ការតាំងពិព័រណ៍ "ពីក្រដាស យ៉ (Do) " នៅលំហរមណីយដ្ឋានលេខ ៤០ ផ្លូវ ឡានអ៊ុង (Lan Ong
ការតាំងពិព័រណ៍ "ពីក្រដាស យ៉ (Do) " នៅលំហរមណីយដ្ឋានលេខ ៤០ ផ្លូវ ឡានអ៊ុង (Lan Ong) មិនមែនគ្រាន់តែជាការតាំងពិព័រណ៍នោះទេ ប៉ុន្តែនេះជាការខិតខំប្រឹងប្រែងដើម្បីរំលឹកឡើងវិញនូវការចងចាំ និងការលើកកម្កើងសម្ភារៈដែលធ្លាប់ជា "ព្រលឹង" នៃវប្បធម៌សំណេរ និងសិល្បៈប្រជាប្រិយវៀតណាម។
Không gian trưng bày nghề giấy dó thu hút du khách tham quan, tìm hiểu quy trình sản xuất truyền thống tại 40 Lãn Ông.
Ảnh: Khánh Long/Báo ảnh Việt Nam
ភូមិសិប្បកម្មវៀតណាមមានប្រវត្តិអភិវឌ្ឍរាប់ពាន់ឆ្នាំ ហើយ ថាំងឡុង (Thang Long) - ហាណូយ (Ha Noi) គឺជាកន្លែងប្រមូលផ្តុំពិសេសភាពទាំងនោះ។ ក្នុងចំណោមនោះ សិប្បកម្មធ្វើក្រដាស យ៉ (Do) លេចធ្លោ ដូចជាស្ពានតំណេភ្ជាប់ចំណេះដឹង និងពេលវេលា។
បានបង្កើតឡើងពីយូរលង់មកហើយ ក្រដាស យ៉ (Do) ធ្លាប់ជាវត្ថុធាតុដើមសំខាន់បម្រើរាល់តម្រូវការសង្គមបុរាណ៖ ចាប់ពីការបោះពុម្ពគម្ពីរ និងការសរសេរអក្សរចិន និងវៀតណាម រហូតដល់ការផលិតក្រដាសពិសេសដ៏មានតម្លៃ ដើម្បីសរសេរព្រះរាជសារតែងតាំងក្នុងបណ្តារជ្ជកាលសក្តិភូមិ។ ជាពិសេស ក្រដាស យ៉ (Do) គឺជា "មូលដ្ឋានគ្រឹះ" បានបង្កើតជីវិតសម្រាប់គំនូរប្រជាប្រិយល្បីៗ ដូចជា ដុងហូ (Dong Ho) និង ហាងត្រុង (Hang Trong)។
អ្នកទស្សនាស្តាប់ការណែនាំអំពីដំណាក់កាលធ្វើក្រដាស
យ៉ (Do) និងផលិតផលសិប្បកម្មលក្ខណៈពិសេស។ រូបថត៖ ខាញ់ឡុង
/ VNP
ការណែនាំ ជួយអ្នកទស្សនាយល់អំពីប្រវត្តិ
និងតម្លៃវប្បធម៌នៃសិប្បកម្មធ្វើក្រដាស យ៉ (Do) ។ រូបថត៖ ខាញ់ឡុង / VNP
ក្រដាស យ៉ (Do) ១ស្លឹកត្រូវបានធ្វើតាមបទដ្ឋានអាចរក្សាទឹកថ្នាំ និងស្នាមគំនូរឲ្យនៅដដែលរយៈពេលរាប់រយឆ្នាំ
ហើយក្លាយជាមធ្យោបាយសំខាន់បំផុតក្នុងការអភិរក្ស និងបញ្ជូនតម្លៃវប្បធម៌
ប្រវត្តិសាស្ត្រពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។
ក៏ប៉ុន្តែ ការអភិវឌ្ឍនៃសង្គមសម័យទំនើប
បានជំរុញសិប្បកម្មប្រពៃណីជាច្រើនឱ្យស្ថិតក្នុងស្ថានភាពលំបាក
ហើយសិប្បកម្មធ្វើក្រដាស យ៉ (Do) ក៏យ៉ាងនោះដែរ។ ក្រដាសឧស្សាហកម្មទទួលការពេញនិយម ដោយសារតម្លៃទាម
និងងាយស្រួលប្រើប្រាស់ បណ្តាលឱ្យក្រដាស យ៉ (Do) ដែលធ្លាប់ល្បីល្បាញ អវត្តមានជាបណ្តើរៗ ក្នុងជីវិតប្រចាំថ្ងៃ។
អ្នកទេសចរអន្តរជាតិចូលរួមដំណាក់កាលធ្វើ
ក្រដាសយ៉ផ្ទាល់ដៃ (Do) ។ រូបថត៖ ខាញ់ឡុង / VNP
អ្នកទេសចរអន្តរជាតិសាកល្បង
និងចូលរួមក្នុងដំណាក់កាលធ្វើក្រដាសយ៉ (Do) ។ រូបថត៖ ខាញ់ឡុង / VNP
ទោះជាយ៉ាងណាក៏ដោយ
ក្រដាស យ៉ (Do) មិនមែនគ្រាន់តែជាផលិតផលសិប្បកម្មប៉ុណ្ណោះទេ
ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសម្ភារៈសម្រាប់ការអភិវឌ្ឍនៃវប្បធម៌ជាច្រើនប្រភេទផងដែរ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រលកនៃ "ការរស់ឡើងវិញ" បានចាប់ផ្តើមរីករាលដាល។
វិចិត្រករ អ្នកស្រាវជ្រាវ និងអ្នករចនាវ័យក្មេងជាច្រើននាក់ បានចាប់ផ្តើមវិលមករកក្រដាស
យ៉ (Do) វិញ។
ពួកគេមិនត្រឹមតែប្រើប្រាស់ក្រដាសប្រភេទនេះសម្រាប់គូរគំនូរប្រជាប្រិយ ឬសរសេរអក្សរក្បាច់ប៉ុណ្ណោះទេ
ថែមទាំងបញ្ចូលក្រដាស យ៉ (Do) ទៅក្នុងការរចនាក្រាហ្វិក សិល្បៈដំឡើង និងផលិតផលសិប្បកម្មច្នៃប្រឌិតនាសហសម័យទៀតផង។
នេះបង្ហាញពីការពិតដ៏មានសង្ឃឹមមួយ៖ សម្ភារៈប្រពៃណីនៅតែមានជីវិតខ្លាំងក្លា
និងសមត្ថភាពសម្របខ្លួនដ៏អស្ចារ្យជាមួយនឹងទម្រង់ច្នៃប្រឌិតថ្មីៗ។
គំនូរសិល្បៈ
ប្រើក្រដាស យ៉ (Do) បង្ហាញពីតម្លៃជាក់ស្តែងក្នុងជីវិតវប្បធម៌។ រូបថត៖
ខាញ់ឡុង / VNP
សៀវភៅកត់ត្រាដែលធ្វើពីក្រដាស
យ៉ (Do) បានណែនាំដោយច្រើនប្រភេទចម្រុះ។ រូបថត៖ ខាញ់ឡុង / VNP
ក្នុងបរិយាកាសមនោរម្យនៃផ្ទះលេខ
៤០ ផ្លូវ ឡានអ៊ុង (Lan
Ong) - ជាកន្លែងមួយដែលផ្សារភ្ជាប់នឹងមុខរបរឱសថបុរាណ
- វត្តមាននៃក្រដាសយ៉ (Do) បង្កើតការរួមផ្សំដ៏ពិសេសទាំងច្រមុះ
និងទាំងភ្នែក។ ភ្ញៀវទេសចរមកទីនេះមិនត្រឹមតែមើលក្រដាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្វែងយល់អំពី
"អំបោះក្រហម" ដែលឆ្លងកាត់ប្រវត្តិសាស្ត្រប្រជាជាតិផង។
លំហរមណិយដ្ឋានរួមផ្សំនឹងវត្ថុបុរាណនៃមុខរបរប្រពៃណី
បង្កើតជាគោលដៅវប្បធម៌សម្រាប់អ្នកទេសចរ។ រូបថត៖ ខាញ់ឡុង / VNP
នៅពេលដែលយើងលើកតម្កើងសម្ភារៈក្នុងស្រុក
នៅពេលដែលយើងដឹងពីរបៀបកម្លាយបេតិកភណ្ឌទៅជាធនធានសម្រាប់ឧស្សាហកម្មច្នៃប្រឌិត
នោះគឺជាពេលដែលអត្តសញ្ញាណជាតិត្រូវបានបញ្ជាក់យ៉ាងខ្លាំងក្លាបំផុត។
កន្លែងរៀបចំបណ្តាសកម្មភាពធ្វើក្រដាសយ៉
(Do) ប្រពៃណីបានក្លាយជាចំណុចលេចធ្លោមួយ
ដែលរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ ខាញ់ឡុង / VNP
“ពីក្រដាស យ៉ (Do) ” ពិតជាបានបំពេញបេសកកម្មរបស់រដ្ឋទូតវប្បធម៌
តំណភ្ជាប់ប្រពៃណីជាមួយនឹងបច្ចុប្បន្ន ផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះបេតិកភណ្ឌទៅកាន់សហគមន៍។
ហើយនៅពេលចាកចេញពីកន្លែងតាំងពិព័រណ៍ដ៏ស្ងប់ស្ងាត់នោះ អ្នកទស្សនាម្នាក់ៗ មានអារម្មណ៍ថា៖
លំហូរនៃវប្បធម៌រាប់ពាន់ឆ្នាំនឹងមិនសាបសូន្យឡើយ យើងនៅតែស្រឡាញ់ "ក្រដាស់យ៉ (do)" ពីបុព្វបុរសរបស់យើង./.
អត្ថបទ៖ ថាញ់ យ៉ាង -
រូបថត៖ ខាញ់ឡុង/VNP