14/10/2021 12:31 GMT+7 print

សហគ្រិននិងអង្គភាពអាជីវកម្មត្រូវម្ចាស់ការផ្លាស់ប្តូរយុទ្ធសាស្រ្តនិងផ្លាស់ប្តូរថ្មីគំរូធ្វើអាជីវកម្ម

ក្នុងឱកាសទិវាសហគ្រិនវៀតណាម (ថ្ងៃទី ១៣ តុលា) នាយប់ថ្ងៃទី ១២ ខែតុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានទទួលជួបជាមួយតំណាងថ្នាក់ដឹកនាំអង្គភាពអាជីវកម្មឆ្នើម ដែលចូលរួមវេទិកាអ្នកដឹកនាំធុរកិច្ចវៀតណាម និងលើកតម្កើងម៉ាកយីហោមានប្រជាប្រិយភាព។
 

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)


ប្រធានរដ្ឋសភាបានវាយតម្លៃថា រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានសហគ្រាសរឹងមាំ សហគ្រិនជោគជ័យជាច្រើនដែលមានម៉ាកយីហោល្បីៗ ជាច្រើន ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម បង្កើតការងារសម្រាប់កម្មករនិងរាល់បញ្ហាសន្តិសុខសង្គម លុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ។ ជាពិសេស នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ -១៩ ក្រុមអង្គភាពអាជីវកម្មនិងសហគ្រិនបានលើកកម្ពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ គំនិតផ្តួចផ្តើមនិងការច្នៃប្រឌិតក្នុងការសម្របខ្លួនជំនះពុះពាររាល់ការលំបាកនិងឧបសគ្គ ដែលបណ្តាលមកពីជំងឺរាតត្បាត។ លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា ជំងឺរាតត្បាតនាំមកនូវបញ្ហាប្រឈមជាច្រើន ប៉ុន្តែក៏ជាឱកាសថ្មីសម្រាប់ការអភិវឌ្ឍផងដែរ។ រដ្ឋសភានឹងរួមដំណើរជាមួយអង្គភាពអាជីវកម្មជានិច្ច។

“គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាអំពាវនាវឱ្យសហគ្រិននិងអង្គភាពអាជីវកម្មបង្កើនថែមទៀតសមត្ថភាពនិងចំណេះដឹងគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើគុណភាព សីលធម៌ មនសិការ មានការទទួលខុសត្រូវ កសាងចក្ខុវិស័យយុទ្ធសាស្ត្រ ឬទ្ធានុភាព ហ៊ានគិត ហ៊ានធ្វើ ហ៊ានច្នៃប្រឌិត បង្កើតនូវមហិច្ឆតាធំស្បើមនិងសេចក្តីប្រាថ្នាក្រោកឈរឡើង  ដើម្បីរួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាពនិងលើកកម្ពស់ស្វ័យភាពរបស់សេដ្ឋកិច្ច” នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា Vuong Dinh Hue៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម