31/08/2021 23:15 GMT+7 print

អ៊ីរ៉ង់អះអាងដោះស្រាយបញ្ហាសេដ្ឋកិច្ចដាច់ដោយឡែកពីការចរចានុយក្លេអ៊ែរ

ប្រធានាធិបតីអ៊ីរ៉ង់អ៊ីប្រាហ៊ីមរ៉ាយស៊ី (Ebrahim Raisi) បានសង្កត់ធ្ងន់នៅថ្ងៃទី ២៩ ខែសីហាថា ការដោះស្រាយបញ្ហាសេដ្ឋកិច្ចគឺដាច់ដោយឡែកទាំងស្រុងពីការចរចានុយក្លេអ៊ែរ។

ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាយស៊ី ថ្លែងនៅទីក្រុងតេអេរ៉ង់ (រូបថត៖ THX/TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ចាប់តាំងពីឡើងកាន់ដំណែងជាប្រធានា ធិបតីដឹកនាំប្រទេស លោកអ៊ីប្រាហ៊ីមរ៉ាយស៊ីបានចាត់ទុកថា បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសគួរតែត្រូវបានបំបែកចេញដាច់ដោយ ឡែកពីការចរចានុយក្លេអ៊ែរ ហើយរដ្ឋាភិបាលគួរតែពិចារណា លើបញ្ហានេះ។ យោងតាមប្រធា នាធិបតីអ៊ីរ៉ង់ លក្ខណៈវិនិច្ឆ័យសំខាន់មួយសម្រាប់ការសម្រេចចិត្តនេះគឺត្រូវពង្រីក “កម្លាំងផ្ទៃក្នុង” ក៏ដូចជាកម្លាំងវ័យក្មេងនិងសកម្មនៅក្នុងប្រទេស។ រដ្ឋាភិ បាលប្តេជ្ញាថានឹងខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងបរិបទប្រទេសនានានៅតែដាក់ទណ្ឌកម្មលើសាធារណរដ្ឋអ៊ីស្លាមក៏ដូចជា ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩។

នៅថ្ងៃទី ២៩ ខែសីហានេះ ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាយស៊ីបានតែងតាំងលោកម៉ូហាម៉េដអ៊ីស្លាមី (Mohammad Eslami) ជានាយកទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (AEOI)។ លោកម៉ូហាម៉េដ អ៊ីស្លាមី អាយុ ៦៤ ឆ្នាំ ជាវិស្វករស៊ីវិលម្នាក់ត្រូវបានតែងតាំងជាប្រធាន AEOI ជំនួសលោក Ali Akbar Salehi៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម