21/09/2021 23:23 GMT+7 print

លោកប្រធានរដ្ឋ Nguyen Xuan Phuc មកដល់សហរដ្ឋអាមេរិកចាប់ផ្តើមដំណើរចូលរួមសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ

នាយប់ថ្ងៃទី ២០ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅព្រឹកថ្ងៃទី ២១ ខែកញ្ញាតាមម៉ោងវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានមកដល់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ចាប់ផ្តើមកម្មវិធីនៃដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំពិភាក្សាទូទៅជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦។ 

កម្មាភិបាលស្ថានទូតវៀតណាមនៅអាមេរិកនិងបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ Thong Nhat/TTXVN)

យោងតាមកម្មវិធីនៅទីក្រុងញូវ យ៉ក ប្រធានរដ្ឋ លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមពិធីទទួលស្វាគមន៍របស់អគ្គលេ ខាធិការអង្គការសហប្រជាជាតិ ពិធីបើកសម័យប្រជុំលើក ទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី  ៧៦ និងអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារតាម អនឡាញ ព្រមទាំងថ្លែងមតិនៅសម័យពិភាក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

លោកប្រធានរដ្ឋក៏មានជំនួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ; ជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំជាន់ខ្ពស់នៃប្រទេសដូចជាកូរ៉េខាងត្បូង ដាណឺម៉ាក អៀរឡង់ ម៉ុងហ្គោលី សហរដ្ឋអាមេរិក អូទ្រីស អាល្លឺម៉ង់; ទទួលជួបជាមួយថ្នាក់ដឹកនាំជាច្រើននៃសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់អាមេរិក និងទស្សនាទីស្នាក់ការរបស់ក្រុមហ៊ុន Pfizer។

ក្នុងឱកាសនេះប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងអាណិកជនវៀតណាមនៅសហរដ្ឋ អាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម