ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារផ្លែផាសិននាំចេញនៃខេត្ត យ៉ាឡាយ (Gia Lai) ជាពិសេស និងបណ្តាខេត្តក្នុងតំបន់តីង្វៀន (Tay Nguyen) ជាទូទៅមានការអភិវឌ្ឍន៍យ៉ាងរស់រវើក ...
មូលដ្ឋានផលិតកូនពូជដែលមានគុណភាពខ្ពស់របស់ Red Pine ស្ថិតនៅក្នុងឃុំ Ia Phan ស្រុក Chu Puh ខេត្ត Gia Lai ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារផ្លែផាសិននាំចេញនៃខេត្ត យ៉ាឡាយ (Gia Lai) ជាពិសេស និងបណ្តាខេត្តក្នុងតំបន់តីង្វៀន (Tay Nguyen) ជាទូទៅមានការអភិវឌ្ឍន៍យ៉ាងរស់រវើក ប៉ុន្តែទន្ទឹមនឹងនោះ ស្ថានភាពនៃប្រភពកូនឈើពូជដែលមិនធានាគុណភាពក៏បានលេចចេញយ៉ាងទូលំទូលាយ ដែលគំរាមកំហែងដល់គុណភាពផលិតផល ។ ប្រឈមមុខនឹងស្ថានភាពនោះ សហគ្រាសធំៗជាច្រើន រួមទាំង Red Pine បានឈានមុខគេក្នុងការវិនិយោគលើផលិតកម្មកូនឈើពូជដែលមានគុណភាពខ្ពស់ ដើម្បីបម្រើទីផ្សារដ៏មានសក្តានុពលនេះ។
Red Pine គឺជាក្រុមហ៊ុនផលិតកូនឈើពូជផ្លែផាសិនដែលមានគុណភាពខ្ពស់នៅខេត្ត យ៉ាឡាយ (Gia Lai) និងតំបន់ តីង្វៀន (Tay Nguyen) ទាំងមូល។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ចំពោះប្រទេសវៀតណាម ផាសិនគឺជាដំណាំថ្មី ប៉ុន្តែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទោះបីជាដើរក្រោយក៏ដោយ ប៉ន្តែការនាំចេញផ្លែផាសិនរបស់វៀតណាមកំពុងស្ថិតក្នុងលំដាប់កំពូលក្នុងពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល ប្រទេសប៉េរូ និងប្រទេសអេក្វាឌ័រ។ ទីផ្សារសំខាន់គឺ EU ជប៉ុន កូរ៉េខាងត្បូង ចិន និងអូស្ត្រាលី។
ក្នុងប៉ុន្មានឆ្នាំថ្មីមកនេះ ផ្លែផាសិនតែងតែស្ថិតក្នុងលំដាប់កំពូលផ្លែឈើដែលមានតម្លៃនាំចេញខ្ពស់បំផុតនៅវៀតណាម។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ផលផ្លែផាសិនសរុប និងតម្លៃនាំចេញផ្លែផាសិនវៀតណាមកើនជាង ៣០០%។
ដូច្នេះហើយ ផ្ទៃដីដាំដើមផ្លែផាសិនក៏បន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅបណ្តាខេត្តក្នុងតំបន់តីង្វៀន (Tay Nguyen) ។ បច្ចុប្បន្ននេះផ្ទៃដីនៅទូទាំងប្រទេសដែលដាំដើមផ្លែផាសិនមានចំនួន ៩,៥ ម៉ឺនហិកតារ ផលផ្លែផាសិនសរុបជិត ១៩០ ម៉ឺនតោន និងជាក្រុមផ្លែឈើ ១៨ មុខ ដែលមានផលសរុបជាង ១០០ម៉ឺនតោនក្នុងមួយឆ្នាំ ប្រាក់ចំណេញក្នុងមួយហិចតាផ្លែផាសិនអាចកើនឡើងពី ៣៥០ - ៤០០ លានដុង។
ផ្ទៃដីដាំដើផ្លែផាសិននៅប្រទេសវៀតណាមភាគច្រើនមានទីតាំងនៅបណ្តាខេត្ត ក្នុងតំបន់ តីង្វៀន (Tay Nguyen) ដែល មានផ្ទៃដីប្រហែល ៨,២ ពាន់ហិកតា។ ខេត្ត យ៉ាឡាយ (Gia Lai) ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលដាំដើមផ្លែផាសិនដែលមានផ្ទៃដីប្រហែល ៤,៥ ពាន់ហិកតា ទិន្នផលជាមធ្យមជាង ២០ ពាន់តោន/ហិកតា ហើយជាតំបន់ឈានមុខគេក្នុងការទាក់ទាញ និងប្រមូលផ្តុំសហគ្រាសដែលវិនិយោគលើការផលិត ការកែច្នៃ និងការលក់ដូរផ្លែផាសិន។
កម្មករ Red Pine ពិនិត្យយ៉ាងហ្មត់ចត់នូវសមត្ថភាពលូតលាស់របស់កូនឈើពូជ បន្ទាប់ពីបណ្តុះ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ចំណែកខេត្ត យ៉ាឡាយ (Gia Lai) វិញ នោះជាតំបន់ដែលមានអាកាសធាតុល្អ មិនក្តៅពេក មិនត្រជាក់ពេក ផ្ទៃដីធំទូលាយ និងមានជីជាតិ ស័ក្តិសមសម្រាប់ការអភិវឌ្ឍចំការដាំដើមផ្លែផាសិនធំៗ។ ដូច្នេះហើយ ក្នុងទិសដៅដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ខេត្ត យ៉ាឡាយ (Gia Lai) គ្រោងនឹងបង្កើនផ្ទៃដីដាំផ្លែឈើឡើងដល់ ៥៥.០០០ហិកតា នៅឆ្នាំ២០២៥ និង១០០.០០០ហិកតា នៅឆ្នាំ២០៣០ (បច្ចុប្បន្នខេត្តមានផ្ទៃដីដាំដើមផ្លែឈើប្រហែល ២១.៥០០ ហិកតា) ) ជាមួយនឹងដើមផ្លែឈើសំខាន់ៗ ចំនួន ៤ ប្រភេទ រួមមាន៖ ផ្លែផាសិន ចេក ផ្លែបឺរ និងទុរេន។ ក្នុងនោះផ្លែផាសិនត្រូវបានគេរំពឹងថា នឹងមានទំហំដីដាំប្រហែល ២ ម៉ឺនហិកតា ដែលធំជាងគេក្នុងប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការរីកចម្រើនខ្លាំងនៃតំបន់ដាំផ្លែផាសិននេះ បញ្ហាកូនឈើពូជមិនមានប្រភពដើមច្បាស់ និងមិនធានានូវគុណភាពក៏លេចចេញជារូបរាងយ៉ាងទូលំទូលាយ ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃផលផ្លែផាសិន ដែលធ្វើឲ្យការអភិវឌ្ឍវិស័យនាំចេញផ្លែផាសិនប្រឈមមុខនឹងការគំរាមកំហែង។
ប្រឈមមុខនឹងស្ថានភាពនោះ ដើម្បីឱ្យផលិតកម្មផ្លែផាសិនអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឆ្លើយតបនឹងតម្រូវការដែលមានគុណភាពខ្ពស់ពីដៃគូ អាជ្ញាធរខេត្ត យ៉ាឡាយ (Gia Lai) បានត្រួតពិនិត្យកន្លែងផលិតកូនឈើពូជ ដើម្បីចាត់វិធានការ ទាន់ពេលវេលាចំពោះការរំលោភបំពាននានាឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកដាំ។ ជាពិសេស ខេត្ត យ៉ាឡាយ (Gia Lai) បានអំពាវនាវ និងទាក់ទាញអាជីវកម្មដែលមានសក្តានុពលក្នុងការវិនិយោគលើបច្ចេកវិទ្យាទំនើបក្នុងការផលិតគ្រាប់ពូជមានស្តង់ដារ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ។ នេះត្រូវបានចាត់ទុកថា ជាដំណោះស្រាយជាមូលដ្ឋាន និរន្តរភាព និងយូរអង្វែង។
ដំណើរការផលិតកូនឈើពូជរបស់ Red Pine ត្រូវបានអនុវត្តប្រកបដោយវិជ្ជាជីវៈ ធានាបាននូវកត្តាបច្ចេកទេសខ្ពស់។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណា
ដោយយល់ច្បាស់នូវតម្រូវការនោះ អាជីវកម្មមួយចំនួនបានវិនិយោគយ៉ាងក្លាហានក្នុងការកសាងមជ្ឈមណ្ឌលផលិតកូនឈើពូជផ្លែផាសិនដែលមានគុណភាពខ្ពស់នៅខេត្ត យ៉ាឡាយ (Gia Lai) រួមទាំង Red Pine (ក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ ថុងដូ (Thong Do)) ផងដែរ។
នៅឆ្នាំ ២០២១ Red Pine បានវិនិយោគលើការកសាងគម្រោងមជ្ឈមណ្ឌលកូនឈើពូជមានគុណភាពខ្ពស់ដែលមានផ្ទៃដីសរុបជាង ១២០.០០០ ជាមួយនឹងសមត្ថភាពផលិតកូនពូជបានរហូតដល់ ២៥ លាន/ ឆ្នាំក្នុងឃុំ Ia Phan ស្រុក Chu Puh, ខេត្ត យ៉ាឡាយ (Gia Lai)។ បន្ទាប់មកទៀត ក្រុមហ៊ុនក៏បានវិនិយោគលើការបង្កើតសាខាកម្រិតលេខ ១ ជាង ៥០ កន្លែងនៅទូទាំងតំបន់ តីង្វៀន (Tay Nguyen) បើកទូលាយទៅកាន់ភាគខាងជើង ដើម្បីផ្គត់ផ្គង់កូនពូជ និងផ្ទេរបច្ចេកទេសដល់អ្នកដាំផ្ទាល់ ។
ជាមួយនឹងសមត្ថភាពរបស់ Red Pine អាចផលិតកូនឈើពូជមានគុណភាពខ្ពស់បានរហូតដល់ ២៥ លានដើមក្នុងមួយឆ្នាំៗ ដែលឆ្លើយតបនឹងតម្រូវការនៃការដាំផ្លែផាសិននាំចេញនៃបណ្តាខេត្តតំបន់ តីង្វៀន (Tay Nguyen) ។ រូបថត៖ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
បច្ចុប្បន្ននេះ Red Pine គឺជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់កូនឈើពូជផាសិនពណ៌ស្វាយដែលមានគុណភាពខ្ពស់នៅខេត្ត យ៉ាឡាយ (Gia Lai)។ នេះជាប្រភេទផ្លែផាសិនដែលពេញនិយមបំផុតសម្រាប់ក្រុមហ៊ុននាំចូល នាពេលបច្ចុប្បន្ននេះ។
ប្រភពកូនឈើពូជនាំចូលពីតៃវ៉ាន់ Red Pine បានបង្កើតពូជថ្មី ដែលមានគុណភាពខ្ពស់ ដោយប្រើបច្ចេកវិទ្យាទំនើប វិធីបំបៅមែក និងដាំក្នុងផ្ទះកញ្ចក់តាមបទដ្ឋានបច្ចេកទេស ដូច្នេះដើមឈើមានសុខភាពល្អ សមត្ថភាពប្រឆាំងនឹងជំងឺយ៉ាងខ្ពស់ លូតលាស់លឿន និងប្រកបដោយប្រសិទ្ធភាពខាងផលិតភាព សមស្របនឹងលក្ខខណ្ឌអាកាសធាតុរបស់វៀតណាម។
កូនឈើរបស់ Red Pine មានប្រភពដើមច្បាស់លាស់ និងទទួលបានអាជ្ញាប័ណ្ណពីនាយកដ្ឋានដាំដំណាំ និងនាយកដ្ឋានការពាររុក្ខជាតិ (ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃប្រទេសវៀតណាម) នៅពេលប្រគល់ជូនអ្នកដាំ ធានាកូនពូជមិនមានមេរោគ និងលូតលាស់បានល្អ។
ទន្ទឹមនឹងការផលិត និងផ្គត់ផ្គង់ប្រភពកូនឈើ ដែលមានគុណភាពខ្ពស់ Red Pine ក៏សម្របសម្រួលជាមួយមូលដ្ឋាន ដើម្បីណែនាំកសិករដាំដើមផាសិនឱ្យប្រើប្រាស់សម្ភារៈនាំចូល និងកូនពូជប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយការចំណាយ និងផ្តោតលើការផលិតតាម VietGAP, GlobalGAP និងតំណខ្សែសង្វាក់ ដើម្បីបង្កើនតម្លៃបន្ថែមដែលឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។
វាយតម្លៃនូវការរួមវិភាគទានរបស់ Red Pine លោក ង្វៀន ខាញឡុង (Nguyen Long Khanh) ប្រធានការិយាល័យកសិកម្មស្រុក Chu Puh ខេត្ត យ៉ាឡាយ (Gia Lai) បានឲ្យដឹងថា៖ “ក្នុងនាមជាសហគ្រាស ដែលមានបច្ចេកវិទ្យាខ្ពស់ Red Pine មិនត្រឹមតែបង្កើតប្រភពដើមផ្លែផាសិនដែលមានគុណភាពស្ថិរភាពសម្រាប់កសិករតែប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់ចំនួនប្រហែល ៣០០ នាក់នៅពេលវេលាក្ដៅ។ ប្រការនេះមិនត្រឹមតែរួមចំណែកក្នុងតម្លៃបង្កើនវិស័យផលិតកសិកម្មក្នុងស្រុកផង ថែមទាំងផ្លាស់ប្តូរគំនិតផលិតរបស់ប្រជាជនទៀតផង»។
និយាយអំពីទិសដៅអភិវឌ្ឍ នាពេលខាងមុខ លោក វឿង ទ្រុងឃៀន (Vuong Trong Khien) មន្ត្រីទទួលបន្ទុកបច្ចេកទេសនៃក្រុមហ៊ុន Red Pine បានមានប្រសាសន៍ថា ក្រៅពីដើមផាសិន សហគ្រាសនេះនឹងស្រាវជ្រាវ និងអភិវឌ្ឍបណ្ដាកូនពូជដំណាំមានសក្តានុពលផ្សេងទៀត ជាពិសេសដើមឈើហូបផ្លែសម្រាប់នាំចេញ ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្មកាន់តែកើនឡើងរបស់ប្រជាជននៅតំបន់ តីង្វៀន (Tay Nguyen)។
ជាមួយនឹងការវិនិយោគប្រកបដោយវិធីសាស្ត្រ និងទិសដៅសមហេតុសមផលនេះ Red Pine សង្ឃឹមថា មិនត្រឹមតែក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់កូនពូជដែលមានគុណភាពខ្ពស់សម្រាប់កសិករនៅខេត្ត យ៉ាឡាយ (Gia Lai) ប៉ុណ្ណោះទេ ថែមទាំងទូទាំងតំបន់តីង្វៀន (Tay Nguyen) និងទូទាំងប្រទេសទៀតផង រួមចំណែកក្នុងការបង្កើនតម្លៃសេដ្ឋកិច្ចបណ្តាប្រភេទដំណាំនាំចេញឈានមុខ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។/.
អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង