05/10/2021 13:08 GMT+7 print

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៨ ស្តីពីផលរ៉ែ

តាមបទប្បត្តិ កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីផលរ៉ែ (ASOMM); កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន +៣ ស្តីពីផលរ៉ែ (ASOMM+3) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីផលរ៉ែ (AMMin) ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង នៅក្នុងប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំតាមអ៊ិនធឺរណែតថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី ៨ ស្តីពីផលរ៉ែ (AMMin 8) និងកិច្ចប្រជុំពាក់ព័ន្ធ រួមមានកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានលើកទី ២១ ស្តីពីផលរ៉ែ (ASOMM 21) និងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានលើកទី ១៤ ស្តីពីផលរ៉ែជាមួយប្រទេសសន្ទនាចំនួនបីគឺ ចិន ជប៉ុននិងកូរ៉េខាងត្បូង (ASOMM+3) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែតុលានៅទីក្រុងហាណូយ។

កិច្ចប្រជុំទាំងនេះដឹកនាំដោយវៀតណាម តាមបទប្បត្តិ កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីផលរ៉ែ (ASOMM); កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន +៣ ស្តីពីផលរ៉ែ (ASOMM+3) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីផលរ៉ែ (AMMin) ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង នៅក្នុងប្រទេសសមាជិកអាស៊ាន។ នៅខែធ្នូឆ្នាំ ២០១១ វៀតណាមបានរៀបចំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានលើកទី ១១ ស្តីពីផលរ៉ែ (ASOMM 11), កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន +៣ លើកទី ៤ ស្តីពីផលរ៉ែ (ASOMM+3) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៣ ស្តីពីផលរ៉ែ (AMMin 3) ដោយហេតុនេះ ពង្រឹងឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម