12/07/2021 14:05 GMT+7 print

មូលដ្ឋានពេទ្យនៅទីក្រុងហូជីមិញដាច់ខាតមិនត្រូវបដិសេធអ្នកជំងឺក្នុងស្ថានភាពសង្គ្រោះបន្ទាន់ឡើយ

នោះគឺជាសំណើក្នុងឯកសារបន្ទាន់ចុះថ្ងៃទី ១០ ខែកក្កដារបស់មន្ទីរសុខាភិបាលក្រុង បានបញ្ជូនទៅមន្ទីរពេទ្យនានា ស្តីពីការធានាការសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺ។

មន្ទីរពេទ្យនិងមូលដ្ឋានពេទ្យទាំងអស់នៅទីក្រុងហូជីមិញមិនត្រូវបដិសេធដាច់ខាត ក្នុងការទទួលយកអ្នកជំងឺមកពិនិត្យនិងព្យាបាលជំងឺ ជាពិសេសក្នុងករណីធ្ងន់ធ្ងរដែលត្រូវការអន្តរាគ មន៍សង្គ្រោះបន្ទាន់។ នោះគឺជាសំណើក្នុងឯកសារបន្ទាន់ចុះថ្ងៃទី ១០ ខែកក្កដារបស់មន្ទីរសុខាភិបាលក្រុង បានបញ្ជូនទៅមន្ទីរពេទ្យស្តីពីការធានាការសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺ។

មន្ទីរសុខាភិបាលទីក្រុងហូជីមិញស្នើឱ្យមន្ទីរពេទ្យនិងមណ្ឌលសុខាភិបាលទាំងអស់ គោរពតាមបទបញ្ជាស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅតាមអង្គភាពរបស់ខ្លួន និងធានាការត្រួតពិនិត្យ ការព្យាបាលនិងការជួយសង្គ្រោះបន្ទាន់សម្រាប់ប្រជាជន។ ធានាបាននូវបណ្តាញទូរស័ព្ទបន្ទាន់ ២៤/២៤ ដើម្បីត្រៀមខ្លួនដឹកនាំ សម្របសម្រួល ផ្តល់ជំនួយសង្គ្រោះក្នុងករណីចាំបាច់។

ក្នុងករណីដែលមន្ទីរពេទ្យត្រូវផ្អាកប្រតិបត្តិការដោយសារការរកឃើញករណីឆ្លងកូវីដ ១៩ (F0) មន្ទីរសុខាភិបាលតម្រូវឱ្យមន្ទីរពេទ្យរក្សាប្រតិបត្ដិការនៃផ្នែកសង្គ្រោះបន្ទាន់ធានា ២៤/៧។ ក្នុងករណីដែលមន្ទីរពេទ្យត្រូវបានបិទខ្ទប់ មន្ទីរពេទ្យត្រូវធ្វើការប្រកាសជាសាធារណៈដើម្បីឱ្យប្រជា ជនបានជ្រាប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម