24/08/2021 22:24 GMT+7 print

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris ធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា

នៅថ្ងៃទី ២៣ ខែសីហា ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris នឹងអញ្ជើញមកកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ តាមការអញ្ជើញរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris


មុននេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី ១៩ ខែសីហា អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ គឺមានគោល បំណងធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀត ណាម-អាមេរិក ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម