21/09/2021 23:23 GMT+7 print

រឹតបន្តឹងនិងធ្វើស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា

តបតាមការអញ្ជើញរបស់លេខាទី ១ នៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបាលោក Miguel Diaz-Canel Bermudez ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋគុយបាចាប់ពីថ្ងៃទី ១៨-២០ ខែកញ្ញាឆ្នាំ ២០២១។

លេខាទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel ទទួលស្វាគមន៍ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ Thong Nhat/TTXVN)


សេចក្តីថ្លែងការណ៍រួមវៀតណាម-គុយបា នៅថ្ងៃទី ២០ ខែកញ្ញាបានឲ្យដឹងថា៖ នៅក្នុងបណ្តាជំនួបពិភាក្សា ភាគីទាំងពីរបានបញ្ជាក់ពីលក្ខណៈពិសេសនៃទំនាក់ទំនងទ្វេភាគី ដោយបានឯកភាព រឹតបន្តឹងនិងធ្វើឱ្យទំនាក់ទំនងភាតរភាពកាន់តែស៊ីជម្រៅ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សំដៅរួមចំណែកវិជ្ជមានក្នុងការកសាងនិងការពារមាតុភូមិ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃប្រទេសទាំងពីរនិងលើពិភពលោក។  វៀតណាមបានបញ្ជាក់ជាថ្មីនូវ គោលជំហររបស់ខ្លួន ក្នុងការគាំទ្របុព្វហេតុតស៊ូសុចរិតរបស់ប្រជាជនគុយបា; ប្រឆាំងនឹងការបង្កើនទណ្ឌកម្មឯកតោភាគីហើយសង្កត់ធ្ងន់ថា វិធានការទាំងនេះ កាន់តែបង្កើនសម្ពាធទៅលើវិស័យសេដ្ឋកិច្ចសង្គមរបស់ប្រជាជនគុយបា ជាពិសេសក្នុងបរិបទជំងឺរាតត្បាតនាពេលបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ចាំបាច់ត្រូវបន្តរក្សាការផ្លាស់ប្តូរតាមអ៊ីនធឺណែតនិងដោយផ្ទាល់ ដោយផ្តោតលើវិស័យដូចជា សន្តិសុខ ស្បៀងសុវត្ថិភាពបណ្តាញព័ត៌មានភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមទាំងការរក្សាស្ថិរភាពនិងការធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងគុយបាក្នុងបរិបទនៃជំងឺរាតត្បាត ដែលជាគំរូនៃសាមគ្គីភាពសម្រាប់ពិភពលោក ដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃទំនាក់ទំនងរវាងបក្សទាំងពីររដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថា ជម្លោះអន្តរជាតិត្រូវដោះស្រាយដោយសន្តិវិធីដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសុពលភាពនៃគោលការណ៍ជាមូលដ្ឋាននៃចលនាមិនចូលបក្សសម្ព័ន្ធ; គោលដៅ គោលការណ៍និងតួនាទីរបស់ចលនានៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្នត្រូវមានការគោរពយ៉ាងហ្មត់ចត់ ព្រមទាំងកោតសរសើរចំពោះការរួមចំណែករបស់ចលនាក្នុងការការពារច្បាប់អន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីថា វៀតណាមនិងគុយបា បន្តជំរុញការចូលរួមក្នុងវេទិកាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិនិងប្រឆាំងនិន្នាការនយោបាយនីយកម្ម ការធ្វើបែងចែកប៉ូលភុមិសាស្ត្រនិងការរើសអើងចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាការជ្រើសរើសនិងស្តង់ដារទ្វេរសម្រាប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេស។ បញ្ជាក់ជាថ្មីថា តាមរយៈកិច្ចសហប្រតិបត្តិការនិងការពិភាក្សាដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកទើបអាចលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។

ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគីដែលភាគីទាំងពីរជាសមាជិ កជាពិសេសអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម