នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Lynn Maxwell អគ្គនាយិកាពាណិជ្ជកម្ម សកលរបស់ S&P Global Ratings។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Lynn Maxwell អគ្គនាយិកាពាណិជ្ជកម្មសកលរបស់ S&P Global Ratings។ (រូបថត៖ VGP)
S&P Global Ratings គឺជាសាខាស្នូលរបស់ S&P Global ដែលជាអង្គការចាត់ ថ្នាក់ឥណទានឯករាជ្យឈានមុខគេរបស់ពិភពលោក ដែលមានឯកទេសក្នុងការផ្តល់ នូវការវាយតម្លៃសមត្ថភាពហិរញ្ញវត្ថុ និងកម្រិតឥណទានរបស់រដ្ឋាភិបាល អង្គការ ហិរញ្ញវត្ថុ សហគ្រាស និងផលិតផលហិរញ្ញវត្ថុ។ល។ S&P Global Ratings កំពុងធ្វើ ការវាយតម្លៃឥណទានជាតិសម្រាប់ប្រទេសវៀតណាម។ ថ្មីៗនេះនៅក្នុងខែមិថុនា ឆ្នាំ ២០២៤ S&P Global Ratings បានប្រកាសពីចំណាត់ថ្នាក់ឥណទានជាតិរបស់វៀត ណាមនៅកម្រិត BB+ ជាមួយនឹងយថាទស្សន៍ស្ថិរភាព។
ក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះ ការវាយតម្លៃជាវិជ្ជមានដែល S&P Global Ratings បានផ្តល់ដល់ទីផ្សារវៀតណាម ក៏ដូចជាការរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពរបស់ S&P Global Ratings ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម និងទំនាក់ទំនងវៀតណាម - អាមេរិក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ប្រទេសទាំងពីរបានបង្កើតទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ ២០២៣ ហើយសហរដ្ឋអាមេរិកគឺជា ដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់វៀតណាម។ បច្ចុប្បន្ននេះ វៀតណាមកំពុងខិតខំ ប្រឹងប្រែងធ្វើឱ្យមានតុល្យភាពនូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយ បាននាំចូលផលិតផលឧស្សាហកម្មជាច្រើនពីសហរដ្ឋអាមេរិក ជាពិសេសគ្រោងនឹង ទិញយន្តហោះអាមេរិកជាច្រើន ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនអាកាសចរណ៍។ វៀតណាម សង្ឃឹមថា សហរដ្ឋអាមេរិកនឹងទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ បង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងជាក់ស្ដែង ព្រមទាំង សហរដ្ឋអាមេរិកនឹងដកវៀតណាមចេញពីបញ្ជីនៃការហាមឃាត់ការនាំចេញ បច្ចេកវិទ្យាខ្ពស់ D១ និង D៣ ផងដែរ។
រីឯខ្លួនវិញ អគ្គនាយិកាពាណិជ្ជកម្មសកលលោកស្រី Lynn Maxwell បាននិយាយ ថា ប្រតិបត្តិការរបស់ S&P Global Ratings ពិតជាជួយអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុវៀត ណាម ដោយនាំមកនូវទំនុកចិត្តដល់ទីផ្សារក្នុងការវាយតម្លៃឥណទាន។ S&P Global Ratings មានបំណងចង់រួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម ជាពិសេសតាម រយៈគម្រោងសហប្រតិបត្តិការសាធារណៈ-ឯកជននៅវៀតណាម៕