24/07/2021 10:58 GMT+7 print

វ៉ាក់សាំង AstraZeneca ១,២លានដូសបន្ថែមទៀតមកដល់វៀតណាម

នេះជាការប្រគល់វ៉ាក់សាំងលើកទី ៥ និងក៏ជាកញ្ចប់វ៉ាក់សាំងធំបំផុតតាំងពីមុនមក តាមកិច្ចសន្យាបញ្ជាទិញពីមុនរវាង AstraZeneca វៀតណាមនិងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម VNVC ក្រោមការជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល។

វ៉ាក់សាំង AstraZeneca ត្រូវបានដឹកជញ្ជូនមកទីក្រុងហូជីមិញ។ (រូបថត៖ VNVC)


នាព្រឹកថ្ងៃទី២៣ ខែកក្កដា AstraZeneca បានបញ្ជូនមកទីក្រុងហូជីមិញនូវ វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១.២២៨.៥០០ ដូសបន្ថែមទៀត។ នេះជាការប្រគល់ វ៉ាក់សាំងលើកទី៥ និងក៏ជាកញ្ចប់វ៉ាក់សាំងធំបំផុតតាំងពីមុនមក តាមកិច្ចសន្យាបញ្ជាទិញពីមុនរវាង AstraZeneca វៀតណាមនិងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម VNVC ក្រោមការជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល។

គិតត្រឹមបច្ចុប្បន្ននេះ កិច្ចសន្យានេះបាននាំមកជូនវៀតណាមវ៉ាក់សាំងចំនួន ជាង៣,១លានដូស ស្មើនឹងប្រមាណ៣៧%នៃបរិមាណវ៉ាក់សាំងសរុបក្នុងប្រទេស របស់ AstraZeneca។ បរិមាណនៅសល់ មកពីយន្តការ Covax និងការផ្ដល់ជំនួយ ទ្វេភាគីរវាងរដ្ឋាភិបាលនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម