14/08/2021 13:03 GMT+7 print

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ប្រជាជនស្រុះចិត្តគំនិតគាំទ្រ យើងនឹងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយជោគជ័យ

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនា និងលើកទឹកចិត្តដល់កម្មាភិបាល គ្រូពេទ្យ និងកម្លាំងប្រយុទ្ធប្រឆាំងជំងឺនៅខ្សែជួរមុខតាមមូលដ្ឋានព្យាបាលអ្នកជំងឺកូវីដ ១៩ ប៉ុស្តិ៍ត្រួតពិនិត្យជំងឺរាតត្បាត ទម្រង់ផ្តល់ទំនិញដល់ប្រជាជន។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទស្សនាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ របស់ទីក្រុងហាណូយ នៅសង្កត់ Hoang Liet ខ័ណ្ឌ Hoang (រូបថត៖ Maibaochinhphu.vn)
 
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phucជួបធ្វើការជាមួយ គណៈបញ្ជាការដ្ឋានបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩បង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ទីក្រុងហាណូយ (រូបថត៖ TTXVN)
 


អញ្ជើញទស្សនាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ របស់ទីក្រុងហាណូយ នៅសង្កាត់ Hoang Liet ខ័ណ្ឌ Hoang Mai នោះ លោកប្រធានរដ្ឋបានលើកសំណើរថា៖ “យើងត្រូវទប់ស្កាត់ការឆ្លងជំងឺនៅក្នុងមន្ទីរពេទ្យ។ កម្លាំងសុខាភិបាល កងទ័ព និងនគរបាលត្រូវអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់ កុំឲ្យឆ្លងជំងឺរាតត្បាតកូវីដ ១៩។ កងទ័ព ប្រជាជន និងកម្លាំងសុខាភិបាលត្រូវសម្របសម្រួលគ្នា លើកកម្ពស់ឆន្ទៈមោះមុត។ លើសពីនេះទៅទៀត យើងត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់ដើម្បីជួយព្យាបាលអ្នកជំងឺផងដែរ”។

ក្រោយមក លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទម្រង់ផ្គត់ផ្គង់ទំនិញជូនប្រជាជននៅសង្កាត់ Mai Dong ខ័ណ្ឌ Hoang Mai ។ នៅទីនេះ បានបង្កើតក្រុមការងារជួយផ្គត់ផ្គង់ទំនិញជូនប្រជាជនតាមតម្រូវការ  ដូច្នេះហើយប្រជាជនមិនចាំចាច់ទៅផ្សារឡើយ ដោយគោរពសារាចរលេខ ១៦ របស់លោកនាយករដ្ឋមន្ត្រី។ លោកប្រធានរដ្ឋបានឲ្យដឹងថា៖ “ទោះបីជាជួបការលំបាកក៏ដោយ ប៉ុន្តែដើម្បីបំពេញភារកិច្ចចំពោះប្រទេសជាតិ និងសហគមន៍នោះ ប្រជាជនត្រូវអនុវត្តន៍បទបញ្ញត្តិយ៉ាងហ្មតចត់។ ខ្ញុំសូមកោតសរសើរប្រជាជនដែលបានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីអនុវត្តន៍គោលការណ៍របស់បក្ស និងរដ្ឋក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ប្រជាជនស្រុះចិត្តគំនិតគ្នា យើងនឹងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយជោគជ៏យ”។

ក្រោយមក លោកប្រធានរដ្ឋបានអញ្ជើញចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងនៅសង្កាត់ Bach Dang ខ័ណ្ឌ Hai Ba Trung ព្រមទាំងជួបធ្វើការជាមួយ គណៈបញ្ជាការដ្ឋានបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ទីក្រុងហាណូយ និងថ្នាក់ដឹកនាំទីក្រុងហាណូយ ដើម្បីពិភាក្សាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម