08/08/2021 18:52 GMT+7 print

លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើសារលិខិតសាកសួរសុខទុកដល់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត

ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ Thong Nhat/TTXVN
 

ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃ “ទិវាដើម្បី ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត” (ថ្ងៃទី ១០ សីហា) លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើសារលិខិត ផ្ញើជូនជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាម។

នៅក្នុងលិខិតនេះ លោកប្រ ធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បក្ស រដ្ឋនិងប្រជាជន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជួយឧបត្ថម្ភ ដល់ជនរងគ្រោះដោយជាតិគីមីពុល ពណ៌ លឿងទុំ/ឌីអុកស៊ីតដើម្បីជនរងគ្រោះទាំងនេះជំនះរាល់ការលំបាក ដោយខិតខំឈានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកប្រធានរដ្ឋសង្ឃឹមថា គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរ អង្គការមហាជន ភ្នាក់ងារ បុគ្គល ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសបន្តជួយនិងគាំទ្របន្ថែមទៀតក្នុងដំណើរការជំនះពុះពារនូវផលវិបាកនៃគ្រោះមហន្តរាយជាតិគីមីពណ៌ លឿងទុំ/ឌីអុកស៊ីន ដោយយកចិត្តទុកដាក់ដល់ជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ/ឌីអុកស៊ីត ជាពិសេសក្នុងកំឡុងពេលដែលប្រទេសទាំងមូល កំពុងព្យាយាមជំនះពុះពាររាល់ការលំបាកនិងបញ្ហាប្រឈមដើម្បីរុញថយក្រោយជំងឺរាតត្បាតកូវីដ -១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម