06/10/2021 14:29 GMT+7 print

វៀតណាមមានយថាទស្សន៍ជាច្រើនអំពីប្រភពវ៉ាក់សាំងចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ

លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានចែក រំលែកថា វៀតណាមមានប្រៀបខ្លាំងជាក់ស្ដែងក្នុងអំឡុងពេលអនុវត្តន៍ការងារការទូត វ៉ាក់សាំង។ នោះគឺកិត្យានុភាពនិងឋានៈអន្តរជាតិរបស់វៀតណាមកាន់តែខ្ពស់; វៀត ណាមមានបណ្ដាញមិត្តភក្តិ ដៃគូអន្តរជាតិជាច្រើនដែលតែងតែគាំទ្រយ៉ាងពេញទំហឹង ហើយចង់សហប្រតិបត្តិការ ជួយឧបត្ថម្ភ វៀតណាមក្នុងការធ្វើលទ្ធកម្មវ៉ាក់សាំង ដើម្បី ធានាឲ្យខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាមមិនរងការកាត់ផ្ដាច់ ប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់តំបន់និងសកល។
 

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Minh Vu។ (រូបថត៖ VOV)


នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗនេះ អនុរដ្ឋមន្រ្តីការ បរទេសវៀតណាមលោក Nguyen Minh Vu អនុប្រធានក្រុមការងាររបស់រដ្ឋាភិបាល ទទួលបន្ទុកការទូតវ៉ាក់សាំងបានឲ្យដឹងថា វៀតណាមមានយថាទស្សន៍សុទិដ្ឋិនិយម ចំពោះប្រភពវ៉ាក់សាំងចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ ដើម្បីឆ្ពោះទៅរកគោលដៅ គ្របដណ្ដប់វ៉ាក់សាំងលើប្រជាជនភាគច្រើន បង្កលក្ខណៈងាយស្រួលដល់ដំណើរការ បើកប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ។ លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានចែក រំលែកថា វៀតណាមមានប្រៀបខ្លាំងជាក់ស្ដែងក្នុងអំឡុងពេលអនុវត្តន៍ការងារការទូត វ៉ាក់សាំង។ នោះគឺកិត្យានុភាពនិងឋានៈអន្តរជាតិរបស់វៀតណាមកាន់តែខ្ពស់; វៀត ណាមមានបណ្ដាញមិត្តភក្តិ ដៃគូអន្តរជាតិជាច្រើនដែលតែងតែគាំទ្រយ៉ាងពេញទំហឹង ហើយចង់សហប្រតិបត្តិការ ជួយឧបត្ថម្ភ វៀតណាមក្នុងការធ្វើលទ្ធកម្មវ៉ាក់សាំង ដើម្បី ធានាឲ្យខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាមមិនរងការកាត់ផ្ដាច់ ប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់តំបន់និងសកល។ លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានសង្កត់ធ្ងន់ថា៖ “ប្រសិនបើបណ្ដាដៃគូអនុវត្តន៍ត្រឹមត្រូវតាមការសន្យា ខ្ញុំជឿជាក់ថា ចាប់តាំងពី ពេលនេះរហូតដល់ចុងឆ្នាំ ជាពិសេសគឺក្នុងខែតុលានេះ ចំនួនវ៉ាក់សាំងមកដល់វៀត ណាមគឺគួរឲ្យមានសុទិដ្ឋិនិយម។ ចំណែកឯការងារការទូតវ៉ាក់សាំងនាពេលខាងមុខ នឹងផ្ដោតសំខាន់ទៅលើចំណុចស្នូលចំនួន៣។ អាទិភាពចម្បងរបស់យើងគឺជំរុញ ការអនុវត្តកិច្ចព្រមព្រៀងទិញវ៉ាក់សាំងដែលរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានចុះហត្ថលេខាជាមួយបណ្ដាដៃគូ។ ទីពីរ យើងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូ សក្ដានុពលក្នុងការធ្វើលទ្ធកម្មប្រភពវ៉ាក់សាំងថ្មីៗដើម្បីបម្រើការចាក់វ៉ាក់សាំងក្នុង ឆ្នាំ២០២២និងឆ្នាំបន្ទាប់។ ក្នុងនោះ យើងផ្ដល់អាទិភាពខ្ពស់ដល់ការស្វែងរកក្រុមហ៊ុន ដែលអាចផលិតវ៉ាក់សាំងសម្រាប់កុមារ”៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម