08/08/2021 15:01 GMT+7 print

ធ្វើឱ្យភូមិសិប្បកម្មឬស្សីដែលមានអាយុកាលជាង ១០០ ឆ្នាំរស់ឡើងវិញ

ដូចជាភូមិសិប្បកម្មប្រពៃណីវៀតណាមមួយចំនួន ភូមិសិប្បកម្មកែច្នៃឬស្សី​នៅ ភូមិ ធូធុយ ស្រុក​ស្វឹន​ធូ សុក​សើន រដ្ឋធានីហាណូយ (​ Thu Thuy, Xuan Thu, Soc Son Ha Noi) ក៏មានរយៈ​ពេលមួយដែល​មិន​រីកចម្រើន​ទេ ដោយសារតែការផ្លាស់ប្តូរតម្រូវការនៃ​ទីផ្សារ និងនិន្នាការប្រើប្រាស់វត្ថុធាតុដើមពីដែក និង​ផ្លាស្ទិចដែរ។ ទោះបីយ៉ាងណាក៏ដោយ ជាមួយនឹងបច្ចេកទេស​សាងសង់ផ្ទះពី​​ឫស្សីដែលត្រូវបានគេវាយតម្លៃថាល្អជាងគេនៅភាគខាងជើងវៀតណាម​ រួម​ទាំង​ចំណង់ចំណូលចិត្ត ជំនឿ និងការតស៊ូជាមួយ​សិប្បកម្មប្រពៃណីនៃមាតុភូមិនោះ សហករណ៍សិប្បកម្មកែច្នៃឬស្សី​ ធូហុង (Thu Hong) បានធ្វើឱ្យសិប្បកម្មល្បីល្បាញ​នៅ​ទីក្រុង​ហា​ណូយ (Ha Noi) មួយ​នេះរស់ឡើងវិញ។

លោក ង្វៀន វ៉ាន់តឿ (Nguyen Van Tua) អនុប្រធានសហករណ៍កែច្នៃឫស្សី ធូហុង (Thu Hong) បាននិយាយជាមួយយើង បន្ទាប់ពីលោកមកពីធ្វើការនៅកោះភូកុក (Phu Quoc)។  បច្ចុប្បន្នសហករណ៍កំពុងសាងសង់ផ្ទះពីឫស្សីនៅតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់រមណីយដ្ឋាននៅទូទាំងតំបន់ខាងជើង កណ្តាល និងខាងត្បូងនៃប្រទេសវៀតណាម។ វាអាចត្រូវបានបញ្ជាក់ថា នៅភាគខាងជើងទាំងមូលនេះមានតែភូមិ ធូហ៊ុង (Thu Hong) (បច្ចុប្បន្នជាភូមិ ធូធុយ) (Thu Thuy) ប៉ុណ្ណោះ ដែលមានបច្ចេកទេសសាងសង់ផ្ទះពីឫស្សីដែលត្រូវបានគេចាត់ទុកថារឹងមាំបំផុត។

កម្មករនៃសហករណ៍ ធូគូក ( Thu Cuc) មាន “ជំនាញពិសេសៗ” ដែលគ្មាននរណាអាចយកតម្រាប់តាមបាន។ នោះគឺជាបទពិសោធន៍ពីច្រើនជំនាន់ដែលបានបន្សល់ទុកគឺជាភាពវៃឆ្លាតនៃការភ្ជាប់ជាមួយសិប្បកម្មនេះជាច្រើនឆ្នាំមកហើយ។ ដោយហេតុផលនោះ អតិថិជន​នៅគ្រប់ទីកន្លែងបានផ្សព្វផ្សាយអំពីបច្ចេកទេសល្អៗនូវផលិតផលឬស្សី ធូហ៊ុង (Thu Hong) ។

ក្រៅពីបទពិសោធន៍ សហករណ៍ក៏បង្កើតម៉ាកយីហោរបស់ខ្លួនសម្រាប់អតិថិជន ពីភាពហ្មត់ចត់ក្នុងការជ្រើសរើសវត្ថុធាតុដើមដែរ។ លោក ង្វៀនវ៉ាន់តឿ (Nguyen Van Tua) បានសង្កត់ធ្ងន់ថា “វត្ថុធាតុដើមឬស្សីប្រសិន បើត្រូវបានធ្វើយ៉ាងត្រឹមវាត្រូវអាចជួយឱ្យសំណង់មានអាយុកាលរាប់រយឆ្នាំ”។

 


សំណង់នានាដែលធ្វើពីឬស្សីនោះ វាត្រូវប្រើឬស្សី ៣ ទឹក (មានន័យថា ត្រាំក្នុងទឹករយៈពេល ៣ ឆ្នាំ) ។

ដើម្បីធ្វើឲ្យឬស្សីមិនបែកបាក់ ត្រូវតែធ្វើដោយដៃផ្ទាល់។
 

សិប្បករបានប្រមូលផ្តុំបំណែកឬស្សីយ៉ាងប៉ិនប្រសប់។


បំបែកឬស្សីជាបំណែកតូចៗមួយ។


បន្ទាប់មកភ្ជាប់បំណែកឬស្សីជាមួយគ្នា ដើម្បីបង្កើតជាផលិតផលពិសេសៗ។


កម្មករកំពុងធ្វើផលិតផលពីឬស្សី។


ដំណាក់កាលមួយនៃការធ្វើផ្ទះពីឬស្សី។
 

ដូច្នេះហើយ វត្ថុធាតុដើមដែលសហករណ៍ប្រើប្រាស់ជាឬស្សីដែលមានគុណភាពល្អ ដែលបានដាំនៅខេត្ត បាក់កាន (Bac Can)។ បន្ទាប់មក ដំណាក់កាលសំខាន់បំផុតដែលទាក់ទងនឹងភាពធន់នៃសំណង់គឺជាការកែច្នៃវត្ថុធាតុដើមឬស្សី។ បន្ទាប់ពីត្រូវបានគេជ្រើសរើសយ៉ាងល្អិតល្អន់តាមអាយុកាល និងទំហំហើយនោះ ឬស្សីត្រូវបានគេយកទៅត្រាំយ៉ាងតិច ៣ ឆ្នាំនៅក្នុងស្រះភូមិ។ 

យោងតាមសៀវភៅប្រវត្តិសាស្ត្រ ចាប់ពីរជ្ជកាលស្ដេច ឡេ កាញហ៊ុង​ (Le Canh Hung )(១៧៤០ - ១៧៨៦) ឲ្យដឹងថា ភូមិ ធូហ៊ុង (Thu Hong ) បច្ចុប្បន្នជាភូមិ ធូធុយ (Thu Thuy) បានផលិតគ្រឿងសង្ហារឹមពីឬស្សីពីយូលង់មកហើយ។ ភូមិ ធូហ៊ុង (Thu Hong) ស្ថិតនៅតាមច្រាំងទន្លេ កាឡ (Ca Lo) ដែលមានរាប់រយគ្រួសារ ក្នុងនោះ ៣០% នៃគ្រួសារធ្វើសិប្បកម្មកែច្នៃឬស្សីដូចជា សង់ផ្ទះ ធ្វើតុ កៅអី ទូ គ្រែ ចង្កៀង។ ល។ 

គម្រោងធំ ៗ មួយចំនួនរបស់សហករណ៍ អាចត្រូវបានលើកឡើងដូចជា៖ តំបន់អេកូឡូស៊ីទូកក្តោងបៃតងនៅខេត្ត បាក់និញ (Bac Ninh) ផ្ទះនៅ តាមដាវ ( Tam Dao) ...

បច្ចុប្បន្នសហករណ៍មានបុគ្គលិកផ្លូវការចំនួន ១២ នាក់។ ក្រៅពីស្ថាបត្យកម្មផ្ទះឬស្សី សហករណ៍ក៏ផលិតផលិតផលនានា ដូចជា៖ ស្លាបព្រាឬស្សី និងសម។ ល។

គុណសម្បត្តិមួយរបស់សហករណ៍ក្នុងបង្កើតប្រជាប្រិយភាពជាមួយអតិថិជននោះគឺជាសេវាកម្មធានា។ សហករណ៍ផ្តល់ជូនការធានាចំពោះសំណង់ដែលខ្លួនសាងសង់រហូតដល់ ៥ ឆ្នាំ។ នៅពេលណាដែលអតិថិជននៅគ្រប់ទីកន្លែងមានសំណូមពរ សំណួរអំពីគុណភាពផលិតផល សហករណ៍នឹងបញ្ជូនមនុស្សទៅកន្លែងដើម្បីដោះស្រាយ។

មុនពេលបង្កើតសហករណ៍ កន្លែងលផលិតឬស្សី ធូហុង (Thu Hong) មានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងការផលិតផលិតផលឬស្សី។ វាគឺជាបទពិសោធន៍របស់ក្រុមកម្មករដែលមានជំនាញល្អៗដែលធ្វើឱ្យសហកណ៍កាន់តែបញ្ជាក់ពីគុណភាពនៃផលិតផលរបស់ខ្លួននៅលើទីផ្សារ។ 
ជាមួយនឹងគុណសម្បត្តិខាងលើសហករណ៍​មាន​ការ​​បញ្ជាទិញជាច្រើន​រហូតដល់ចុងឆ្នាំ​។​


សំណង់​មួយ​ចំនួន​បាន​ផលិតដោយសហករណ៍ ធូហុង (Thu Hong)
















លោក តឿ (Tua) បានចែករំលែកថា៖ "យើងតែងតែគិតថានេះគឺសិប្បកម្មប្រពៃណីរបស់ជីដូនជីតារបស់យើង ដូច្នេះយើងត្រូវតែធ្វើការងារនេះដោយអស់ពីចិត្ត”៕

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង
ប្រែសម្រួលដោយង្វៀនយ៉ាង