25/09/2021 21:24 GMT+7 print

វ៉ាក់សាំងបង្ការកូវីដ-១៩ ជាង១លានដូសរបស់គុយបាមកដល់វៀតណាម

កញ្ចប់វ៉ាក់សាំង Abdala សរុបចំនួន១លាន៥ម៉ឺនដូស ត្រូវបានយកឡើង យន្តហោះពិសេសរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដើម្បី ដឹកជញ្ជូនមកវៀតណាម ចូលរួមបម្រើការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។

កញ្ចប់វ៉ាក់សាំង Abdala ត្រូវបានយកឡើងយន្តហោះដើម្បីដឹកជញ្ជូនមកវៀតណាម។ (រូបថត៖ VNA)


នាថ្ងៃទី២៤ ខែកញ្ញា តំណាងនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាជីវសាស្ត្រនិងហ្សែន ដែលជាអង្គភាពស្រាវជ្រាវនិងផលិតវ៉ាក់សាំង Abdala បង្ការ កូវីដ ១៩ បានប្រគល់ជូន ស្ថានទូតវៀតណាមប្រចាំគុយបា វ៉ាក់សាំង Abdala ចំនួន៩០ម៉ឺនដូស។ តំណាង ក្រសួងការពារជាតិគុយបាក៏បានប្រគល់ជូនអនុពន្ធការពារជាតិវៀតណាមប្រចាំគុយបា វ៉ាក់សាំង Abdala ចំនួន ១៥ ម៉ឺនដូសផងដែរ។

ដូច្នេះ កញ្ចប់វ៉ាក់សាំង Abdala សរុបចំនួន១លាន៥ម៉ឺនដូស ត្រូវបានយកឡើង យន្តហោះពិសេសរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដើម្បីដឹកជញ្ជូនមក វៀតណាម ចូលរួមបម្រើការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ នេះគឺជាជោគ ជ័យដ៏ពិសេសមួយខាងការទូតវ៉ាក់សាំង ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបា និងចូលរួមសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៦របស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម