17/09/2021 20:18 GMT+7 print

ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបានិង ចូលរួមមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី ៧៦ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc

តបតាមការអញ្ជើញរបស់លេខាទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Hoang Giang ̣(រូបថត៖ ក្រសួងការបរទេស)


ក្រោយមក ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ ប្រធានរដ្ឋ លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៦ និងអនុវត្តន៍សកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិក។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីគោលដៅនិងអត្ថន័យនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Hoang Giang បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់ ប្រធានរដ្ឋ លោក Nguyen Xuan Phuc គឺសំដៅអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៅកម្រិតខ្ពស់៖ “ ឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពិពិធកម្ម ពហុភាគី ទំនាក់ទំនងកិច្ចការបរទេស” ដែលបានអនុម័តនៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្ស។ នេះគឺជាដំណើរទស្សនកិច្ចពហុគោលដៅ ដែលមានអត្ថន័យដ៏សំខាន់ ៗ ជាច្រើន។ លោកបានអះអាងថា៖ “ដំណើរទស្សនកិច្ចនៅគុយបាបានអះអាងពីអាទិភាពរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសប្រពៃណីភាតរៈភាព។ នេះក៏ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ព្រោះថានេះគឺជាដំណើរទស្សនកិច្ចនៅគុយបាលើកដំដូង ក្រោយពេលវៀតណាមបានរៀបចំមហាសន្និបាតលើកទី ១៣ របស់បក្សប្រកបដោយជោគជ័យ ហើយលោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏ជាប្រមុខរដ្ឋបរទេសដើមដំបូង ដែលបំពេញទស្សនកិច្ចនៅគុយបា ក្រោយពីប្រទេសមិត្តបានរៀបចំមហាសន្និបាតលើកទី ៨ របស់បក្សប្រកបដោយជោគជ័យ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីចំណងសាមគ្គីភាពនិងការគាំទ្រយ៉ាងជិតស្និទ្ធរបស់យើងចំពោះគុយបា ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរនៅតែជួបការលំបាកជាច្រើន ព្រមទាំងបង្ហាញយ៉ាងច្បាស់លាស់ពីអត្តសញ្ញាណការទូតវៀតណាមគឺស្មោះសរ និងស្មោះត្រង់”។

ទាក់ទងនឹងការចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៦ នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិកនោះ វៀតណាមនឹងផ្ញើសារយ៉ាងខ្លាំងក្លាទៅកាន់មិត្តភក្តិអន្តរជាតិអំពីរូបភាពទឹកដីវៀតណាមដ៏រស់រវើក ផ្លាស់ប្ដូរថ្មី បំណងប្រាថ្នាអភិវឌ្ឍន៍ ស្រឡាញ៉សន្តិភាព ព្រមទាំងចូលរួមយ៉ាងសកម្មប្រកបដោយមានការទទួលខុសត្រូវទៅក្នុងការងាររួមរបស់ អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ។

លើសពីនេះទៅទៀត ប្រធានរដ្ឋវៀតណាមនឹងមានជំនួបជាមួយប្រមុខរដ្ឋជាច្រើនរូប បណ្ដាដៃគូនៅអាមេរិក ដើម្បីផ្លាស់ប្ដូររាល់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម