11/08/2021 12:51 GMT+7 print

ប្រធានរដ្ឋលោក Nguyen Xuan Phuc៖ រក្សាទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវស្ថិតស្ថេគងវង្សជារៀងរហូត

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការទៅកាន់ប្រទេសឡាវ នាព្រឹកថ្ងៃទី ១០ ខែសីហា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅវិមានរដ្ឋសភា ឡាវ ក្នុងសម័យប្រជុំលើកទី ១ រដ្ឋសភាឡាវនីតិកាលទី ៩។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅឯវិមានរដ្ឋសភាឡាវ នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ (រូបថត៖ VOV)
 
លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅវិមានរដ្ឋសភាថ្មីនៃប្រទេសឡាវ (រូបថត៖ VOV)


លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងដ៏ស្មោះត្រង់និងថ្លៃថ្លារវាងបក្សទាំងពីរនិងប្រទេសទាំងពីរបានក្លាយជាទំនាក់ទំនងគំរូនិងកម្រមាននៅលើពិភពលោក ហើយប្រទេសទាំងពីរត្រូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំជាងទៀតនាពេលខាងមុខនេះ។

“ជាបឋម បន្តប្រពៃណីបដិវត្តន៍ដ៏វីរភាពនិងសមិទ្ធផលទទួលបានពីបណ្តាកិច្ចសហប្រតិបត្តិការ នាពេលកន្លងមកនេះ យើងបានជ្រាបថា សសរស្តម្ភនៃទំនាក់ទំនងនយោបាយនឹងបន្តជាការតម្រង់ទិសរួមនៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវនាពេលអនាគត។ បន្តមរតកនៃប្រពៃណីបដិវត្តន៍ដ៏រឹងមាំ ទំនាក់ទំនងនយោបាយនៃប្រទេសទាំងពីរត្រូវបានបំភ្លឺ ដោយឧត្តមគតិរបស់អគ្គមគ្គុទេសពីររូប គឺលោកប្រធានហូជីមិញនិងលោកប្រធាន Kaysone Phomvihane នោះជាការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីន ទៅក្នុងតថភាពជាក់ស្តែងនៃប្រទេសនីមួយៗ ដោយឆ្ពោះទៅរកគោលដៅឯករាជ្យប្រជាជាតិនិងសង្គមនិយមដោយគោលដៅ ប្រទេសអ្នកមានខ្លាំងមាំមួន ប្រជាជនមានសេចក្តីសុខចម្រុងចម្រើន”។ នេះជាប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។

បន្ទាប់ពីបទសុន្ទរកថានៅវិមានរដ្ឋសភាឡាវ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវលោក Saysomphone Phomvihane  បានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធនិងប្រគល់អំណោយសំណង់អាគាររដ្ឋសភាឡាវ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម