02/08/2021 14:05 GMT+7 print

ខេត្តក្រុងភាគខាងត្បូងបន្តអនុវត្តន៍ការរក្សាគម្លាតសង្គម ១៤ ថ្ងៃបន្ថែមទៀត

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានចុះហត្ថលេខានិងចេញលិខិតបន្ទាន់ស្ដីពីការបន្តអនុវត្តន៍វិធានការរក្សាគម្លាតសង្គមលើទូទាំងទីក្រុង តាមសារាចរណ៍លេខ១៦ ក្នុងរយៈពេល១៤ថ្ងៃបន្ថែមទៀតគិតចាប់តាំងពីម៉ោង១២យប់នេះ។

គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញតម្រូវឲ្យបណ្ដាមន្ទីរ ស្ថាប័ន គណៈកម្មាធិការប្រជាជនខ័ណ្ឌ ស្រុក ទីក្រុង Thu Duc និងអង្គភាពអាជីវកម្មលើភូមិសាស្ត្រទីក្រុង បន្តអនុវត្តន៍យ៉ាងខ្លាំងក្លានិងប្ដូរផ្ដាច់ជាងទៀត រៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត; ឃោសនាយ៉ាងទូលំទូលាយ គ្រប់គ្រងយ៉ាងតឹងរឹងហើយអនុវត្តន៍ភ្លាមមួយរំពិចវិធានការជួយឧបត្ថម្ភចាំបាច់ខាងសម្ភារៈនិងសុខាភិបាល ដើម្បីប្រជាជនទីក្រុងនឹងនរចិត្តប្រតិបត្តិតាមបទបញ្ញត្តិ។ ទន្ទឹមជាមួយគ្នានោះ មិនអនុញ្ញាតជាដាច់ខាតឲ្យប្រជាជនចាកចេញពីទីក្រុងរហូតដល់ពេលបញ្ចប់ការរក្សាគម្លាតសង្គមឡើយ លើកលែងតែករណីដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងសហការជាមួយខេត្ត ក្រុងផ្សេងៗ បញ្ជូនមកស្រុកកំណើតវិញតាមតម្រូវការប៉ុណ្ណោះ។

មុននោះ នាយប់ថ្ងៃទី៣១ កក្កដា ខេត្តផ្សេងៗនៅតំបន់ភាគខាងត្បូងដូចជា Ben Tre Tay Ninh Vinh Long Tien Giang… ក៏បានចេញសេចក្ដីសម្រេចចិត្តប្រហាក់ប្រហែលគ្នា ដោយពន្យាពេលអនុវត្តន៍ការរក្សាគម្លាតសង្គមក្នុងរយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់តាំងពីថ្ងៃទី២ដល់ថ្ងៃទី១៥ សីហា ឆ្នាំ២០២១។ ក្នុងនោះ ខេត្តមួយចំនួនបន្តតម្រូវឲ្យប្រជាជនមិនចាកចេញពីផ្ទះក្នុងចន្លោះពីម៉ោង១៨ល្ងាចរហូតដល់ម៉ោង៥ព្រឹកថ្ងៃក្រោយ លើកលែងតែករណីពិសេសតាមការកំណត់ប៉ុណ្ណោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម