17/08/2021 22:54 GMT+7 print

កម្មវិធីគំនិតផ្តួចផ្តើមរបស់យុវជនវៀតណាម - InnoCity ២០២១ នឹងបានប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ

នៅថ្ងៃទី ១៩ ខែសីហា ពិធីប្រកាសជាផ្លូវការនៃកម្មវិធីគំនិតផ្តួចផ្តើមរបស់យុវជនវៀតណាម- InnoCity ២០២១ នឹងត្រូវរៀបចំឡើងតាមទម្រង់ទល់មុខគ្នានិងតាមអ៊ិនធឺរណែតចេញផ្សាយទាំងនៅទីតាំងក្នុងប្រទេសនិងបរទេសជាច្រើនកន្លែងផងដែរ។

បន្ទាប់មក ត្រឹមខែតុលាឆ្នាំ ២០២១ កម្មវិធីនេះនឹងត្រូវធ្វើឡើងក្នុងទម្រង់ផ្សាយផ្ទាល់រួមបញ្ចូលគ្នាតាមអ៊ីនធឺរណែតនៅអឺរ៉ុបនិង វៀតណាម។ គំនិតផ្តួចផ្តើមជាគំរូចំនួន ៥០ នឹងចូលក្នុងស៊េរីនៃសកម្មភាពរបស់អ្នកជំនាញឈានមុខគេក្នុងវិស័យជាច្រើន។ ព្រឹត្តិការណ៍ InnoCity ២០២១ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ នៅខែធ្នូឆ្នាំ ២០២១ ជាមួយនឹងស៊េរីសកម្មភាពអំពីបញ្ញា ចំណេះដឹង សិល្បៈ សិក្ខាសាលា ការតភ្ជាប់ការវិនិយោគ និងការធ្វើបទបង្ហាញគំនិតផ្តួចផ្តើមជាដើម។ ប្រតិភូអ្នកជំនាញជាង ២០០ នាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ទីភ្នាក់ងារ អង្គការពាណិជ្ជកម្មនិងយុវជនរាប់ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍នេះ ដើម្បីជ្រើសរើស “តារារះច្នៃប្រឌិតថ្មីរបស់វៀតណាម” ជាផ្លូវការនៅតាមវិស័យ។

សូមគូសបញ្ជាក់ថា InnoCity ២០២១ គឺជាកម្មវិធីគំនិតផ្តួចផ្តើមរបស់យុវជនវៀតណាមដែលផ្តួចផ្តើមដោយសហភាពនិស្សិតវៀតណាមនៅទ្វីបអឺរ៉ុប ដោយគោលបំណងប្រមូលផ្តុំបញ្ញវន្តយុវជន វៀតណាមនិងអំពាវនាវឱ្យមានស្មារតីចូលរួមចំណែកនិងការលះបង់ចំពោះប្រទេសជាតិ ពីយុវជនដែលកំពុងសិក្សានិងធ្វើការនៅបរទេស។ InnoCity ២០២១ គឺជាកម្មវិធីឧបត្ថម្ភដោយមជ្ឈមណ្ឌលច្នៃប្រឌិតជាតិនិងជាកម្មវិធីសម្រាប់គោលដៅស្តារសេដ្ឋកិច្ចសង្គមវៀតណាមឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ -១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម