15/08/2021 13:05 GMT+7 print

សម័យប្រជុំលើកទី២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៥គ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី១៧ សីហា

សម័យប្រជុំលើកទី៥៨នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី១៤។ (រូបថត៖ quochoi.vn)
 

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានចេញសេចក្ដីប្រកាស ថា ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ សីហា សម័យប្រជុំលើកទី២នៃគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។

យោងតាមរបៀបវារៈដែល បានគ្រោងទុក គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងពិនិត្យមើល ផ្ដល់មតិយោបល់ពី ខ្លឹមសារសំខាន់ចំនួន៤។ ក្នុងការងារកសាងច្បាប់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងផ្ដល់មតិអំពីសេចក្ដីព្រាងច្បាប់ប្រឡងប្រណាំង-ជូនរង្វាន់ (ធ្វើវិសោធន៍កម្ម)។ ចំពោះបញ្ហាសេដ្ឋកិច្ចសង្គម ថវិការដ្ឋ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិ អំពីរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីស្ថានភាពអនុវត្តយន្តការ គោលនយោបាយ ធានារ៉ាប់រងសង្គម ការគ្រប់គ្រងនិងប្រើប្រាស់មូលនិធិធានារ៉ាប់រងសង្គមឆ្នាំ២០២០ ហើយពិនិត្យមើល សម្រេចលើគោលការណ៍ បទដ្ឋាននិងការបែងចែង គម្រោង ចំណាយថវិការដ្ឋឆ្នាំ២០២២។

ចំពោះការងារឃ្លាំមើល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងពិនិត្យមើល សំណើររបស់ក្រុមប្រឹក្សាជនជាតិអំពីការកំណត់តំបន់ព្រៃភ្នំ ព្រមទាំងពិនិត្យមើលរបាយ ការណ៍ស្ដីពីស្ថានភាពដោះស្រាយ ឆ្លើយសំណើររបស់ម្ចាស់ឆ្នោត; លទ្ធផលនៃការងារ ទទួលជួបប្រជាពលរដ្ឋ ការទទួលយក ដោះស្រាយសំបុត្រ លិខិត និងការឃ្លាំមើល លទ្ធផលដោះស្រាយពាក្យបណ្ដឹងតវ៉ា បរិហាររបស់ពលរដ្ឋដែលបានផ្ញើរមកកាន់ រដ្ឋសភាក្នុងខែកក្កដាឆ្នាំ២០២១ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម