25/07/2021 00:01 GMT+7 print

Madam ឡៀន (Lien) និងរឿងរ៉ាវពណ៌នា អំពីម៉ាស់ ដំណាំស្បៀងអាហារនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​

Madam ឡៀន (Lien) ឬបេសកជនសន្តិភាពវៀតណាម អញ្ជើញចូលរួមបង្ការប្រឆាំងជំងឺកូវិដ - ១៩ ជាឈ្មោះហៅសម្រាប់ វរសេនីយ៍ទោ ង្វៀន ធីឡៀន(Nguyen Thi Lien) ជានារីតែម្នាក់គត់ ដែលចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​ បានមិត្តភក្តិអន្តរជាតិ ប្រជាជនម្ចាស់ស្រុក និងប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក ស្រឡាញ់រាប់អានដាក់ឈ្មោះឱ្យ។

ទទួលភារកិច្ច នៅគណៈបេសកកម្មកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​ នាខែមិថុនា ឆ្នាំ២០១៩ វរសេនីយ៍ទោង្វៀន ធីឡៀន (Nguyen Thi Lien) និងសហការីត្រូវប្រឈមនឹងបញ្ហាលំបាក ពិសេសក្នុងបរិយាកាសជម្លោះប្រដាប់អាវុធ និងអសន្តិសុខនយោបាយ នាពេលជំងឺកូវិដ - ១៩ កំពុងតែរាលត្បាតខ្លាំង។

ការងារនៅគណៈបេសកកម្មគឺដូច្នេះ ប៉ុន្តែពេលមានពេលវេលាទំនេរ បងស្រីតែងតែរកវិធី ដើម្បីបានជំនួយ ស្និទ្ធស្នាលរួសរាយនឹងប្រជាជនម្ចាស់ស្រុក។ ថ្ងៃមួយ រៀបចំរានវល្លិ៍ជន្លង់របស់សហការីវគ្គមុន មានបង្គោលរានជន្លង់ស្ងួតទុកចោល ប្រជាជនម្ចាស់ស្រុកឃើញក៏ប្រជែងគ្នា ដណ្តើមយក វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ផុសគំនិតចង់បង្កើតចម្ការជន្លង់សម្រាប់គ្រួសារនីមួយៗ។

ដើម្បីគោលគំនិតបានក្លាយជាការពិត ឱ្យតែជួបប្រទះនរណាតាមផ្លូវ វរសេនីយទោ ង្វៀន ធីឡៀន (Nguyen Thi Lien) សុទ្ធតែរកវិធីពឹងឱ្យអ្នកទាំងអស់ជួយ។ “ខ្ញុំចែករំលែកជាមួយពួកគាត់ថា ខ្ញុំមានដំណាំនេះ ចង់ដាំយ៉ាងនេះ នៅលើផ្ទៃដីនេះ។ បន្ទាប់មក ពួកគាត់ជ្រោម​ជ្រែកជួយខ្ញុំកាប់ជ្រួយដី” វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) នឹកឃើញរយៈពេលចាប់ផ្តើមធ្វើស្និទ្ធស្នាលជាមួយនឹងប្រជាជនម្ចាស់ស្រុកនៅទីនេះ។

 


ទទួលភារកិច្ចនៅខែមិថុនា ឆ្នាំ២០១៩ វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ជាទាហានស្រីជនជាតិវៀតណាមតែម្នាក់គត់ ចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសារធារណរដ្ឋអាហ្វ្រិកកណ្តាល​។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ថ្លែងសុន្ទរកថា អំពីប្រធានបទ លើកទឹកចិត្តនារី ចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម


វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) កំពុងធ្វើការនឹងសហការីនៅគណៈបេសកកម្ម MINUSCA។ រូបថត៖ តួអង្គផ្តល់ជូន


វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ជូនម៉ាស់សម្រាប់ពិធីបំផុសចលនាបង្ការប្រឆាំងជំងឺកូវិដ - ១៩ របស់គណៈបេសកកម្ម MINUSCA ប្លុកស៊ីវិល របស់អង្គការសហប្រជាជាតិ ចូលរួមមានទីភ្នាក់ងារកាសែតជាង១០ ស្ថាប័ន នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​។ រូបថត៖ តួអង្គផ្តល់ជូន

 

វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) (ឈរជួរទី៤ រាប់ពីឆ្វេងទៅ) ថតរូបនឹងសហការីនៅ MINUSCA។ រូបថត៖ តួអង្គផ្តល់ជូន

 

វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) (ឈរជួរទីពីរ រាប់ពីស្តាំទៅ) ថតរូបនឹងសហការីនៅ MINUSCA។ រូបថត៖ តួអង្គផ្តល់ជូន


វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) បានសហការីគោរពកោតសរសើរណាស់ តែងតែហៅឈ្មោះ “Madam Lien Viet Nam”។ រូបថត៖ តួអង្គផ្តល់ជូន

 

តាមនោះ ផ្ទះណាមានដី វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) សុទ្ធតែលើកទឹកចិត្តជំរុញឱ្យដាំបន្លែ។ លទ្ធផលគ្រួសារនៅជុំវិញតំបន់ ដែលបងស្រីរស់នៅ ផ្ទះនេះមានថ្នាលត្រកួន ផ្ទះនោះមានថ្នាលជន្លង់ ថ្នាលខ្លោកវៀតណាម។ល។ ទុកសម្រាប់ហូប។

ច្នៃដន្យសម័យថ្ងៃមួយ វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ចាក់ចោលនូវគ្រាប់សណ្តែក ដែលមិនអាចធ្វើជាសណ្តែកបណ្តុះបាន តែគ្រាប់សណ្តែកទាំងនេះ បែរជាលូតលាស់ដុះចេញជាដើម។ “ខ្ញុំឈប់ធ្វើសណ្តែកបណ្តុះ ក៏យកគ្រាប់សណ្តែក ទៅដាំជាថ្នាលវិញ” វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) រៀបរាប់អំពីយុទ្ធនាការថ្មី អាចធ្វើឱ្យបម្លាស់ជីវភាពរស់នៅរបស់ប្រជាជន តាមបែបស្ថេរភាពជាង។ តាមនោះ បន្លែស្រស់គ្រាន់តែជាអាហាររយៈពេលខ្លី របស់ដែលពួកគាត់ត្រូវកង្វះខាតនោះ គឺស្បៀងអាហារ។

យុទ្ធនាការដាំដំណាំបានពង្រាយភ្លាមនៅពេលនោះ ជាមួយនឹងប្រភេទដំណាំដើមពោតនិងសណ្តែក។ ក្រោមការជំនួយរបស់ប្រជាជន វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) បានដាំដើមពោតនិងសណ្តែកយ៉ាងឆាប់រហ័ស នៅលើផ្ទៃដីជាង១.៨០០ម៉ែត្រការេ។

“សណ្តែកជាប្រភេទដំណាំចូលចិត្តកម្តៅថ្ងៃ ថែមទាំងមានដីថ្មី។ ដូច្នេះ មកដល់រដូវប្រមូលផល ផ្ទះណាក៏មានសណ្តែកទុកក្នុងឆ្នាំងធំៗ” ដូចជាឆ្នាំង​ស្ងោរនំអន្សម​សម្រាប់​ចូលឆ្នាំ​វៀតណាម​ដែរ​។ បន្ទាប់មក វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) បង្រៀនប្រជាជនធ្វើនំស្នូលសណ្តែក។ កុមារបានញ៉ាំនំសណ្តែក កែលម្អរជីវភាព។

ដល់រដូវប្រមូលផលពោត វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) រៀបរាប់ដោយអារម្មណ៍ក្តុកក្តួរថា៖ “ពេលខ្ញុំមកដល់ ពួកគាត់បានហៅខ្ញុំទៅកន្លែងស្ងាត់ ដាក់ជូនខ្ញុំនូវផ្លែពោតដែលឆ្ងាញ់បំផុតក្នុងចម្ការ។ ពួកគាត់ទោះបីអត់ឃ្លាន ក៏មិនដាច់ចិត្តហូបពោតអស់ដែរ តែពួកគាត់បម្រុងទុកសម្រាប់ខ្ញុំមួយចំណែក”។

នារីវៀតណាមរូបនេះជំនួបពួកគាត់ដោយសភាពសាមញ្ញ៖ “យើងជំនួបពួកគាត់ដោយចិត្តស្មោះ ពិតជានឹងប៉ះដល់ក្រឳបេះដូងពួកគាត់ជាមិនខាន”។ ហេតុនេះ វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) នៅទាំងបានសហការីនិយាយតៗគ្នាថា៖ “នៅ​អាហ្វ្រិកកណ្តាល​ ត្រូវការឧបករណ៍អ្វី ត្រូវការពឹងប្រជាជន ជួបបងស្រីគឺមានទាំងអស់។” នោះជាមូលហេតុ ក្នុងលក្ខណៈខ្វះខាត ប៉ុន្តែដោយកិត្យានុភាពរបស់ខ្លួន វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) បានរៀបចំពិធីជប់លៀងអាហារ មានការចូលរួមពីប្រទេសជាង២០។

 


វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ដេរម៉ាស់ជួយប្រជាជននៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​ បង្ការប្រឆាំងកូវិដ - ១៩។ រូបថត៖ តួអង្គផ្តល់ជូន


វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) (ជួរមុខខាងស្តាំ) ថតរូបអនុស្សាវរីយ៍នឹងប្រជាជន នៅសាធារណរដ្ឋអាហ្វ្រិក​កណ្តាល​ ដែលពាក់អាវក្រហមផ្កាយលឿងរបស់វៀតណាម។ រូបថត៖ តួអង្គផ្តល់ជូន
 

វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ទទួលបានមនោសញ្ជេតនារបស់ប្រជាជននៅមូលដ្ឋាន។ រូបថត៖ តួអង្គផ្តល់ជូន


កុមារនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​ បានញ៉ាំទឹកសណ្តែក ដែលបានប្រមូលផល ដោយការផ្តើមគំនិតរបស់ វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ដើម្បីកែលម្អរជីវភាពរស់នៅ។ រូបថត៖ តួអង្គផ្តល់ជូន

 

ក្នុងលក្ខណៈកង្វះខាត ចំពោះកិត្យានុភាពរបស់ខ្លួន វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) រៀបចំពិធីជប់លៀងអាហារ ដែលមានការចូលរួមពីប្រទេសជាង២០។ រូបថត៖ តួអង្គផ្តល់ជូន


វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) កំពុងពិសាអាហារប្រជាជនម្ចាស់ស្រុក។ រូបថត៖ តួអង្គផ្តល់ជូន

 

ជំងឺកូវិដ - ១៩ កើតឡើងបន្ទាប់ពីបានប្រមូលផលសណ្តែក។ វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) នៅតែចងចាំកាលកើតមានជំងឺនៅទ្វីបអាហ្វ្រិកកណ្តាល​។ "ពេលនោះ ទូទាំងប្រទេសគ្មានម៉ាស់សម្បីតែមួយគ្រឿង"។ មើលឃើញស្ថានភាពនោះ បងស្រីឡើងផែនការធ្វើម៉ាស់ជូនប្រជាជន។

ក្នុងមួយខែ បងស្រីដេរបាន៤០០ម៉ាស់​។ តែក្រោយពេលធ្វើរួចម៉ាស់ របស់វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ជួបបញ្ហា នោះគឺប្រជាជនអាហ្វ្រិកគ្មានទម្លាប់ពាក់ម៉ាស់។ ម្យ៉ាងទៀត ពួកគាត់នៅរើសអើង ជៀសឆ្ងាយអ្នកពាក់ម៉ាស់។

បន្ទាប់មក វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ក៏បានស្វែងរកវិធីចលនា ដើម្បីប្រជាជនស្មគ្រចិត្តពាក់ម៉ាស់។ បងស្រីសំណេះសំណាលនឹងប្រជាជនថា៖ “ខ្ញុំធ្វើម៉ាស់ដើម្បីជួយបង្ការជំងឺ។ ខ្ញុំត្រូវខាត់សំពត់ផង បង់កម្លាំងផង តែតបមកវិញដោយភាពមិនឱ្យតម្លៃ ខ្ញុំពិតជាខូចចិត្តណាស់”។ បន្ទាប់នោះ វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) បានចែកម៉ាស់ជូនប្រជាជនដែលត្រូវការពាក់ម៉ាស់។

ការងារនេះ របស់វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) បានឧត្តមសេនីយ៍ទោ Daniel Traore ជាមេបញ្ជាការកងកម្លាំងយោធា គណៈបេសកកម្ម MINUSCA ជូនបណ្ណសរសើរដោយមានឃ្លាថា៖ “ចិត្តសន្តោស មេត្តា និងសុឆន្ទៈរបស់បងស្រី ស្តែងឡើងតម្លៃស្នូល របស់អង្គការសហប្រជាជាតិ។ បងស្រីសក្តិសមជាការទូតអស្ចារ្យម្នាក់ របស់ប្រទេសវៀតណាម”។

បន្ទាប់ពីនោះ វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) បន្តដេរបន្ថែមចំនួន៣០០ម៉ាស់ សម្រាប់ពិធីបំផុសចលនាបង្ការប្រឆាំងជំងឺកូវិដ - ១៩ របស់គណៈបេសកកម្ម MINUSCA ប្លុកស៊ីវិល របស់អង្គការសហប្រជាជាតិ ដោយមានការចូលរួមពីទីភ្នាក់ងារកាសែតជាង១០ នៅ Bangui សាធារណរដ្ឋអាហ្វ្រិកកណ្តាល​។

វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) ក្រោយពេលក្លាយជាតួអង្គបានទីភ្នាក់ងារប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះផ្សាយ៖ “ការទូតសន្តិភាពវៀតណាម ចូលរួមបង្ការប្រឆាំងជំងឺកូវិដ - ១៩ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​”។ បទយកការណ៍អំពី វរសេនីយ៍ទោ ង្វៀន ធីឡៀន (Nguyen Thi Lien) បានប្រព័ន្ធ​ផ្សព្វផ្សាយ​ របស់ UN ចាក់ផ្សាយឡើងវិញ៕

អត្ថបទ៖ ថាវវី រូបថត៖ កុងដាត តួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង