តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ
តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ”ប៉ុណ្ណោះទេ ថែមទាំងវាជា “កូនសោរ”សម្រាប់ខេត្ត ឡាងសើន (Lang Son) ក្នុងការអភិវឌ្ឍទេសចរណ៍ជុំវិញឧទ្យានភូគព្ភសាស្ត្រសកលនាពេលអនាគត។
ជីឡាំង (Chi Lang) សារមន្ទីប្រវត្តិសាស្ត្រខាងក្រៅធំបំផុតលើពិភពលោក
ទេសភាពអារុណរះនៅជ្រលងភ្នំ បាក់សើន (Bac Son) ។ រូបថត៖ ទឿងតួនអាញ (កាលៈទេសៈមាស ០៦)
ឧទ្យានភូគព្ភសាស្ត្រ ឡាងសើន (Lang Son) ស្ថិតក្នុងតំបន់ជួរភ្នំថ្មកំបោរ បាក់សើន (Bac Son) ដែលបានបង្កើតឡើង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ យោងតាមសេចក្តីសម្រេចលេខ ២៤២៤/QD-UBND នៃខេត្ត ឡាងសើន (Lang Son) ។ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានបុរាណវិទ្យា (ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម) បានសហការជាមួយសារមន្ទីរខេត្ត ឡាងសើន (Lang Son) ជីកកកាយនៅ ហាងយើយ (Hang Doi) (ភូមិ ខាហា (Kha Ha) ឃុំ វូលេ (Vu Le) ស្រុក បាក់សើន (Bac Son)) ប្រកាសព័ត៌មានដែលមិនអាចល្អជាង។ នោះគឺក្នុងដំណើរការបុរាណវិទ្យា ពួកគេបានរកឃើញអដ្ឋិធាតុកុមារម្នាក់ត្រូវបានកប់ក្នុងជំហរដេកក្រវៀន ឱបក្បាលជង្គង់។ អដ្ឋិធាតុនេះស្ថិតក្នុងសម័យខឿនវប្បធម៌ បាក់សើន (Bac Son)។
បណ្ឌិត ផាម ថាញសើន (Pham Thanh Son) - វិទ្យាស្ថានបុរាណវិទ្យាបានរៀបរាប់ថា “នៅយប់ដែលបានរកឃើញកន្លែងបញ្ចុះសពរបស់ក្មេងរូបនេះ គ្រូសែនថ្វាយម្នាក់ក្នុងតំបន់នេះបានកាន់ដៃខ្ញុំដោយការរំជួលចិត្ត ហើយចង្អុលទៅកាន់តំបន់ភ្នំព្រៃ រួចនិយាយថា ការរកឃើញអដ្ឋិធាតុពិសេសនេះគឺជាប្រផ្នូលដ៏ល្អសម្រាប់អ្នកភូមិ។” លោកបណ្ឌិត ផាម ថាញសើន (Pham Thanh Son) បានបន្ថែមថា ក្នុងដំណើរការជីកកកាយនៅហាងយើយ (Hang Doi) គេបានរកឃើញវត្ថុបុរាណជាង ៦០០ គ្រឿង ដែលបង្ហាញលក្ខខ័ណ្ឌពិសេសនៃវប្បធម៌ បាក់សើន (Bac Son) ដូចជា៖ ឧបករណ៍ថ្ម ពូថៅមុតស្រួច ចបគាស់ គ្រឿងសេរ៉ាមិច គ្រឿងស្មូន ស្លាកស្នាមនៃការបញ្ចុះសព។ តាមរយៈការស្រាវជ្រាវវត្ថុបុរាណ គេបានកំណត់ថា ហាងយើយ (Hang Doi) ស្ថិតក្នុងខឿនវប្បធម៌ បាក់សើន (Bac Son) (យុគថ្មថ្មី) មានអាយុកាលពី ១០.០០០ ទៅ ៧.០០០ ឆ្នាំ។ "នេះកាន់តែមានសារៈសំខាន់នៅក្នុងបរិបទខេត្ត ឡាងសើន (Lang Son) កំពុងសាងសង់សំណុំរឿងឧទ្យានភូគព្ភសាស្ត្រសកល។" លោកបណ្ឌិត ផាម ថាញសើន (Pham Thanh Son) បានបញ្ជាក់។
នៅចុងឆ្នាំ២០២២ ខេត្ត ឡាងសើន (Lang Son) បានអញ្ជើញអ្នកជំនាញមកពីគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុក UNESCO និងបណ្តាញឧទ្យានភូគព្ភសាស្ត្រវៀតណាម ដើម្បីឯកភាពបរិវេណឧទ្យានភូគព្ភសាស្ត្រ ឡាងសើន (Lang Son) តាមគ្រោងរួមមានបណ្ដាស្រុក ហ៊ឹវលូង (Huu Lung) បាក់សើន (Bac Son) ប៊ិញយ៉ា (Binh Gia) វ៉ាន់ក្វាន (Van Quan) និង ជីឡាំង (Chi Lang) មានផ្ទៃដីជាង ៣.៨៤០ គីឡូម៉ែត្រក្រឡា ដែលមានប្រជាជនជាង ៣៨០.០០០ នាក់ (ប្រហែល ៤៦,៣% នៃផ្ទៃដី និង ៤៨,១% នៃចំនួនប្រជាជនទូទាំងខេត្ត) ដែលមានឈ្មោះ "ជួរភ្នំថ្មកំបោរ និងជ្រលងភ្នំបាក់សើន (Bac Son)" ។ ដូចនេះ ខេត្ត ឡាងសើន (Lang Son) បានកំពុងសាងសង់សំណុំរឿងអំពីជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)។ នេះគឺជាភ្នំថ្មកំបោរបុរាណ ដែមាមានប្រវែង ៦០ គីឡូម៉ែត្រ ទទឹង ៥០ គីឡូម៉ែត្រ ហើយមានកម្ពស់ជាមធ្យមពី ៤០០ -១២០០ ម៉ែត្រ ហ៊ុំព័ទ្ធស្រុកចំនួន ៥ នៃតំបន់ជាប់ព្រំដែននៃខេត្ត ឡានសើន (Lang Son) ។ "លទ្ធផលស្ទង់មតិបឋមបានបង្ហាញថា ស្រុកទាំង ៥ របស់ខេត្ត ឡាងសើន (Lang Son) មាន ភូគព្ភសាស្ត្រខុសគ្នាពីតំបន់ផ្សេងទៀតក្នុងប្រទេសវៀតណាម"។ សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹនតឹនវ៉ាន់ (Tran Tan Van) អតីតនាយកវិទ្យាស្ថានភូគព្ភសាស្ត្រ និងរ៉ែ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានសន្និដ្ឋាន។
ត្រលប់មកអតីតកាលវិញ ក្នុងឆ្នាំ ១៩៨០ បន្ទាប់ពីចូលរួមអង្គសិក្ខាសាលាអបអរសាទរខួបលើកទី ៦០០ ឆ្នាំ នៃថ្ងៃកំណើតលោក ង្វៀនត្រាយ (Nguyen Trai) វីរៈបុរសជាតិនៃប្រទេស ដាយវៀត (Dai Viet) ប្រវត្តិវិទូជនជាតិបារាំង លោកបណ្ឌិត Charler Faudier បានទៅទស្សនា អាយជីឡាំង (Ai Chi Lang) (នោះជាជ្រលងនៅជាប់ព្រំដែនរវាងវៀតណាមនិងចិន) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនិយាយថា៖ “នេះជាសារមន្ទីរប្រវត្តិសាស្ត្រខាងក្រៅដ៏ធំបំផុតមួយលើពិភពលោក” ។
ភ្នំ Phja Po មានកម្ពស់ ១.៥៤១ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រត្រូវបានគេចាត់ទុកថាជាកំពូលភ្នំ "Everest" នៃខេត្ត ឡាងសើន (Lang Son) ផ្លូវឡើងគឺចោតណាស់ ស្ថានភាពដីមានសភាពចម្លែកជាមួយនឹងរន្ធលិចទឹកដ៏តូច ដែលមានដើមឈើ និងប្រឡាយទឹកស្ថិតនៅលើកំពូលភ្នំ ចម្រុះនឹងព្រៃផ្កា Azalea ។ រូបថត៖ ឯកសារពីមជ្ឈមណ្ឌលជំរុញទេសចរណ៍ខេត្ត ឡាងសើន
ភ្នំ ជីឡាំង (Chi Lang) ស្ថិតក្នុងជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)។ អស់រយៈពេលជាង ១០ សតវត្សមកហើយ នៅក្នុងតំបន់នេះប្រហែល ២០ គីឡូម៉ែត្រការ៉េដែលបានកើតឡើងការប្រយុទ្ធគ្នាយ៉ាងសាហាវរាប់រយដងដែលបង្កើតបណ្តាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជ័យជំនះរបស់បុព្វបុរសរបស់យើងជាច្រើន ដូចជា៖ ប្រឆាំងនឹងកងទ័ព Song ពីរលើក (ក្នុងឆ្នាំ ៩៨១ និង ឆ្នាំ១០៧៧), តស៊ូប្រឆាំងនឹងកងទ័ព Yuan ពីរលើក (ក្នុងឆ្នាំ ១២៨៥ និង ឆ្នាំ ១២៨៧) ប្រឆាំងនឹងកងទ័ព Ming (ឆ្នាំ១៤២៧) រហូតដល់សង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។
ជីឡាំង (Chi Lang) ជាកន្លែងដែលបង្ហាញនូវយុទ្ធសាស្ត្រ និងសិល្បៈយោធារបស់បុព្វបុរសយើងក្នុងប្រវត្តិសាស្ត្រ ដោយមានការគិតគូរបែបយុទ្ធសាស្ត្រ ឆ្លៀតប្រើប្រាស់ភូមិវិទ្យាយោធា រួមបញ្ចូលនឹងវិធីបញ្ជាត ចលនាទាហាន វិធីពួនស្នាក់ ការវាយឆ្មក់ និងការដេញវាយតាមក្រោយ។ ... ការប្រយុទ្ធនៅសមរភូមិ ជីឡាំង (Chi Lang) ភាគច្រើនបានបង្ហាញពីសិល្បៈយោធា និងសង្គ្រាមប្រជាជនពិសេសរបស់វៀតណាម។ ប៉ុន្តែ លោកបណ្ឌិត Charler Faudier មិនទាន់ដឹងថា នៅខាងក្នុងភ្នំថ្មកំបោរដ៏រកេតរកូតទាំងនោះនៅទាំងបានផ្ទុកតម្លៃបុរាណវិទ្យាដែលមានអាយុកាលពី ៤០.០០០ ទៅ ១០.០០០ឆ្នាំ ដែលក្រោយនេះទើបបានរកឃើញ។
ក្នុងអំឡូងពេលជាច្រើនឆ្នាំមកនេះ បុរាណវត្ថុវិទូបានរកឃើញវត្ថុបុរាណដ៏គំរូជាច្រើនរបស់ប្រជាជនបុរេប្រវត្តិ ដូចជា ឧបករណ៍កាត់កាប់ដ៏សាមញ្ញ និងគ្រឿងស្មូន ដែលបង្ហាញថាតំបន់ ជីឡាំង (Chi Lang) ជាកន្លែងរស់នៅរបស់ប្រជាជនបុរេប្រវត្តិ។ លោកបណ្ឌិត ង្វៀន យ៉ាដូយ (Nguyen Gia Doi) នាយកវិទ្យាស្ថានបុរាណវិទ្យាបានឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងភូមិសាស្ត្រស្រុក ជីឡាំង (Chi Lang) ទីតាំងបុរាណវិទ្យាបុរេប្រវត្តិជាច្រើន ដែលត្រូវបានរកឃើញក្នុងសម័យកាលផ្សេងៗគ្នា។ យើងអាចនិយាយអំពីកេរដំណែលរូងភ្នំ បណាម (Bo Nam) រូងភ្នំ ឡាយតា (Lai Ta) រូងភ្នំ បាំងម៉ាក់ (Bang Mac) រូងភ្នំ បឡឹម (Bo Lam) (មានអាយុកាលពី ១០.០០០ - ៨០០០ ឆ្នាំ)។
ចម្រៀងថែន (Then) បេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឧទ្យានភូគព្ភសាស្ត្រ
សម្តែងចម្រៀងថែន (Then) - ចាប៉ី Tian qin នៅស្រុក បាក់សើន (Bac Son) ។ រូបភាព៖ ឯកសារពីមជ្ឈមណ្ឌលជំរុញទេសចរ ខេត្តឡាងសើន
បច្ចុប្បន្ន ស្រុក បាក់សើន (Bac Son) មានក្លឹបចម្រៀងថែន (Then) - ចាប៉ី Tian qin ប្រហែល ៥០ ក្លឹប ដែលមានសកម្មភាព និងហាត់ច្រើងជារៀងរាល់ថ្ងៃ បន្ទាប់ពីម៉ោងធ្វើការ និងផលិតកម្ម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក៏ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខេត្ត ឡាងសើន (Lang Son ) សហការជាមួយសាកលវិទ្យាល័យជាតិហាណូយ (Ha Noi) និងមូលនិធិ FNF វៀតណាមបានធ្វើជាសហអធិបតីអង្គសិក្ខាសាលាអន្តរជាតិអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការរវាងសាធារណៈ និងឯកជន ដើម្បីកសាងឧទ្យាភូគព្ភសាស្ត្រឡាងសើន (Lang Son) ។ ក្នុងអង្គសិក្ខាសាលានេះ វាគ្មិន និងអ្នកជំនាញជាច្រើននាក់បានបញ្ជាក់ថា ទាក់ទងនឹងភូមិសាស្ត្រ ភូគព្ភសាស្ត្រ ប្រវត្តិសាស្ត្រ តម្លៃបុរាណវិទ្យាតំបន់ជួរភ្នំថ្មកំបោរ បាក់សើន (Bac Son) អាចឆ្លើយតបទាំងស្រុងនូវតម្រូវការដ៏តឹងរ៉ឹងសម្រាប់ឧទ្យានភូគព្ភសាស្ត្រសកលដែលអង្គការ UNESCO ដាក់ចេញ។
ប៉ុន្តែដើម្បីលើកកម្ពស់តម្លៃវប្បធម៌ ដើម្បីឱ្យប្រជាជនក្នុងតំបន់អាចរស់នៅបានដោយសារវប្បធម៌ និងទេសចរណ៍នោះ ត្រូវមានយុទ្ធសាស្ត្រច្រើនជាង យូរអង្វែងជាងរបស់ខេត្ត ឡាងសើន (Lang Son) ។ លោកសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហៀវ (Nguyen Van Hieu) សាកលវិទ្យាល័យជាតិហាណូយ (Ha Noi) បានឲ្យដឹងថា កន្លែងនេះប្រមូលផ្តុំនូវវប្បធម៌ពិសេសរបស់បងប្អូនជនជាតិជាច្រើនរស់នៅជាមួយគ្នា ដូចជា តៃ (Tay) នុង (Nung) យ៉ាវ (Dao) ... ជាមួយនឹងពិធីបុណ្យប្រពៃណីដូចជា បុណ្យចម្រើនវ័យរបស់ជនជាតិយ៉ាវ (Dao) ពិធីបុណ្យណាញ៉ែម (Na Nhem) បុណ្យផាយលឿ... បទចម្រៀងបុរាណដូចជា ចម្រៀង Phongslư ចម្រៀងលឿន(Luon) បុរាណរបស់ជនជាតិ តៃ (Tay) នុង (Nung) … របាំតោ ឬរបាំ ស្វៀងតឹង (Xieng Tang) របាំចូវ (Chau) ... រួមទាំង "រតនចម្រៀងថែន (Then)" ។
ភូមិទេសចរណ៍វប្បធម៌ គ្វីញសើន (Quynh Son) ស្រុក បាក់សើន (Bac Son) មានរូងភ្នំជាច្រើនស្ថិតនៅក្នុងជួរភ្នំ ហើយប្រព័ន្ធផ្ទះឈើខ្ពស់ពីដីដ៏បុរាណរបស់ជនជាតិ តៃ (Tay) នៅជ្រលងភ្នំដែលបង្កើតបាននូវទេសភាពដ៏ស្រស់ស្អាត ហើយទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ ឯកសារពីមជ្ឈមណ្ឌលជំរុញទេសចរខេត្ត ឡាងសើន
ប៉ុន្តែដើម្បីលើកកម្ពស់តម្លៃវប្បធម៌ ដើម្បីឱ្យប្រជាជនក្នុងតំបន់អាចរស់នៅបានដោយសារវប្បធម៌ និងទេសចរណ៍នោះ ត្រូវមានយុទ្ធសាស្ត្រច្រើនជាង យូរអង្វែងជាងរបស់ខេត្ត ឡាងសើន (Lang Son) ។ លោកសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហៀវ (Nguyen Van Hieu) សាកលវិទ្យាល័យជាតិហាណូយ (Ha Noi) បានឲ្យដឹងថា កន្លែងនេះប្រមូលផ្តុំនូវវប្បធម៌ពិសេសរបស់បងប្អូនជនជាតិជាច្រើនរស់នៅជាមួយគ្នា ដូចជា តៃ (Tay) នុង (Nung) យ៉ាវ (Dao) ... ជាមួយនឹងពិធីបុណ្យប្រពៃណីដូចជា បុណ្យចម្រើនវ័យរបស់ជនជាតិយ៉ាវ (Dao) ពិធីបុណ្យណាញ៉ែម (Na Nhem) បុណ្យផាយលឿ... បទចម្រៀងបុរាណដូចជា ចម្រៀង Phongslư ចម្រៀងលឿន(Luon) បុរាណរបស់ជនជាតិ តៃ (Tay) នុង (Nung) … របាំតោ ឬរបាំ ស្វៀងតឹង (Xieng Tang) របាំចូវ (Chau) ... រួមទាំង "រតនចម្រៀងថែន (Then)" ។
ជនជាតិ នុង (Nung) នៅស្រុកឡុកប៊ិញ (Loc Binh) នៅតែរក្សាបានទម្រង់ផ្ទះប្រពៃណីជាច្រើនល្វែង។ រូបថត៖ ង្វៀនថាំង/កាសែតរូបភាពវៀតណាម
តាមរយៈការអង្កេតវប្បធម៌នៅស្រុក បាក់សើន (Bac Son) និង ហ៊ឹវលូង (Huu Lung) ស្ថាប័នមានសមត្ថកិច្ចបានសន្និដ្ឋានថា ចម្រៀងថែន (Then) ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ក្នុងឆ្នាំ២០១៩ ត្រូវបានជនជាតិ តៃ (Tay) - ជនជាតិ នុង (Nung) (រួមជាមួយជនជាតិថៃដែលជាម្ចាស់បេតិកភណ្ឌនេះ) ថែរក្សា និងពង្រីកបានល្អ។
ជាក់ស្តែងបន្ទាប់ពីរយៈពេល ៥ឆ្នាំ ដែលអង្គការ UNESCO បានទទួលស្គាល់នូវបេតិកភណ្ឌនេះបានក្លាយជាបង្ហាញថា ចម្រៀងថែន (Then) បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតខាងស្មារតីរបស់ជនជាតិតៃ (Tay) និងជនជាតិនុង (Nung) ដែលរស់នៅក្នុងតំបន់ជួរភ្នំថ្មកំបោរ បាក់សើន (Bac Son) ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងមនុស្ស ធម្មជាតិ និងសកលលោក។ បេតិកភណ្ឌចម្រៀងថែន (Then) មានវត្តមាននៅក្នុងខេត្តចំនួន១១ ក្នុងប្រទេសវៀតណាម ប៉ុន្តែត្រូវបានប្រមូលផ្តុំភាគច្រើននៅក្នុងខេត្តភាគឦសាន។ រីឯ ខេត្ត ឡាងសើន (Lang Son) វិញ មានចំនួនសិល្បករ សិល្បការិនីច្រៀងថែន (Then) ច្រើនជាងជាងគេ គឺមានចំនួន ៥០០នាក់។
ភ្ញៀវទេសចរទៅទស្សនាតម្លៃពិសេសនៃភូមិសាស្ត្រ និងភូគូព្ភសាសស្ត្រ នៅឃុំ ហ៊ឹវលៀន (Huu Lien) ស្រុក ហ៊ឹវលូង (Huu Lung)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
តួយ៉ាងនៅស្រុក បាក់សើន (Bac Son) ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្នមានក្លឹប និងក្រុមសិល្បៈជាង ៥០ ក្រុមត្រូវបានបង្កើតឡើង ដើម្បីអភិរក្ស និងបង្រៀនរបៀបច្រៀង ថែន (Then) ។ រួមជាមួយនឹងទេសចរណ៍ទេសភាពនៃជ្រលង បាក់សើន (Bac Son) ភូមិជនជាតិ តៃ (Tay) និង នុង (Nung) និងរីករាយជាមួយម្ហូបក្នុងស្រុក ថែមទាំងទស្សនាសណ្ដាប់ចម្រៀង ថែន (Then) បានក្លាយទៅជាផលិតផលទេសចរណ៍ពិសេសសម្រាប់ភ្ញៀវមកកាន់ទីនេះ។
ភ្ញៀវទេសចរទទួលបទពិសោធន៍នៃការឡើងភ្នំដែលជាសកម្មភាពទេសចរណ៍កីឡាផ្សងព្រេង នៅឃុំ អៀនធីញ (Yen Thinh) ស្រុក ហ៊ឹវលូង (Huu Lung)។ រូបថត៖ VNA
បើប្រៀបធៀបទៅនឹងតម្រូវការរបស់អង្គការ UNESCO សម្រាប់បទដ្ឋានរបស់ឧទ្យាភូគព្ភសាស្ត្រសកល បេតិកភណ្ឌ ចម្រៀងថែន (Then) គឺជាចំណុចបូកដ៏ធំមួយក្នុងដំណើរដែលជួរភ្នំថ្មីកំបោរ បាក់សើន (Bac Son) នឹងបានផ្តល់កិត្តិយសក្នុងពេលឆាប់ៗនេះ./.
កេរដំណែល អាយជីឡាំង (Ai Chi Lang) គឺជាសមរភូមិប្រយុទ្ធក្នុងសតវត្សទីឋ១០ប្រឆាំងនឹងពួកឈ្លានពានរបស់បុព្វបុរស។ ឥឡូវនេះ តំបន់នេះគឺជាតំបន់ដែលមានប្រជាជនរស់នៅច្រើន និងមានភាពរីកចម្រើន។ រូបថត៖ ង្វៀនថាំង/កាសែតរូបភាពវៀតណាម
អត្ថបទ៖ ថុងធៀន
រូបថត៖ ង្វៀនថាំង កុងដាត ថុងធៀន តាតសើន ទ្រឿងតួនអាញ ទីភ្នាក់ងសារព័ត៌មាននិងឯកសារ
បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង