09/10/2021 11:36 GMT+7 print

ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយមានបំណងជំរុញ FTA ជាមួយវៀតណាម

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើគទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយលោក Raúl Juan Pollak Giampietro ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN) 

អ៊ុយរូហ្គាយនិងវៀតណាមនៅមានសក្កានុពលជាច្រើនសម្រាប់បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម។ 

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយប្រចាំទីក្រុងហាណូយលោក Raúl Juan Pollak Giampietro។ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអ៊ុយរូហ្គាយរូបនេះ បាននិយាយថា លោកនឹងខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាមនាពេលអនាគត ហើយបានចាត់ទុកថា ការដែលវៀតណាមនឹងបើកស្ថានទូតនៅ Montevideo និងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (FTA) មួយ នឹងក្លាយជាដំណោះស្រាយល្អបំផុតក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

លោកឯកអគ្គរដ្ឋទូត Raúl Pollak សង្ឃឹមថា ផលិតផលជាប្រៀបខ្លាំងរបស់អ៊ុយរូហ្គាយអាចជ្រាបចូលទីផ្សារវៀតណាម ជាពិសេសសាច់គោ ហើយអតិថិជននៅអាមេរិកខាងត្បូងនេះ នឹងមានលទ្ធភាពទទួលបានទំនិញវៀតណាម ដូចជាផលិតផលអេឡិចត្រូនិក កៅស៊ូ ផ្លែឈើនិងកាហ្វេ។

លោក Raúl Pollak ក៏ចង់ឱ្យអ៊ុយរូហ្គាយនិងវៀតណាម បង្កើនការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរក៏ដូចជា កិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា ជាពិសេសវីញ្ញាណសារបាល់ទាត់ដែលអ៊ុយរូហ្គាយមានប្រៀបខ្លាំងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម