12/08/2021 09:01 GMT+7 print

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) សម្រេចបាននូវលទ្ធផលដ៏ទូលំទូលាយនិងសំខាន់

តបតាមការអញ្ជើញរបស់លោកអគ្គលេខាធិការបក្សប្រធានរដ្ឋ Thongloun Sisoulith លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកឡាវ ចាប់ពីថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២១ ។

នេះគឺជា​លើកដំបូង បន្ទាប់ពីមហាសន្និបាត​បក្សលើកទី ១១ បាន​បិទបញ្ចប់ ប្រទេស​ឡាវទទួលស្វាគមន៍​ប្រមុខរដ្ឋបរទេសទេសដែលអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើង ក្រោយពី ៦ សប្ហាហ៍ ចាប់តាំង​ពីដំណើទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Thongloun Sisoulith ។
 
ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះលោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រព្រឹត្តទៅយ៉ាងឧឡារិក តាមពិធិការដ៏ខ្ពង់ខ្ពស់បំផុតនៅវិមានប្រធានរដ្ឋ នៅរដ្ឋធានីវៀងចន្ទន៍ ក្រោមការអញ្ជើញធ្វើអធិបតីរបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Thongloun Sisoulith និងភរិយា។

 

ទិដ្ឋភាពរួមនៃពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះលោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២១ ។ រូបថត៖ ថុងញឹត / VNA


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងលោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc) អញ្ជើញត្រួតពលកិត្តិយស។ រូបថត៖ ថុងញឹត / VNA


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយា រួមជាមួយលោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc) និងភរិយា ក្នុងពិធីទទួលស្វាគមន៍។  រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith ។
រូបថត៖ ថុងញឹត / VNA



លោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc) និងលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith  អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរស្តីពីការសាងសង់សាលាបណ្តុះបណ្តាលវប្បធម៌ជនជាតិ​ពាក់កណ្តាលអន្តេវាសិកដ្ឋាន នៅប្រទេសឡាវ លិខិតសម្តែងបំណងរវាងក្រសួងការពារជាតិទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកនិងជួយសង្គ្រោះដែលបានចុះហត្ថលេខាដោយ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ផាន់វ៉ាន់យ៉ាង (Phan Van Giang) និង លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ Chansamone Chanyalath ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកអគ្គលេខាធិការ ប្រធានរដ្ឋឡាវ Thongloun Sisoulith អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការបំពេញបន្ថែមនៅឆ្នាំ ២០២០ រវាងក្រសួងនគរបាលនៃប្រទេសទាំងពីរ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម តូឡឹម ( To Lam) និងលោករដ្ឋមន្ត្រីនគរបាលឡាវ Vilay Lakhamphong ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកអគ្គលេខាធិការ ប្រធានរដ្ឋឡាវ Thongloun Sisoulith អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់គ្រឿងញៀនរវាងក្រសួងនគារបាលទាំងពីរ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកអគ្គលេខាធិការ ប្រធានរដ្ឋឡាវ Thongloun Sisoulith អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តបាកយ៉ាង (Bac Giang) និងខេត្ត Xaxombun ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកអគ្គលេខាធិការ ប្រធានរដ្ឋឡាវ Thongloun Sisoulith អញ្ជើញធ្វើជាសាក្សី ក្នុងពិធីដែលសហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ រូបថត៖ ថុងញឹត / VNA



ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហាលោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួប សន្ទនានិងកិច្ចប្រជុំថ្នាក់ខ្ពស់ជាង ១០ ។ សមាជិកនៃគណៈប្រតិភូនេះក៏មានកិច្ចប្រជុំចំនួន ១៥ ដើម្បីទាក់ទងនិងផ្លាស់ប្តូរជាមួយ ក្រសួង មន្ទីរ វិស័យនិងតំបន់នានានៃប្រទេសឡាវ។ ក្នុងដំណើរទស្សនកិច្ចលើកនេះនេះឯកសារនូវកិច្ចសហប្រតិបត្តិការចំនួន ១៤ បានចុះហត្ថលេខានិងការផ្លាស់ប្តូររវាងក្រសួង វិស័យ សហគ្រាសនិងតំបន់នៃប្រទេសទាំងពីរ។ 

លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើទំនាក់ទំនងនយោបាយឱ្យកាន់តែស៊ីជម្រៅ ហើយបានឯកភាពគ្នា ជ្រើសរើសឆ្នាំ ២០២២ ជា“ ឆ្នាំមិត្តភាពនិងសាមគ្គីភាពរវាងវៀតណាម-ឡាវ ឡាវ-វៀតណាម ២០២២” ដើម្បីអបអរសាទរខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី ៤៥  ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ

មេដឹកនាំទាំងពីរបានចំណាយពេលវេលាជាច្រើន ដើម្បីពិភាក្សាអំពីវិធានការគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ សម្រាប់ប្រទេសនីមួយៗ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។ ទន្ទឹមនឹងនេះ មេកដឹកនាំទាំងពីរនេះបានឯកភាព រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចាប់ពីនយោបាយ ការទូត ការពារជាតិនិងសន្តិសុខ រហូតដល់អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល វប្បធម៌…វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា… ការឆ្លៀតយកឱកាសដែលនាំមកពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តអនុវត្តយ៉ាងល្អនូវកិច្ចព្រមព្រៀងជាន់ខ្ពស់និងលទ្ធផលសម្រេចបាននៅសម័យប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងឡាវ សម្រាប់ឆ្នាំ ២០២១-២០២៥ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ឡាវ សម្រាប់ឆ្នាំ ២០២១-២០៣០ ថែមទាំងលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅវៀតណាមរបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith នាពេលថ្មីៗ នេះគឺជាដំណើរទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសឡាវលើកនេះរបស់លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) រួមគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តពេញលេញនិងប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចបាននូវក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ហើយស្របតាមច្បាប់អន្តរជាតិ ។

បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារនូវកិច្ចសហប្រតិបត្តិការចំនួន ១៤ រវាងក្រសួង ស្ថាប័ននិងសហគ្រាសនៃប្រទេសទាំងពីរក្នុងវិស័យការពារសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ស្វែងរកនិងជួយសង្គ្រោះ ការលក់ដូរអគ្គិសនីការរុករកការធ្វើអាជីវកម្មនិងការកែច្នៃរ៉ែ ...

លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពីភាក្សាជាមួយ ប្រធានរដ្ឋសភាឡាវ Sayomphone Phomvihane; ជួបពិភាក្សាការងារជាមួយលោកស្រីអនុប្រធានរដ្ឋ Pany Yathotu  និង លោកអនុប្រធានរដ្ឋឡាវ Bounthong Chithmany ។

លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានប្រធានរដ្ឋបានទទួលជួបសមមិត្ត Sinlavong Khutphaythoun  ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សជាតិឡាវដើម្បីកសាងប្រទេសជាតិ លោក  Khambay Damlath ប្រធានសមាគមមិត្តភាពមជ្ឈិមឡាវ-វៀតណាម។

លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជ្រើសរើសឡាវជាប្រទេសដំបូងគេដែលបានមកបំពេញទស្សនកិច្ចក្នុងតំណែងថ្មីរបស់លោក ដែលបង្ហាញពីសារៈសំខាន់ពិសេសរបស់បក្សនិងរដ្ឋវៀតណាមនិងសមមិត្ត ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  ផ្ទាល់ចំពោះការថែរក្សា ការពារនិងការពង្រឹងទំនាក់មិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ បញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។ ទន្ទឹមនឹងនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាមដែលតែងតែផ្តល់ជំនួយដ៏ធំធេង មានតម្លៃនិងទាន់ពេលវេលាដល់បក្សរដ្ឋនិងប្រជាជនឡាវក្នុងបុព្វហេតុតស៊ូ រំដោះប្រជាជនក្នុងអតីតកាលនិងបច្ចុប្បន្នកសាងការពារនិងអភិវឌ្បប្រទេស។



នារសៀលថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២១ នៅទីក្រុងវៀងចន្ទន៍លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយលោកនាយករដ្ឋមន្រ្តីឡាវ Phankham Viphavanh ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយលោកនាយករដ្ឋមន្រ្តីឡាវ Phankham Viphavanh ។ រូបថត៖ ថុងញឹត / VNA


នៅរសៀលថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២១ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយសមមិត្ត Bounnhang Vorachith អតីតអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ។ រូបថត៖ ថុងញឹត / VNA


បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ នៅរដ្ឋធានីវៀងចន្ទន៍ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនាជាមួយលោកប្រធានរដ្ឋសភាឡាវ Saysomphone Phomvihane។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនាជាមួយលោកប្រធានរដ្ឋសភាឡាវ Saysomphone Phomvihane។
រូបថត៖ ថុងញឹត / VNA



នៅព្រឹកថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍យុទ្ធជនមិនស្គាល់ឈ្មោះនៅទីក្រុងវៀងចន្ទន៍។ រូបថត៖ ថុងញឹត / VNA


នៅព្រឹកថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភាឡាវនីតិកាលទី IX។  រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិមានរដ្ឋសភាថ្មីដែលជាអំណោយពីបក្សរដ្ឋនិងប្រជាជនវៀតណាមជូនដល់បក្ស រដ្ឋនិងប្រជាជនឡាវ។ នៅក្នុងរូបថត៖ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ប្រគល់គំរូនៃវិមានរដ្ឋសភាថ្មីជូនដល់
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith ។ រូបថត៖ ថុងញឹត / VNA



លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith hongloun Sisoulith អញ្ជើញចូលរួមក្នុងពិធីនេះ។ រូបថត៖ ថុងញឹត / VNA


សារព័ត៌មានឡាវបោះពុម្ពផ្សាយព័ត៌មាននិងអត្ថបទអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនេះ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងនិងអភិវឌ្ឍន៍បន្ថែមទៀតនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ រូបថត៖ ផាមកៀន / VNA

ជាពិសេសលោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងសម័យប្រជុំរដ្ឋសភាឡាវ និតីកាលទី IX។ នេះគឺជាកិត្តិយសពិសេសមួយដែលបក្ស រដ្ឋឡាវ រដ្ឋសភានិងប្រជាជនឡាវប្រគល់ជូនថ្នាក់ដឹក​នាំវៀតណាមដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវចំណងមិត្តភាពដ៏មហិរមានិងជាពិសេសសាមគ្គីភាពដ៏កម្ររវាងប្រជាជនវៀតណាមនិងប្រជាជនឡាវ។

ក្នុងដំណើរទស្សនកិច្ចរបស់លោកលោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយលោកនាយករដ្ឋមន្រ្តីឡាវ Phankham Viphavanh ទៅសួរសុខទុក្ខសមមិត្ត Khamtai Siphandone អតីតប្រធានបក្សនិងជាប្រធានរដ្ឋ បានជួបជាមួយសមមិត្ត Choummaly Sayasone អតីតអគ្គលេខាធិការ ប្រធានរដ្ឋនិងសមមិត្ត Bounnhang Vorachith អតីតអគ្គលេខាធិការប្រធានរដ្ឋឡាវ។

ក្នុងនាមបក្សរដ្ឋនិងប្រជាជនវៀតណាម លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសម្តែងនូវការដឹងគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបក្ស រដ្ឋនិងប្រជាជនឡាវចំពោះសាមគ្គីភាព ការគាំទ្រនិងការជួយគ្នាទៅវិញទៅមកដ៏ស្មោះត្រង់ដល់វៀតណាម ពីមុនរហូតដល់បច្ចុប្បន្ននេះ។

“យើងប្តេជ្ញារួមគ្នាជាមួយបក្ស រដ្ឋនិងប្រជាជនឡាវនឹងខិតខំអស់​ពីសមត្ថភាព ដើម្បីការរក្សា ការពារនិងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិរមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ ថែមទាំងបន្តឃោសនាដល់ជំនាន់ក្រោយ ដោយចាត់ទុកថានេះ​ជាភារកិច្ចយុទ្ធសាស្ត្រ គឺជាច្បាប់អភិវឌ្ឍដែលជៀសមិនរួចដែលជាកត្តាធានាជ័យជំនះនៃបុព្វហេតុកសាងនិងការពារជាតិនៃប្រទេស​​នីមួយៗ” ។

គួរកត់សម្គាល់ថា នៅព្រឹត្តិការណ៍ពិសេសមួយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc) រួមជាមួយលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងលោកប្រធានរដ្ឋសភាឡាវ Sayomphone Phomvihane បានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងពិធីសម្ពោធនិងប្រគល់វិមានរដ្ឋសភាឡាវ ។

ថ្លែងនៅក្នុងពិធីនេះលោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc)  បានសង្កត់ធ្ងន់ថា នេះគឺជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនដល់បក្ស រដ្ឋនិងប្រជាជនឡាវដែលសមមិត្ត Thongloun Sisoulith បានវាយតម្លៃថា មានប្រការល្អបំផុតទាំងបួន “ទំនើបបំផុត សមស្របនឹងអត្តសញ្ញាណជាតិបំផុតមានភាពរឹងមាំបំផុត និងមានតម្លៃវិនិយោគធំបំផុត»។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc) បានប្រគលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ និងថ្នាក់ទី ២ ដល់ថ្នាក់ដឹកនាំនិងថ្នាក់អតីតប្រធានរដ្ឋសភាឡាវដែលបានរួមចំណែកជាច្រើន ក្នុងការដឹកនាំនូវការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងសាងសង់វិមានរដ្ឋសភាឡាវ។ អញ្ជើញធ្វើជាសាក្សីក្នុងពិធីដែលលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith ប្រគល់គ្រឿងឥស្សរិយយសសេរីភាពថ្នាក់លេខមួយឡាវដល់ក្រសួងសំណង់វៀតណាម មេដាយសេរីភាពថ្នាក់ទីពីរឡាវជូនក្រុមប្រឹក្សាគ្រប់គ្រងគម្រោងចំណុះក្រសួងសំណង់និងកងពលលេខ ១១ នៃក្រសួងការពារប្រទេសវៀតណាម។

នៅរដ្ឋធានីវៀងចន្ទន៍ លោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc) និងភរិយារួមជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាមបានដាក់កម្រងផ្កានៅឯវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនដែលមិនស្គាល់ឈ្មោះនិងបានទៅសួរសុខទុក្ខនិងជួបសំណេះ​សំណាល​ជាមួយមន្ត្រីនិងបុគ្គលនៃស្ថានទូតវៀតណាមនិងតំណាងសហគមន៍និងសហគ្រាសវៀតណាមនៅប្រទេសឡាវ។ ភរិយារបស់លោកប្រធានរដ្ឋ ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) លោកស្រី ត្រឹន ងៀតធូ (Tran Nguyet Thu) ក៏បានជួបសំណេះសំណាលនិងផ្តល់អំណោយដល់គ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាពីរភាសាវៀតណាម-ឡាវ ង្វៀនយូ ( Nguyen Du )។
 
ជោគជ័យដ៏ធំធេងនៃដំណើរទស្សនកិច្ចដ៏សំខាន់នេះរបស់លោកប្រធានរដ្ឋ ង្វៀនសួនភុក (Nguyen Xuan Phuc) មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់និងភាពរស់រវើកនៃទំនាក់ទំនងពិសេសឡាវ-វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំងពីររដ្ឋទាំងពីរ និងប្រជាជនទាំងពីរ។ អាស្រ័យហេតុនេះបន្តពង្រឹងនិងពង្រីកចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់​តែ​រីកចម្រើននិងទទួលបាន​ផ្លែផ្កាជាច្រើននិងស្ថិតស្ថេរជារៀងរហូត៕

អត្ថបទ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម​សរុប
ប្រែសម្រួលដោយង្វៀន​យ៉ាង