29/07/2021 20:24 GMT+7 print

អង្គការសហប្រជាជាតិសហការជាមួយធនាគារអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ

លោក Gilbert Houngbo ប្រមុខមូលនិធិ IFAD បានឲ្យដឹងថា គោលដៅនៃគំនិតផ្តួចផ្តើមនេះគឺលើកកម្ពស់កសិកម្មប្រកបដោយចីរភាព លើកកម្ពស់ប្រាក់ឈ្នួលសមរម្យនិងការទទួលបានចំណីអាហារជាសកល។

នៅថ្ងៃទី ២៧ ខែកក្កដានេះ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្មរបស់អង្គការសហប្រជាជាតិ (IFAD) បានឲ្យដឹងថា ខ្លួននឹងធ្វើការជាមួយធនាគារអភិវឌ្ឍន៍នៃរដ្ឋាភិបាលប្រទេសនានា ដើម្បីផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ចំពេលដែលជំងឺគ្រោះអត់ឃ្លានកំពុងកើនឡើងនៅទូទាំងពិភពលោកដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។

លោក Gilbert Houngbo ប្រមុខមូលនិធិ IFAD បានឲ្យដឹងថា គោលដៅនៃគំនិតផ្តួចផ្តើមនេះគឺលើកកម្ពស់កសិកម្មប្រកបដោយចីរភាព លើកកម្ពស់ប្រាក់ឈ្នួលសមរម្យនិងការទទួលបានចំណីអាហារជាសកល។

យោងតាមលោក Houngbo, IFAD និងដៃគូរបស់ខ្លួនគឺធនាគារអភិវឌ្ឍន៍បារាំង (AFD) និងធនាគារវិនិយោគជាតិអ៊ីតាលី (CDP) នឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយ “វិទ្យាស្ថានស្រាវជ្រាវ វិស័យឯកជននិងសង្គមស៊ីវិល” ដោយអំពាវនាវឱ្យមានការបង្កើនថវិកាសម្រាប់គម្រោងវិនិយោគសង្គមនិងបរិស្ថាន ជួយគាំទ្រដល់អ្នកផលិតកសិកម្មខ្នាតតូចនៅក្នុងប្រទេសក្រីក្រមួយចំនួននៅលើពិភពលោក

តាម VOV5 - វិទ្យុសម្លេងវៀតណាម