02/08/2021 14:05 GMT+7 print

សារទូរលេខរបស់លោកនាយករដ្ឋមន្រ្តីស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VGP)
 

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានចេញសារទូរលេខស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩។ សារទូរលេខតម្រូវឲ្យខេត្ត ក្រុងនានាក្រោមឱវាទមជ្ឈឹមផ្ដោតសំខាន់ទៅលើការអនុវត្តយ៉ាងខ្លាំងក្លា ប្ដូរផ្ដាច់ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពនូវវិធានការជាក់លាក់សំដៅបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ ចំពោះខេត្ត ក្រុងដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គមតាមសារាចរណ៍លេខ១៦នោះ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ស្របតាមស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន; ឃោសនាយ៉ាងទូលំទូលាយ គ្រប់គ្រងយ៉ាងតឹងរឹង ហើយអនុវត្តន៍ភ្លាមមួយរំពិចវិធានការជួយឧបត្ថម្ភចាំបាច់ខាងសម្ភារៈនិងសុខាភិបាល ដើម្បីជួយប្រជាជននឹងនរចិត្ត; មិនទុកឲ្យប្រជាជនចាកចេញពីលំនៅដ្ឋានក្រោយពីថ្ងៃទី៣១ កក្កដា រហូតដល់ពេលបញ្ចប់ការរកក្សាគម្លាតសង្គមឡើយ (លើកលែងតែករណីដែលត្រូវបានអាជ្ញាធរអនុញ្ញាតប៉ុណ្ណោះ)។

ទន្ទឹមនឹងនោះ រៀបចំឲ្យបានល្អប្រព័ន្ធថែទាំ ព្យាបាលសម្រាប់អ្នកឆ្លងវីរុស SARS-CoV-2 កាត់បន្ថយជាអតិបរមាករណីស្លាប់; រៀបចំភ្លាមៗនូវការផ្ដល់ជំនួយជាស្បៀងអាហារ ចំណីអាហារជូនចំពោះនិយោជិកក្រីក្រដែលបត់បង់ប្រាក់ចំណូល គ្មានប្រាក់បម្រុង: មិនទុកឲ្យនរណាម្នាក់អត់ឃ្លាន ខ្វះខាតទំនិញចាំបាច់នោះទេ ព្រមទាំងរៀបចំការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សសម្រាប់មុខសញ្ញា សមស្រប ធានាសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។

ចំពោះខេត្តក្រុងក្រោមឱវាទមជ្ឈឹមដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម គឺបន្តអនុវត្តន៍វិធានការនេះតាមសារាចរណ៍លេខ១៦ ក្នុងរយៈពេល១៤ថ្ងៃបន្ថែមទៀត។ ចំណែកឯខេត្ត ក្រុងផ្សេងៗ ដែលក្រោយពីអនុវត្តន៍ការរក្សាគម្លាតសង្គមមួយរយៈ ប្រសិនបើគ្រប់គ្រងបានស្ថានភាពជម្ងឺរាតត្បាត គឺអាចបន្ធូរស្រាលការរក្សាគម្លាតសង្គមនៅតាមតំបន់នីមួយៗលើភូមិសាស្ត្រខេត្ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម