28/07/2021 08:21 GMT+7 print

សកម្មភាពសម្ដែងការដឹងគុណក្នុងទិវាយុទ្ធជនពិការ-យុទ្ធជនពលី

ក្នុងឱកាសរំលឹកខួបលើកទី៧៤ទិវាយុទ្ធជនពិការ-យុទ្ធ ជនពលី (ទី២៧ កក្កដា) នៅតាមខេត្ត ក្រុងនានានៅវៀតណាមបានប្រារព្ធធ្វើឡើងសកម្មភាពជាច្រើនក្នុងបំណងសម្ដែងការដឹងគុណចំពោះ វីរៈជន យុទ្ធជនពលី និងជនមានគុណូបការៈ។

យុវជនខេត្ត Ha Giang អុជធូបទៀននៅតាមផ្នូររបស់បណ្ដាយុទ្ធជនពលី។
(រូបថត៖ baohagiang.vn)


នៅខេត្ត Ha Giang សម្ព័ន្ធយុវជនខេត្តបានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Vi Xuyen រៀបចំពិធីអុជទៀនរំលឹកគុណូបការៈរបស់បណ្ដាវីៈជន យុទ្ធ ជនពលី នៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Vi Xuyen។ នេះជាសកម្មភាពប្រចាំឆ្នាំ របស់សម្ព័ន្ធយុវជនខេត្ត Ha Giang ក្នុងឱកាសទិវា ២៧ កក្កដា សំដៅរំលឹកគុណូបការៈ ដ៏ធំធេងរបស់វីរៈជន យុទ្ធជនពលីទាំងអស់ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីឯករាជ្យភាពនិងសេរីភាពរបស់ប្រជាជាតិ។ ទន្ទឹមនឹងនោះ អប់រំពីប្រពៃណី បដិវត្តន៍ សេចក្ដីស្នេហាជាតិ មោទនភាពជាតិនិងការទទួលខុសត្រូវរបស់យុវវ័យ Ha Giang ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ។

នៅខេត្ត Quang Nam នាយប់ថ្ងៃទី២៦ ខែកក្កដា បានប្រព្រឹត្តទៅទិវាបុណ្យ “យុទ្ធជនស្ម័គ្រចិត្តផឹកទឹកនឹកដល់ប្រភពដើម” និង “ពិធីអុជទៀនដឹងគុណវីរៈជន យុទ្ធជន ពលីឆ្នាំ២០២១”។ សម្ព័ន្ធយុវជនខេត្ត Quang Nam បានរៀបចំពិធីអុជធូបទៀន និង ថ្វាយផ្កានៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Phuoc Son។ ក្នុងឱកាសនេះដែរ ខេត្ត Quang Nam ក៏បានផ្ដល់ប្រភពថវិកាសម្រាប់ការសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនជនមានគុណូបការៈចំនួនជាង១សែននាក់ ហើយសហការរៀបចំសកម្មភាពជាក់ ស្ដែងជាច្រើនសំដៅជួយទំនុកបម្រុងគ្រួសារមានគុណូបការៈនិងវីរៈអ្នកម្ដាយវៀត ណាមផងដែរ។ លោក Phan Tu លេខាសម្ព័ន្ធយុវជនស្រុក Duy Xuyen ខេត្ត Quang Nam ឲ្យដឹងថា៖

“សម្ព័ន្ធយុវជនស្រុក Duy Xuyen បានបំផុសសប្ដាហ៍កំពូលនៃសកម្មភាពតបស្នង សងគុណ។ តាមនោះ សម្ព័ន្ធយុវជនថ្នាក់មូលដ្ឋាន បានដំណើរការបោសសម្អាតធ្វើ អនាម័យនៅតាមឈាបនដ្ឋាន ស្ដូបយុទ្ធជនពលី ជាពិសេសរៀបចំពេលបាយជួបជុំគ្នា នៅផ្ទះរបស់វីរៈអ្នកម្ដាយវៀតណាម។ តាមរយៈសកម្មភាពទាំងនេះ អប់រំពីប្រពៃណី ហើយពង្រីកការទទួលខុសត្រូវរបស់យុវជនក្នុងការងារតបស្នងសងគុណលើភូមិ សាស្ត្រស្រុក”។

ក្នុងឱកាសនេះ ខេត្ត Quang Ninh បានជួសជុល កែលម្អសំណង់ឈាបនដ្ឋាន យុទ្ធជនពលីចំនួន៥លើភូមិសាស្ត្រខេត្ត គៀងគរមូលនិធិតបស្នងសងគុណលើទូទាំង ខេត្តដោយទទួលបានទឹកប្រាក់ជាង ៧ ពាន់លានដុង ព្រមទាំងប្រគល់អំណោយ ប្រមាណ១៧.៦០០ កញ្ចប់ក្នុងតម្លៃសរុបជាង១៨ ពាន់លានដុងជូនវីរៈអ្នកម្ដាយវៀត ណាម គ្រួសារតាមគោលនយោបាយ ជនមានគុណូបការៈនិងជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម