ពាណិជ្ជសញ្ញាវៀតណាម

Protec - រឿងរ៉ាវអំពីមួកសុវត្ថិភាពឥតរក​ប្រាក់ចេញដំបូងបង្អស់លើពិភពលោក

បង្កើតនៅឆ្នាំ២០០១ ដោយមូលនិធីបង្ការប្រឆាំងការបាត់បង់ជីវិត នៅទ្វីបអាស៊ី (មូលនិធី AIP ) សកម្មភាពក្រោមទម្រង់រូបភាពសហគ្រាសសង្គម Protec ជាពាណិជ្ជសញ្ញាចំណុះក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត សម្ភារៈនិងផលិតផលសុវត្ថិភាពវៀតណាម មិនត្រឹមតែផ្គត់ផ្គង់លើទីផ្សារនូវមួកសុវត្ថិភាព “ត្រូពិក” គុណភាពខ្ពស់ ដែលសមស្របនឹងអាកាសធាតុ ប្រជាជនវៀតណាម ថែមទាំងរួមចំណែកមិនតូច ក្នុងការលើកកម្ពស់ស្មារតី ទំនួលខុសត្រូវ ខណៈពេលបើកបររបស់ប្រជាជនវៀតណាមគ្រប់វ័យ។

ទឹកចិត្តមេត្តាធម៌របស់អាជីវករជនជាតិអាមេរិកម្នាក់

ក្នុងបទដ្ឋានសកម្មភាពនិងធ្វើការប្រចាំនៅប្រទេសវៀតណាម មើលឃើញផ្ទាល់នៅនឹងភ្នែក អំពីហានិភ័យពាក់ព័ន្ធដល់សុវត្ថិភាពបើកបរផ្លូវគោក នៅប្រទេសវៀតណាម លោក Greig Craft បានសញ្ជឹងគិតថា “ហេតុអ្វីមនុស្សគ្រប់គ្នាមិនពាក់មួកសុវត្ថិភាព ប្រការនោះដូចជាដូសវ៉ាក់សាំងមួយ ដ៏មានប្រសិទ្ធភាព សម្រាប់បង្ការប្រឆាំងរបួសលលាដ៍ក្បាល”។

សង្គមវៀតណាមខណៈពេលនោះ ក៏មានមនុស្សមួយចំនួនពាក់មួកសុវត្ថិភាព ពេលចូលរួមបើកបរ ប៉ុន្តែលោក Greig Craft  ឃើញមួកសុវត្ថិភាពដូចជាឆ្នាំងបាយអគ្គិសនី មិនសមស្របនឹងអាកាសធាតុក្តៅ របស់ប្រទេស​វៀត​ណាម​ឡើយ។



ទិដ្ឋភាពរោងចក្រ Protec ទាំងមូល ទើបតែកសាងនាឆ្នាំ២០១៩ ដើម្បីពង្រាយយុទ្ធសាស្រ្តនាំចេញមួកសុវត្ថិភាព Made in Vietnam ទៅកាន់ទីផ្សារទ្វីបអ៊ឺរ៉ុប។

 

រោងចក្រ Protec ស្ថិតនៅឡូត៍ C15 តំបន់ឧស្សាហកម្ម បាធៀនហាយ (Ba Thien Hai) ឃុំធៀនកេ (Thien Ke) ស្រុកប៊ិញស្វៀន Binh Xuyen ខេត្តវិញភុក (Vinh Phuc)  ដោយមានកម្លាំងផលិតឡើងដល់ ៨.០០០.០០០ មួក ជារៀងរាល់ឆ្នាំ ដើម្បីបម្រើគោលការណ៍ផលិតមួកសុវត្ថិភាព សម្រាប់ទោចក្រយានយន្ត និង កង់។

 

ស្ទើរទាំងអស់ផលិតផលមួកសុវត្ថិភាព Protec សុទ្ធតែបានផលិតចេញពីជ័រ ABS សម្រាប់ធ្វើសម្បកមួកពីក្រៅ ។ នេះជាវត្ថុធាតុរឹងមាំ មានលទ្ធភាពទ្រាំនឹងការប៉ះទង្គិច ធន់នឹងកម្តៅបានល្អ។

 

Protec មានប្រព័ន្ធបន្ទប់តេស្តផលិតផល តាមស្តង់ដារនាំចេញចំពោះផលិតផលមួកសុវត្ថិភាពរបស់ទ្វីបអ៊ឺរ៉ុប។ 

 

ជាពិសេស សព្វថ្ងៃ Protec នៅជាសហគ្រាសដែលមានពលករពិការចំនួន២០ -  ៣០% ក្នុងចំណោមពលករធ្វើការផ្ទាល់ចំនួន១២០នាក់។.


ក្រុមហ៊ុនមួកសុវត្ថិភាពឥតរកប្រាក់ចំណេញដំបូងបង្អស់ពិភពលោក ពាណិជ្ជសញ្ញា Protec មិនត្រឹមតែសកម្មភាពក្រោមគោលបំណងឥតគិតប្រាក់ចំណេញ នៅជាបេសកម្មផ្សព្វផ្សាយ ជួយប្រជាជនវៀតណាមគ្រប់ជំនាន់យល់ដឹងអំពីសុវត្ថិភាពក្នុងការបើកបរ។

 

Protec មានក្រុមជំនាញការមកពីប្រទេសអាមេរិក រួមគ្នារចនា សិក្សាស្រាវជ្រាវនូវប្រភេទមួកសុវត្ថិភាព។

 

សំឡឹងឃើញថតភាពជាក់ស្តែង លោក Greig Craft បានបង្កើតមូលនិធីបង្ការប្រឆាំងការបាត់បង់ជីវិតនៅទ្វីបអាស៊ី ជាមួយគោលបំណងពង្រាយគម្រោងមួកសុវត្ថិភាព ផ្តោតទៅលើក្រុមកុមារ។ តាមលោក Greig Craft កុមារកាលដែលផ្លាស់ប្តូរការយល់ដឹង ចេញពីការអប់រំ បំពាក់ចំណេះដឹងអំពីសុវត្ថិភាពបើកបរ នឹងក្លាយជាអ្នកផ្សព្វផ្សាយសារទៅកាន់មនុស្សគ្រប់គ្នា។ ថ្ងៃមួយ អតីតប្រធានាធិបតីអាមេរិក Bill Clinton ក្នុងលើកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម បានជួយលោក Greig Craft បើកកម្មវិធីនេះ។

ដំបូង មួកសុវត្ថិភាពប្រើប្រាស់ក្នុងគម្រោង បានយកមកពីរោងចក្រប្រចាំនៅហងកង តែមិនមានភាពងាយស្រួលក្នុងដំណើរការជាយូរអង្វែង។ នេះជាមូលហេតុ នៅដើមឆ្នាំ២០០០ លោក Greig Craft បានបង្កើតរោងចក្រមូកសុវត្ថិភាព Protec ដំបូងបង្អស់នៅប្រទេសវៀតណាម ត្រូវចំនឹងពេលអាមេរិកនិងវៀតណាមមានការទំនាក់ទំនងជាធម្មតាឡើងវិញ។

តាមលោកស្រី ហ្វាង ធីណាហឿង (Na Huong) អគ្គនាយករបស់ Protec ផលិតផលមួកសុវត្ថិភាពរបស់ក្រុមហ៊ុន អនុវត្តនូវភារកិច្ចចំនួនពីរ៖ បម្រើសកម្មភាពផ្សព្វផ្សាយសុវត្ថិភាពក្នុងការបើកបរនៃមូលនិធី AIP និងផ្គត់ផ្គង់ឱ្យអ្នកចូលរួមការបើកបរនៅវៀតណាម មួកសុវត្ថិភាពមួយ សមស្របនឹងធាតុអាកាស អាកាសធាតុវៀតណាម។ នៅឆ្នាំ២០០១  រោងចក្របានដំណើរការដោយរលូន។

ក្រោយមក មួកសុវត្ថិភាព Protec បានកំណែទាំងរូបភាព ម៉ូដម៉ា មួយថ្ងៃកាន់តែសមស្របនឹងទីផ្សារ នៅរាល់កាលៈទេស។

អំឡុងពេល៥ឆ្នាំម្តង អ្នកជំនាញការរបស់ Protec និង មូលនិធី AIP សហការនឹងអគ្គនាយកដ្ឋានស្តង់ដារ វាស់ស្ទង់ គុណភាពសាងសង់និងបច្ចុប្បន្នភាពការប្តូរផ្លាស់អំពីស្តង់ដារមួកសុវត្ថិភាព។

... មកដល់យុទ្ធនាការសហគមន៍

រឿងរ៉ាវអំពីអតិថិជនរបស់ Protec ដូចជាការចែករំលែក របស់លោកស្រីណាហឿង (Na Huong)៖ “ទទួលបន្ទុករបស់ Protec គឺជួយមនុស្សគ្រប់គ្នាបម្លាស់ការយល់ដឹងអំពីសុវត្ថិភាពក្នុងការបើកបរ។ ប្រសិនបើអតិថិជនសុទ្ធតែជាអ្នកប្រើប្រាស់ឈ្លាសវៃ និងដាក់សុវត្ថិភាពជាជួរមុខ គឺយើងខ្ញុំមានឱកាសអត្ថិភាពឈរជើងនៅលើទីផ្សារនេះ។ រីឯប្រសិនបើ អ្នកប្រើប្រាស់វៀតណាមនៅតែងាយៗជាមួយប្រភេទមួកសុវត្ថិភាពដែលមានគុណភាពអន់ លក់ពាសពេញទីផ្សារដូចសព្វថ្ងៃ យើងខ្ញុំនឹងមិនអាចមានឱកាសអភិវឌ្ឍន៍ទៀតឡើយ”។
នោះជាមូលហេតុ Protec មិនត្រឹមតែផលិតមួកសុវត្ថិភាពគុណភាព សុវត្ថិភាព ថែមទាំងអត់ធ្មត់ពង្រាយគម្រោងសហគមន៍ លើកកម្ពស់ការយល់ដឹងនៃអ្នកប្រើប្រាស់។ “ចុងក្រោយ អ្នកនៅតែត្រូវធានាសុវត្ថិភាព ជ្រើសពាណិជ្ជសញ្ញាណាមួយក៏បាន ប៉ុន្តែអ្នកត្រូវមានចំណេះដឹង សម្រាប់ការជ្រើសមួកសុវត្ថិភាព ដែលមានសុវត្ថិភាពរួមដំណើរនឹងអ្នក នៅតាមដងផ្លូវ”។ លោកស្រី ណាហឿង (Na Huong) សង្កត់ធ្ងន់។



កម្មវិធីមួយក្នុងចំណោមកម្មវិធី ជាគម្រោងសហគមន៍របស់ Protec។

 

គម្រោងមួកសុវត្ថិភាពសម្រាប់កុមារ បាន Protec ពង្រាយតាំងពីយូរណាស់មកហើយ នៅគ្រប់តំបន់ភូមិភាគទឹកដីទូទាំងប្រទេស។

 

Protec ក៏ពង្រាយប្រព័ន្ធហាងលក់រាយ “ឆ្ពោះទៅរកក្រុមអតិថិជនយកចិត្តទុកពិតប្រាកដ ដល់បញ្ហាសុវត្ថិភាពរាងកាយនិងកូនចៅរាប់ពួកគាត់”។

 

 

 

 

ស្ទើរទាំងអស់ផលិតផលមួកសុវត្ថិភាព Protec សុទ្ធតែបានផលិតចេញពីវត្ថុធាតុជ័រ ABS សម្រាប់ធ្វើសម្បកមួកពីក្រៅ។ នេះជាវត្ថុធាតុរឹងមាំ មានលទ្ធភាពរងការប៉ះទង្គិកនិងកម្តៅបានល្អ។

 

ជាពិសេស សព្វថ្ងៃ Protec នៅជាសហគ្រាសមានពលករពិការ មានចំនួន២០  - ៣០% ក្នុងចំណោមពលករផលិតផ្ទាល់ចំនួន១២០នាក់។

ក្រៅពីក្រុមអតិថិជនសហគ្រាស លោកស្រីណាហឿង (Na Huong) ឱ្យដឹងថា Protec ក៏បានពង្រាយប្រព័ន្ធហាងលក់រាយ “ឆ្ពោះទៅរកក្រុមអតិថិជនយកចិត្តទុកដាក់ពិតប្រាកដ ដល់សុវត្ថិភាពរាងកាយនិងកូនចៅរបស់ពួកគាត់”។ ភាគច្រើនអតិថិជនរបស់ Protec តែងសម្រេចចិត្តទិញផលិតផល បន្ទាប់ពីអំណានសារនិងតម្លៃសង្គម របស់ Protec។

នៅឆ្នាំ២០១៩ Protec បង្វែរោងចក្រដើម្បីអនុវត្តយុទ្ធសាស្រ្តនាំចេញមួកសុវត្ថិភាពទៅកាន់ទីផ្សារទ្វីបអ៊ឺរ៉ុប។ សព្វថ្ងៃ Protec កំពុងសិក្សាស្រាវជ្រាវនិងផលិតប្រភេទមួកសុវត្ថិភាពសម្រាប់កង់ ជិះស្គីលើទឹកកក ឡើងភ្នំ និងទោចក្រយានយន្ត តាមស្តង់ដារទ្វីបអ៊ឺរ៉ុប។ល។ ចំពោះប្រភេទផលិតផលទាមទារបច្ចេកវិទ្យាថ្មីនេះ Protec មានសាងសង់បន្ទប់តេស្តផលិតផល ដើម្បីឆ្លើយតបនឹងតម្រូវការស្តង់ដារខ្ពស់បំផុត សម្រាប់មួកសុវត្ថិភាពនាំចេញ។

“គោលបំណងរបស់ក្រុមហ៊ុន គឺនាំចេញដើម្បីឧទ្ទេសនាមដល់ពិភពលោក នូវប្រភេទផលិតផលមួកសុវត្ថិភាព Made in Vietnam មួយ មោទនភាពដោយបានធ្វើចេញពីកម្លាំងពលកររបស់វៀតណាម” លោក ណាហឿង (Na Huong) រៀបរាប់៕

អត្ថបទ៖ ថាវវី រូបថត៖ Protec ផ្តល់ជូន
ប្រែសម្រួល៖ រីកើង



top