20/09/2021 21:37 GMT+7 print

ក្រសួងសុខាភិបាលអនុម័តដោយមានលក្ខខ័ណ្ឌវ៉ាក់សាំង Abdala បង្ការជំងឺកូវីដ ១៩

នៅថ្ងៃទី ១៧ ខែកញ្ញានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចមួយស្តីពីការអនុម័តដោយមានលក្ខខណ្ឌនូវវ៉ាក់សាំងសម្រាប់តម្រូវការបន្ទាន់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ កូវីដ ១៩។

ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ -១៩ នៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅទីក្រុង La Habana ប្រទេសគុយបា  (រូបថត៖ Nhandan.vn)

វ៉ាក់សាំង Abdala ត្រូវបានអនុម័តក្រោមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដែលរៀបរាប់លម្អិតអំពីមាត្រានិងវិធានការមួយចំនួនដើម្បីអនុវត្តច្បាប់ឱសថ។ វ៉ាក់សាំងនេះផលិតនៅក្រុមហ៊ុន AICA Laboraries Company, Base Business Unit (BBU) AICA - គុយបា។ នៅប្រទេសវៀតណាម មជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតវ៉ាក់សាំងនិងជីវសាស្ត្រវេជ្ជសាស្ត្រ (POLYVAC) គឺជាកន្លែងសម្រាប់អនុម័តវ៉ាក់សាំងនេះ។

ក្រសួងសុខាភិបាលក៏បានកំណត់លក្ខខណ្ឌភ្ជាប់ទៅនឹងការយល់ព្រម Abdala សម្រាប់តម្រូវ ការបន្ទាន់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ តាមនោះ នាយកដ្ឋានគ្រប់គ្រង ឱសថវៀតណាមទទួលខុសត្រូវចំពោះការផ្តល់អាជ្ញាប័ណ្ណនាំចូលវ៉ាក់សាំង Abdala តាមបទ ប្បញ្ញត្តិនៅពេលទទួលបានសំណុំឯកសារពីមូលដ្ឋាននាំចូល ហើយអនុវត្តន៍យ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងការនាំចូលនិងការត្រួតពិនិត្យគុណភាពវ៉ាក់សាំងនាំចូល។

នាយកដ្ឋានសុខាភិបាលបម្រុងត្រូវអនុវត្តន៍ទំនួលខុសត្រូវ ទាក់ទងនឹងការចាក់វ៉ាក់សាំង Abdala ដែលបានកំណត់។ វិទ្យាស្ថានជាតិសម្រាប់តេស្តវ៉ាក់សាំងនិងជីវសាស្រ្តវេជ្ជសាស្ត្រទទួលខុសត្រូវក្នុងការធ្វើតេស្តនិងចេញវិញ្ញាបនប័ត្របញ្ជាក់ពីប្រភពផលិតវ៉ាក់សាំង Abdala មុនពេលដាក់ឱ្យប្រើប្រាស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម