19/07/2021 08:30 GMT+7 print

អាទិភាពទាំង ៣ នៅពេលអនុវត្តន៍សារាចរលេខ ១៦ នៅតាមខេត្ត ក្រុងចំនួន ១៩ នៅភូមិភាគខាងត្បូងវៀតណាម

រាល់ដំណោះស្រាយត្រូវបានអនុវត្តដើម្បីផ្តល់អាទិភាពជាចម្បងដល់កិច្ចការពារអាយុជីវិត និងសុខភាពជូនប្រជាជន។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ( រូបថត៖ VGP)


នៅក្នុងកិច្ចប្រជុំជាមួយក្រសួង និងស្ថាប័នមួយចំនួន ស្ដីពីការងារត្រៀមរៀបចំនិងអនុវត្តន៍ការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ស្ដីពីការរក្សាគម្លាតសង្គម ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅតាមមូលដ្ឋានមួយចំនួន កាលពីថ្ងៃទី ១៧ ខែកក្កដានោះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam  ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអះអាងថារាល់ដំណោះស្រាយត្រូវបានអនុវត្តដើម្បីផ្តល់អាទិភាពជាចម្បងដល់កិច្ចការពារអាយុជីវិតនិងសុខភាពជូនប្រជាជន។ ទន្ទឹមនឹងនេះ លោកបានអំពាវ នាវឱ្យប្រជាជនវៀតណាមស្រុះចិត្តគំនិតគ្នា ប្ដេជ្ញាចិត្តរុញថយក្រោយជំងឺរាតត្បាតយ៉ាងឆាប់ៗ ហើយនាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅប្រក្រតីភាពថ្មី។

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាស្ថានភាពនៃជំងឺរាតត្បាតនៅទីក្រុងហូជីមិញកំពុងមានការវិវឌ្ឍ យ៉ាងស្មុគស្មាញ ដូច្នេះហើយត្រូវអនុវត្តន៍សារាចរលេខ ១៦ នៅតាមខេត្ត ក្រុងចំនួន ១៩ នៅភូមិភាគខាងត្បូង។ យោងតាមឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam មានអាទិភាពចំនួន ៣ ក្នុងការអនុវត្តន៍វិធានការរក្សាគម្លាតសង្គមលើកនេះគឺ៖ ទីមួយត្រូវការពារអាយុជីវិតនិងសុខភាពជូនប្រជាជន។ ទីពីរគឺត្រូវធានាដំណើរការនៃប្រព័ន្ធសុខាភិបាល។ ទីបីគឺដោយសារមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីទទួលបានភាពសាំក្នុងសង្គម ដូច្នេះហើយ ស្ថាប័នមានសមត្ថកិច្ចត្រូវគ្រប់ក្រងជំងឺឲ្យបានល្អបំផុតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម