វៀតណាម - EVN , សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម ជាដើម។ តារាងរៀបចំណាត់ថ្នាក់ VNR500 ឆ្នាំ ២០១៩ នៅតែបន្តមើលឃើញពីការរីកចម្រើនរបស់អង្គភាពអាជីវកម្មនានាក្នុងវិស័យសេវាកម្មនិងឧស្សាហកម្ម ដោយមានចំណូលប្រាក់សរុបស្រូបយក ៩៨% ក្នុងឆ្នាំ ២០១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top